Thursday 22 August 2024

អ្នកវិភាគ និង​បក្ស​ប្រឆាំង​ថា គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ស ខេង មិន​ទុក​ចិត្ត​គ្នា

Khmer Circle

It is at best a marriage of convenience between these two CPP grandees and their respective families. Sar Kheng is widely known to be of the late Chea Sim's faction within the party and its more moderate wing. If Sar Kheng is still at large within the party's corridors of power it is perhaps because Hun Sen's Stalinist instinct tells him that it will cost and harm his grip on power more than it will to displace him entirely from the party as he did eventually with Kheng's patron - Chea Sim. 

It's all about having established one's sphere of influence and alliances within the party and its political military echelons and, those who stood in the way of Hun Sen's rise to the top but did not enjoy sufficient sway within the CPP in this respect such as Pen Sovan and Chan Si as well as other potential power rivals were brutally dealt with. 

The decisive and critical leverage that has always swung power play in Hun Sen's favour has, of course, been Hanoi's political patronage. Yet, at the same time Hanoi would not want to see all rival factions and alternatives to Hun Sen completely removed from the CPP's ruling apparatus because these other factions also provide Hanoi with the leverage it needs to keep Hun Sen himself in place and on his toes.

In other words, Hanoi's sway on the CPP and Cambodia remains as potent and as pervasive as ever. Tragically, for the Khmer people.

^^^   

ដោយ ទីន ហ្សាការីយ៉ា
2024.08.20

អ្នកវិភាគ និង​បក្ស​ប្រឆាំង​ថា គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ស ខេង មិន​ទុក​ចិត្ត​គ្នា 
(ឆ្វេង) ​លោក ស ខេង ​​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងលោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន សែន និង​លោក ស ខេង
 

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា គ្រួសារ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​គ្រួសារ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កំពុង​តែ​មាន​បញ្ហា​មិន​ទុក​ចិត្ត​គ្នា។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រួសារ​លោក ស ខេង បាន​បញ្ហា​ជំហរ​គាំទ្រ​ឥត​ងាករេ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន ដើម្បី​ផ្គាប់​ចិត្ត​លោក ហ៊ុន សែន ។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង លើក​ឡើង​ថា ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់​របស់​លោក ស ខេង និង​កូន​ប្រុស​របស់​លោក អំពី​ការ​មិន​ប្រជែង​អំណាច​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន បង្ហាញ​ថា ជា​ការ​ឆ្លើយ​ឲ្យ​គ្រួសារ​លោក ហ៊ុន សែន ស្ងប់​ចិត្ត ខណៈ​គ្រួសារ​មេ​ដឹកនាំ​ទាំង​ពីរ នៅតែ​មិន​ទុក​ចិត្ត​គ្នា។

អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១៩ ខែសីហា​ថា គ្រួសារ​លោក ស ខេង ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ឥតងាករេ លើ​ការ​សម្រេច​ចិត្ត​គណបក្ស​ប្រជាជន​នៅ​ពេល​នេះ កំពុង​ស្ដែង​ចេញ​ពី​ភាព​មិន​ទុក​ចិត្ត​គ្នា រវាង​គ្រួសារ​លោក នឹង​គ្រួសារ​លោក ហ៊ុន សែន។

ការលើកឡើងនេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រួសារ​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​កូន​ប្រុស​របស់​លោក គឺ​លោក ស សុខា ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដីថ្លែងការណ៍ បញ្ជាក់​ថា សាមគ្គីភាព​ផ្ទៃក្នុង​បក្ស​មិន​មាន​ការ​បែកបាក់​អ្វី​ឡើយ ។

 

ខុទ្ទកាល័យ​លោក ស ខេង នៅ​ថ្ងៃ​ទី២០ ខែសីហា បាន​ចេញ​សេចក្ដីប្រកាស​មួយ​ថ្មី​ទៀត បដិសេធ នឹង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ ដែល​បាន​លើក​ឡើង​ថា លោក ស ខេង នឹង​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ លោក ស ខេង នៅតែ​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក គាំទ្រ​ឥត​ងាករេ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​បក្ស និង​បន្ត​ជួយ​គាំទ្រ​រដ្ឋាភិបាល​អាណត្តិ​ទី៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

កាលពីថ្ងៃទី១៧ ខែសីហា អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា ក្រោយ​មាន​ការ​កាត់​យក​ខ្លឹមសារ ដែល​លោក​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​ចំនួន​យក​មក​បង្ហោះ​ឡើង​វិញ លើ​បណ្ដាញ​សង្គម ក្នុង​ការ​បំបែកបំបាក់​សាមគ្គីភាព បង្កើត​ការ​ភ័ន្តច្រឡំ និង​មន្ទិល​សង្ស័យ​មក​លើ​ខ្លួន​លោក។ លោក ស ខេង ក៏​បញ្ជាក់​អំពី​ជំហរ​របស់​លោក​ដូច​ទៅ​នឹង​កូន​ប្រុស​របស់​លោក​ដែរ។

ទន្ទឹម​គ្នា​នេះ កូន​ប្រុស​លោក ស ខេង ដែល​បាន​ឡើង​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បន្ត​ពី​លោក គឺ​លោក ស សុខា កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា ក៏​បាន​ចេញ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ជំហរ​មិន​ខុស​ពី​ឪពុក​របស់​លោក​ឡើយ។

អ្នក​នាំ​ពាក្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក រ៉េន រតនៈ បាន​អាន​សេចក្ដី​ថ្លែងការណ៍​ថា លោក ស សុខា ពុំ​មែន​ជា​មនុស្ស​ប្រជែង​អំណាច​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដូចការ​លើក​ឡើង​តាម​រយៈ​ការ​ប្រៀបធៀប​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ឡើយ។ អ្នក​នាំ​ពាក្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ បញ្ជាក់​ថា លោក ស សុខា គោរព​ការ​សម្រេច​ចិត្ត​របស់​មហាសន្និបាត និង​គោលការណ៍​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​គោរព​ឋានានុក្រម​ការងារ និង​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​កូន​ប្រុស​របស់​លោក​អះអាង​ថា សាមគ្គីភាព​ផ្ទៃក្នុង​គណបក្ស​គ្មាន​ការ​បែកបាក់​ឡើយ ហើយ​លោក នឹង​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​អាណត្តិ​ទី៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ។

ជុំវិញ​បញ្ហា​នេះ អតីត​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន លើក​ឡើង​ថា ការ​មិន​ទុក​ជាតិ​គ្នា​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន ជាពិសេស គ្រួសារ​ត្រកូល «ហ៊ុន» និង​គ្រួសារ​លោក ស ខេង នេះ គឺ​កើត​ឡើង​ជា​យូរ​ណាស់​មក​ហើយ ដោយសារ​តែ​គ្រួសារ លោក ស ខេង មាន​គំនិត​ដឹកនាំ​ជឿនលឿន តាម​ប្រទេស​អភិវឌ្ឍន៍​ខុស​ពី​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គ្រួសារ​ត្រកូល «ហ៊ុន»

វិទ្យុអាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយតប​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី២០ ខែសីហា។

ថ្វីបើ​គ្រួសារ​លោក ស ខេង ព្យាយាម​ពន្យល់​ថា ពុំ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​អត្ថាធិប្បាយ​បញ្ហា​នយោបាយ លោក គឹម សុខ លើក​ឡើង ពី​ការ​គំរាម​របស់​ក្រសួង​យុត្តិធម៌​ថ្មីៗ នេះ​ថា នឹង​ចាប់​ពលរដ្ឋ ដែល​មិន​គាំទ្រ​គម្រោង CLV-DTA ដាក់​ពន្ធនាគារ និង​បន្ថែម​ស្ថាន​ទម្ងន់​ទោស​លើ​មន្ត្រី​រាជការ។ លោក​ចាត់​ទុក​ការ​គំរាម​កំហែង​នេះ ជា​ការ​មិន​ទុក​ចិត្ត​លើ​ផ្ទៃក្នុង​របស់​គណបក្ស​កាន់​អំណាច ព្រោះ​មន្ត្រី​រាជការ​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន។

ទោះ​ជា​យ៉ាង​ណា​ក្ដី ទាំង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ស ខេង សុទ្ធតែ​បាន​បែងចែក​អំណាច​ថ្នាក់​ដឹកនាំ​កំពូលៗ របស់​ប្រទេស ដល់​សមាជិក​គ្រួសារ​រៀងៗខ្លួន។ ប៉ុន្តែ​ជា​រឿយៗ នៅ​ពេល​ពលរដ្ឋ ប្រៀបធៀប​គំនិត នៃ​ការ​ដឹកនាំ​របស់​គ្រួសារ​ទាំង​ពីរ គ្រួសារ​លោក ស ខេង ហាក់​ព្យាយាម​ប្រកាស​ថា គ្រួសារ​របស់​លោក​ពុំ​មាន​មហិច្ឆតា ចង់​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការ​ព្យាយាម​ថ្លែង​ការពារ​ខ្លួន​បែប​នេះ ជា​ការ​មិន​ទុក​ចិត្ត​គ្នា​នៅ​ក្នុង​ផ្ទៃក្នុង​គណបក្ស​កាន់​អំណាច ជាពិសេស គឺ​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​លោក ស ខេង៕

1 comment:

Anonymous said...

The ROOT cause of the problem was that Hun Sen stole the power from people. People did not vote for him. Because Hun Sen stole the power, he is paranoid that people would come to get their power from him back.