Khmer Circle:
All of the country is in reality only sovereign on paper just as with the pretensions of upholding principles of a ‘constitutional monarchy’, liberal multi-party democracy, freedom of association and the press etc.
The Kg. Som seaside city and resort had once been an attractive destination for Khmers and foreign tourists alike and such popularity had also provided many locals and internal migrants with opportunities to eke out a living as best they could. Not any more though as these folk have since been driven off the city altogether by drastic rise in rent costs as well as the general rise in the cost of living that have undoubtedly accompanied the influx of Chinese presence there.
National sovereignty is defined by how much say a people of a nation have over their lives and collective destiny. If this is not the case in reality - i.e. having no say - then there is no 'sovereignty' to speak of.
^^^
2024.08.06
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា ខេត្តព្រះសីហនុមិនបានបាត់បង់អធិបតេយ្យភាពដោយសារតែមានលំហូរទុនវិនិយោគរបស់បរទេស ឬជនជាតិចិនច្រើនលើសលប់ទេ។ ចំណែក អ្នកវិភាគមើលឃើញថា ទីក្រុងព្រះសីហនុបច្ចុប្បន្នកំពុងរងការត្រួតត្រារបស់ចិនតាមបែបសម័យទំនើប ព្រោះអាជីវកម្ម និងការវិនិយោគទាំងខុសច្បាប់ និងស្របច្បាប់ក្នុងខេត្តនេះភាគច្រើនក្ដោបក្ដាប់ដោយអ្នកជំនួញចិន។
ថ្លែងក្នុងវេទិកាប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅថ្ងៃទី៦ ខែសីហា លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលរបស់លោកមិនបណ្ដោយឱ្យខេត្តព្រះសីហនុធ្លាក់ក្នុងការគ្រប់គ្រងរបស់ជនបរទេសតាមរយៈការចូលមកវិនិយោគដូចការចោទប្រកាន់ទេ។
លោក ហ៊ុន ម៉ាណែត អះអាងទៀតថា មន្ត្រីក្រោមឱវាទរបស់លោកមានសមត្ថភាពគ្រប់គ្រង និងចេះបែងចែកខុសត្រូវ ហើយរដ្ឋាភិបាលរបស់លោកក៏កំពុងបន្តយុទ្ធសាស្ត្រអភិវឌ្ឍខេត្តតំបន់ជាប់មាត់សមុទ្រឱ្យក្លាយជាទីក្រុងរណបថ្មី។
លោក ហ៊ុន ម៉ាណែត៖ «អ៊ីចឹងខ្ញុំអរគុណប្រទេសមួយដែលមកប្រាប់ខ្ញុំថា ប្រទេសមួយកុំឱ្យទុកចិត្តប្រទេសមួយទៀត ព្រោះគេចង់បានកន្លែងហ្នឹងតាមរយៈការធ្វើសកម្មភាពនៅកំពង់សោម។ ឥឡូវមកដល់ពេលនេះ កំពង់សោមបាត់អធិបតេយ្យភាពទេ បងប្អូនទៅកំពង់សោមសុំវិសា (VISA) ទេ អត់ទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ យើងបានដាក់គោលនយោបាយបង្កើននូវគោលនយោបាយ យើងធ្វើ ៥ឆ្នាំហើយ ដើម្បីពង្រឹងខេត្តជាប់មាត់សមុទ្ររបស់យើង ជាសក្ដានុពល ជាគ្រាប់ពេជ្ររបស់កម្ពុជា មិនមែនគ្រាប់ពេជ្ររបស់អ្នកណាគេទេ។ យើងពង្រឹងខ្លួនឯង យើងម្ចាស់ការលើខ្លួនឯង»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលកម្ពុជាដែលគ្រប់គ្រងតាំងជំនាន់លោក ហ៊ុន សែន រហូតដល់កូននេះ ហាក់ពុំមានសមត្ថភាពអភិវឌ្ឍតំបន់ក្រុងព្រះសីហនុដោយខ្លួនឯងនោះទេ ក្រៅពីពឹងផ្អែកដង្ហើមអ្នកជំនួញចិនឱ្យមកបើកបនល្បែងកាស៊ីណូ និងបើកចំហជើងមេឃអនុញ្ញាតឱ្យជនជាតិចិនមួយចំនួនចូលមករកស៊ីក្នុងខេត្តនេះដោយសេរី។
អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ រិះគន់ថា លោក ហ៊ុន ម៉ាណែត ហាក់មិនទាន់យល់អំពីការគ្រប់គ្រងអធិបតេយ្យតាមបែបសម័យទំនើបនៅឡើយ។ លោកប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ ខែសីហា ថា ទីក្រុងព្រះសីហនុបច្ចុប្បន្នហាក់ក្លាយទីជាទីក្រុងចិន និងកំពុងរងការគំរាមកំហែងជាបន្តបន្ទាប់តាមរយៈជនបរទេស ជាពិសេសជនជាតិចិនមួយចំនួនបង្កចលាចល បង្កអសន្តិសុខតាមទំនើងចិត្ត។ បន្ថែមពីនេះ លោកពន្យល់ថា ការណ៍ដែលរដ្ឋាភិបាលមិនអើពើក្នុងការទប់ស្កាត់ជនបរទេស និងការវិនិយោគអាជីវកម្មរបស់ពួកគេក្នុងទំហំទឹកប្រាក់ច្រើនលើសលប់ក្នុងខេត្តព្រះសីហនុ វាអាចបង្កផលប៉ះពាល់ដល់សិទ្ធស្វ័យសម្រេចរបស់ពលរដ្ឋម្ចាស់ស្រុកដែរ។
លោក គឹម សុខ៖ «ការដាក់កងទ័ពក្នុងទឹកដីយើង ឬការប្រើកម្លាំងកងទ័ពវាយយកទឹកដីយើង ការរំកិលព្រំដែនយើងទឹកដីយើង គ្រប់គ្រងដែនសមុទ្រយើងគឺជា ការរំលោភអធិបតេយ្យភាពជាក់ស្ដែង ប៉ុន្តែត្រូវប្រយ័ត្នមួយទៀតកាន់តែគ្រោះថ្នាក់ជាងហ្នឹង គឺការបង្ហូរជនជាតិគេចូលក្នុងប្រទេសរបស់យើង តាមវិធីជំនួញឧក្រិដ្ឋកម្ម ពុករលួយ ដូច្នេះថ្ងៃក្រោយគេអាច បង្វិលអធិបតេយ្យភាពជាតិយើងតាមគេចង់បានហើយ»។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍតំបន់ខេត្តជាប់មាត់សមុទ្រដូចជាខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ឱ្យក្លាយជាតំបន់ទីក្រុងរណបថ្មីត្រូវបានអនុវត្តកាលពីអំឡុងឆ្នាំ២០១០ ដែលមានអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេគំនិត។ លោក ហ៊ុន សែន ប្រកាសបើកចំហជើងមេឃឱ្យអ្នកជំនួញចិនចូលមកវិនិយោគក្នុងខេត្តតំបន់ជាប់សមុទ្រជាបន្តបន្ទាប់ជាពិសេសខេត្តព្រះសីហនុក្នុងនោះរួមមានជាអាទិ៍ ផ្នែកសណ្ឋាគារ បនល្បែងកាស៊ីណូ ប្រលានយន្តហោះ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងសំណង់អគារជាដើម។ ជាមួយគ្នានោះ បន្តិចម្ដងៗជនជាតិចិនមួយចំនួនក៏បានពង្រីកអាជីវកម្មខ្នាតតូចៗដែលធ្វើឱ្យប៉ះពាល់មុខរបរពលរដ្ឋក្នុងខេត្តព្រះសីហនុផងដែរ។
ទន្ទឹមគ្នានេះ មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា នៅតាមអគារ ឬសណ្ឋាគារមួយចំនួនដែលគ្រប់គ្រងដោយអ្នកជំនួញចិនក្នុងខេត្តព្រះសីហនុរងការចោទប្រកាន់ពាក់ព័ន្ធនឹងមុខជំនួញខុសច្បាប់ ក្នុងនោះរួមមានចាប់បង្ខាំងមនុស្ស និងជួញដូរមនុស្សជាដើម។ លើសពីនេះទៀត ជាញឹកញយជនជាតិចិនមួយចំនួនក្នុងខេត្តនេះ ធ្វើសកម្មភាពកាប់ចាក់បាញ់បោះគ្នាតាមទីសាធារណដោយសេរី ដោយពុំខ្លាចញញើតនឹងអាជ្ញាធរ និងច្បាប់កម្ពុជាឡើយ។
ជាងនេះទៅទៀត រដ្ឋាភិបាលកម្ពុជាក៏រងការចោទប្រកាន់ថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយរដ្ឋាភិបាលចិនកាលពីឆ្នាំ២០១៩ ដោយអនុញ្ញាតឱ្យយោធាចិនសាងសង់ និងឈរជើងនៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាមក្នុងខេត្តព្រះសីហនុ ដែលផ្ទុយនឹងច្បាប់ធម្មនុញ្ញកម្ពុជា៕
1 comment:
Hun Manet needs to withdraw 4 Khmer provinces from that Yuon's annexation plan CLV first.
Post a Comment