Khmer Circle:
It is at best a marriage of convenience between these two CPP grandees and their respective families. Sar Kheng is widely known to be of the late Chea Sim's faction within the party and its more moderate wing. If Sar Kheng is still at large within the party's corridors of power it is perhaps because Hun Sen's Stalinist instinct tells him that it will cost and harm his grip on power more than it will to displace him entirely from the party as he did eventually with Kheng's patron - Chea Sim.
It's all about having established one's sphere of influence and alliances within the party and its political military echelons and, those who stood in the way of Hun Sen's rise to the top but did not enjoy sufficient sway within the CPP in this respect such as Pen Sovan and Chan Si as well as other potential power rivals were brutally dealt with.
The decisive and critical leverage that has always swung power play in Hun Sen's favour has, of course, been Hanoi's political patronage. Yet, at the same time Hanoi would not want to see all rival factions and alternatives to Hun Sen completely removed from the CPP's ruling apparatus because these other factions also provide Hanoi with the leverage it needs to keep Hun Sen himself in place and on his toes.
In other words, Hanoi's sway on the CPP and Cambodia remains as potent and as pervasive as ever. Tragically, for the Khmer people.
^^^
2024.08.20
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា គ្រួសារប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងគ្រួសារអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កំពុងតែមានបញ្ហាមិនទុកចិត្តគ្នា។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីគ្រួសារលោក ស ខេង បានបញ្ហាជំហរគាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់គណបក្សប្រជាជន ដើម្បីផ្គាប់ចិត្តលោក ហ៊ុន សែន ។
អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំង លើកឡើងថា ការចេញសេចក្ដីថ្លែងការណ៍ឆ្លើយបំភ្លឺជាបន្តបន្ទាប់របស់លោក ស ខេង និងកូនប្រុសរបស់លោក អំពីការមិនប្រជែងអំណាចជាមួយគ្រួសារលោក ហ៊ុន សែន បង្ហាញថា ជាការឆ្លើយឲ្យគ្រួសារលោក ហ៊ុន សែន ស្ងប់ចិត្ត ខណៈគ្រួសារមេដឹកនាំទាំងពីរ នៅតែមិនទុកចិត្តគ្នា។
អ្នកអត្ថាធិប្បាយបញ្ហានយោបាយ លោក គឹម សុខ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៩ ខែសីហាថា គ្រួសារលោក ស ខេង ដែលបានបង្ហាញការគាំទ្រឥតងាករេ លើការសម្រេចចិត្តគណបក្សប្រជាជននៅពេលនេះ កំពុងស្ដែងចេញពីភាពមិនទុកចិត្តគ្នា រវាងគ្រួសារលោក នឹងគ្រួសារលោក ហ៊ុន សែន។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីគ្រួសារអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងកូនប្រុសរបស់លោក គឺលោក ស សុខា ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីថ្លែងការណ៍ បញ្ជាក់ថា សាមគ្គីភាពផ្ទៃក្នុងបក្សមិនមានការបែកបាក់អ្វីឡើយ ។
ខុទ្ទកាល័យលោក ស ខេង នៅថ្ងៃទី២០ ខែសីហា បានចេញសេចក្ដីប្រកាសមួយថ្មីទៀត បដិសេធ នឹងអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ដែលបានលើកឡើងថា លោក ស ខេង នឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះចេញពីតំណែង។ ប៉ុន្តែ លោក ស ខេង នៅតែលើកឡើងម្ដងហើយម្ដងទៀតថា លោក គាំទ្រឥតងាករេ ចំពោះការសម្រេចចិត្តរបស់បក្ស និងបន្តជួយគាំទ្ររដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត។
កាលពីថ្ងៃទី១៧ ខែសីហា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញសេចក្ដីថ្លែងការណ៍ថា ក្រោយមានការកាត់យកខ្លឹមសារ ដែលលោកបានថ្លែងក្នុងវេទិកាសាធារណៈមួយចំនួនយកមកបង្ហោះឡើងវិញ លើបណ្ដាញសង្គម ក្នុងការបំបែកបំបាក់សាមគ្គីភាព បង្កើតការភ័ន្តច្រឡំ និងមន្ទិលសង្ស័យមកលើខ្លួនលោក។ លោក ស ខេង ក៏បញ្ជាក់អំពីជំហររបស់លោកដូចទៅនឹងកូនប្រុសរបស់លោកដែរ។
ទន្ទឹមគ្នានេះ កូនប្រុសលោក ស ខេង ដែលបានឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្តពីលោក គឺលោក ស សុខា កាលពីថ្ងៃទី១៨ ខែសីហា ក៏បានចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ជំហរមិនខុសពីឪពុករបស់លោកឡើយ។
អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ បានអានសេចក្ដីថ្លែងការណ៍ថា លោក ស សុខា ពុំមែនជាមនុស្សប្រជែងអំណាចជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដូចការលើកឡើងតាមរយៈការប្រៀបធៀបលើបណ្ដាញសង្គមមួយចំនួនឡើយ។ អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា លោក ស សុខា គោរពការសម្រេចចិត្តរបស់មហាសន្និបាត និងគោលការណ៍របស់ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងគោរពឋានានុក្រមការងារ និងការសម្រេចចិត្តរបស់រដ្ឋាភិបាល។
នេះមិនមែនជាលើកទីមួយឡើយ ដែលអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងកូនប្រុសរបស់លោកអះអាងថា សាមគ្គីភាពផ្ទៃក្នុងគណបក្សគ្មានការបែកបាក់ឡើយ ហើយលោក នឹងជួយជ្រោមជ្រែងរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ។
ជុំវិញបញ្ហានេះ អតីតសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន លើកឡើងថា ការមិនទុកជាតិគ្នានៅក្នុងផ្ទៃក្នុងគណបក្សប្រជាជន ជាពិសេស គ្រួសារត្រកូល «ហ៊ុន» និងគ្រួសារលោក ស ខេង នេះ គឺកើតឡើងជាយូរណាស់មកហើយ ដោយសារតែគ្រួសារ លោក ស ខេង មានគំនិតដឹកនាំជឿនលឿន តាមប្រទេសអភិវឌ្ឍន៍ខុសពីការដឹកនាំបែបផ្ដាច់ការរបស់គ្រួសារត្រកូល «ហ៊ុន»។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការឆ្លើយតបអំពីបញ្ហានេះបាននៅឡើយទេ កាលពីថ្ងៃទី២០ ខែសីហា។
ថ្វីបើគ្រួសារលោក ស ខេង ព្យាយាមពន្យល់ថា ពុំមានការបែកបាក់ផ្ទៃក្នុងគណបក្សប្រជាជនយ៉ាងណាក៏ដោយ ក៏អ្នកអត្ថាធិប្បាយបញ្ហានយោបាយ លោក គឹម សុខ លើកឡើង ពីការគំរាមរបស់ក្រសួងយុត្តិធម៌ថ្មីៗ នេះថា នឹងចាប់ពលរដ្ឋ ដែលមិនគាំទ្រគម្រោង CLV-DTA ដាក់ពន្ធនាគារ និងបន្ថែមស្ថានទម្ងន់ទោសលើមន្ត្រីរាជការ។ លោកចាត់ទុកការគំរាមកំហែងនេះ ជាការមិនទុកចិត្តលើផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ព្រោះមន្ត្រីរាជការភាគច្រើនជាសមាជិកគណបក្សប្រជាជន។
ទោះជាយ៉ាងណាក្ដី ទាំងគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក ស ខេង សុទ្ធតែបានបែងចែកអំណាចថ្នាក់ដឹកនាំកំពូលៗ របស់ប្រទេស ដល់សមាជិកគ្រួសាររៀងៗខ្លួន។ ប៉ុន្តែជារឿយៗ នៅពេលពលរដ្ឋ ប្រៀបធៀបគំនិត នៃការដឹកនាំរបស់គ្រួសារទាំងពីរ គ្រួសារលោក ស ខេង ហាក់ព្យាយាមប្រកាសថា គ្រួសាររបស់លោកពុំមានមហិច្ឆតា ចង់បានតំណែងជានាយករដ្ឋមន្ត្រី។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា ការព្យាយាមថ្លែងការពារខ្លួនបែបនេះ ជាការមិនទុកចិត្តគ្នានៅក្នុងផ្ទៃក្នុងគណបក្សកាន់អំណាច ជាពិសេស គឺគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក ស ខេង៕
1 comment:
The ROOT cause of the problem was that Hun Sen stole the power from people. People did not vote for him. Because Hun Sen stole the power, he is paranoid that people would come to get their power from him back.
Post a Comment