Thursday 3 October 2024

អង្គការ​អន្តរជាតិ​ថា រដ្ឋាភិបាល​បាន​បរាជ័យ ចំពោះ​ការ​ធានា​របស់​ខ្លួន​លើក​កម្ពស់​សិទ្ធិមនុស្ស

 

Khmer Circle: Surprise, surprise...

^^^

ដោយ ជុន ច័ន្ទបុត្រ
2024.10.02

អង្គការ​អន្តរជាតិ​ថា រដ្ឋាភិបាល​បាន​បរាជ័យ ចំពោះ​ការ​ធានា​របស់​ខ្លួន​លើក​កម្ពស់​សិទ្ធិមនុស្ស 
កិច្ចប្រជុំ​​ត្រួត​ពិនិត្យ​របាយការណ៍​សិទ្ធិមនុស្សជា​សកល​តាម​កាល​កំណត់ (UPR) របស់​អង្គការ​សហប្រជាជាតិ​លើក​ទី៣៤ ពី​ថ្ងៃ​ទី៩ ខែកញ្ញា ដល់​ថ្ងៃ​ទី១ ខែតុលា ឆ្នាំ២០២៤។
រូប៖ UN Web TV

បណ្ដាញ​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិពលរដ្ឋ (CIVICUS) និង​អង្គការ​វេទិកា​អាស៊ី ដើម្បី​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ (FORUM-ASIA) នៅ​ថ្ងៃ​ទី២ ខែតុលា បាន​ដាក់​របាយការណ៍​ទៅ​កិច្ចប្រជុំ​ដំណើរ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) របស់​អង្គការ​សហប្រជាជាតិ​លើក​ទី៤៦។

ក្នុង​របាយការណ៍ ដែល​បាន​ស្នើ​នេះ អង្គការ​ទាំង​ពីរ​ពិនិត្យ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រឹតត្បិត​លើ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ការ​បញ្ចេញ​មតិ ចាប់​តាំង​ពី​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់ (UPR) ឆ្នាំ២០១៩។

កាល​ពី​ឆ្នាំ២០១៩ រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​អនុសាសន៍​ពី​អង្គការ​សហប្រជាជាតិ​ចំនួន៥០ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សម្រាប់​សង្គម​ស៊ីវិល ។ រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​យក​អនុសាសន៍​ចំនួន៣៥ និង​បាន​កត់​សម្គាល់​អនុសាសន៍​ចំនួន១៥ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​ច្បាប់ និង​សិទ្ធិមនុស្ស​ជា​ច្រើន​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​តាម​ការ​អនុសាសន៍ ដែល​អង្គការ​សហប្រជាជាតិ​បាន​ស្នើ​នោះ​ទេ។

របាយការណ៍​ដដែល​ថា រដ្ឋាភិបាល​បាន​បរាជ័យ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ដោះស្រាយ​ការ​រឹត​បន្តឹង​ធានា​លើ​លំហ​សិទ្ធិពលរដ្ឋ ដូច​ដែល​បាន​សន្យា។

អង្គការ​ទាំង​ពីរ​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ច្បាប់​រឹតត្បិត​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ការ​រឹត​បន្តឹង​លើ​សហជីព និង​ការ​បង្ក្រាប​ក្រុម​នយោបាយ​ប្រឆាំង ដូចជា ការ​យាយី ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក​បុក​ម្នេញ​​​អ្នក​សារព័ត៌មាន និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បំបិទ​សំឡេង​រិះគន់ ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត និង​រឹត​បន្តឹង​ហួសហេតុ​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ជា​ដើម៕

1 comment:

Anonymous said...

The main reason why Hun Sen keeps arbitrarily arresting Khmer patriots because his power was not given by Khmer people. His power was first bestowed by Vietnam, and afterward through rigged election. In addition, the fall of the leaders in Bangladesh and Sri Lanka made Hun Sen very nervous and paranoid.

Had Hun Sen risen to power through a free and fair election, his actions toward his Khmer critical patriots would have been quite different and rational.

To solve Hun Sen's cruelty problem, Khmer people must exercise their right by mounting a massive peaceful protest deploring the government's social injustice.

Freedom and social justice are not free. There is a price to pay for it.