Of Golden Land
by Khmer Circle:
When we say "the Khmers are a people of paradise" some may take it the wrong way, thinking we are looking through rose-tinted glasses and yes, they could be forgiven for doing so.
The term 'paradise' is thought to stem from its Persian origin, a reference to 'hunting grounds'. In Cambodia's context historically this dates back to that ancient time when the Khmer universe or span covered practically the heart of mainland South East Asia that entailed all of present-day Thailand in the West, Loas to the North and much of Vietnam in the East. This was the region the earliest priests [Brahmins] and traders from India coined 'Sovannaphumi' or ‘Golden Land’ which is, in its pastoral and ethnographic definition, perhaps, not at all misplaced. This does not and should not be taken to imply that the people of this land are entirely free of cares, natural disasters, tropical diseases and other foibles or ills that afflict our human condition!
To cut a long story short the existence of such a people is enclosed or insulated within a narrower physical constraints and world-view where life is what is lived between the hills or within the valley.
The story of Angkor's rapid rise and seemingly sudden collapse after half a dozen glorious centuries, according to some observers, points to the failure or neglect to prepare for closure or a smooth landing.
This lack of foresight and neglect on the part of the Khmer state would subsequently define what we have seen of Cambodia's history since Angkor's demise, her losses in territory and human resource, continuous civil wars and dynasties vying for the throne, foreign invasions and conquests resulting in further and further territorial losses that define the country's map today. Throughout this period, probably, no other states in South East Asia have experienced such general decline as that experienced by Cambodia. The term 'failed state' wouldn't be an inaccurate description of that period in history for Cambodia and this had been reflected in how all neighbouring states - including much smaller Laos in the North - scrambled for Cambodia's land space, which until the arrival of the French, had been left virtually undefended by that fragmented, failed royal state.
This is where the term 'paradise' posits a rather unsavoury meaning and connotation altogether. In other words, it is anything but positive, particularly, with regard to the largely neglected - administratively or defence wise - border in the East and, it is not only because the local "Khmer landlords" there are leasing their lands to their hard-working, industrious foreign neighbours across the fence.
^^^
2024.11.17
ក្រសួងមហាផ្ទៃចេញបទបញ្ជាជាថ្មីទៀតឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ទប់ស្កាត់ការជួលដីខ្មែរតាមបណ្តោយព្រំដែនឱ្យទៅប្រទេសជិតខាង។
ចំណែកមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋថា បទបញ្ជានេះមានប្រសិទ្ធភាពតែក្នុងពេលខ្លីប៉ុណ្ណោះ ព្រោះអ្នកពាក់ព័ន្ធមួយចំនួនគឺជាមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលដែលអាជ្ញាធរមូលដ្ឋានមិនហ៊ានអនុវត្តច្បាប់។
ពលរដ្ឋ មន្ត្រីគណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលហាក់គ្មានជំនឿចិត្តលើប្រសិទ្ធភាពការងាររបស់អាជ្ញាធរខេត្តជាប់ព្រំដែន ក្នុងការដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពយូរអង្វែងនោះទេ។
ពួកគេថា វាពុំមែនជារឿងថ្មីឡើយដែលក្រសួងមហាផ្ទៃចេញបទបញ្ជា ក៏ប៉ុន្តែការអនុវត្តជាក់ស្តែងវិញគឺបានតែមួយប្រាវ រួចក៏ស្ងាត់ទៅវិញ។
ពលរដ្ឋរស់នៅកៀកព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ថ្លែងសុំលាក់ឈ្មោះព្រោះបារម្ភពីសុវត្ថិភាពប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៤ វិច្ឆិកា ថា ដីស្រែចម្ការរបស់ពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនក្នុងឃុំចំនួន ៤ គឺឃុំតាអី ឃុំមនោរម្យ ឃុំពពែត និងឃុំគគីរសោម នៃស្រុកស្វាយទាប ខេត្តស្វាយរៀង រាប់ពាន់ហិកតារពលរដ្ឋជួលឱ្យជនជាតិវៀតណាមធ្វើកសិកម្មជាច្រើនឆ្នាំមកហើយ ដោយមានស្មៀនឃុំ និងមន្ត្រីមួយចំនួនជាអ្នកឈរឈ្មោះជំនួសឈ្មួញវៀតណាម ដើម្បីលាក់បាំងថ្នាក់លើ។
លោកថា មូលហេតុដែលពលរដ្ឋខ្មែរជួលដីឱ្យវៀតណាមដោយសារតម្លៃកសិផលខ្មែរគ្មានទីផ្សារ ឬមានតម្លៃថោក។
ពលរដ្ឋថ្លែងសុំលាក់ឈ្មោះ៖ «ត្រូវតែបង្រៀនមេភូមិមេឃុំឬចៅហ្វាយស្រុកទៅអប់រំសិនបានអាចទៅរួច។ បើមិនអ៊ីចឹងទេតែបានលុយពួកគេអត់គិតផលប្រយោជន៍រួមទេ ព្រោះលុយហូរចូលហោប៉ៅ ហើយជនជាតិយួនសូកលុយសុទ្ធតែមានកិច្ចសន្យាចេញពីមេភូមិឃុំចូលរួមធ្វើ»។
ប្រតិកម្មរបស់ពលរដ្ឋធ្វើឡើង ក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នៅថ្ងៃទី១៣ វិច្ឆិកា បានចេញសេចក្តីជូនដំណឹងមួយស្នើឱ្យអភិបាលខេត្តជាប់ព្រំដែនប្រទេសជិតខាងទាំងអស់ ត្រូវពង្រឹងការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តច្បាប់តាមបណ្តោយបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង។
រដ្ឋមន្ត្រីរូបនេះបានបញ្ជាឱ្យអាជ្ញាធរចាត់វិធានការម៉ឺងម៉ាត់រាល់សកម្មភាពពលរដ្ឋខ្មែរ និងអាជ្ញាធរមូលដ្ឋានលក់ ឬជួលដីស្រែចម្ការតាមបណ្តោយព្រំដែនទៅឱ្យពលរដ្ឋប្រទេសជិតខាងគ្រប់រូបភាពទាំងអស់។
ពលរដ្ឋដដែលបន្ថែមថា បញ្ហានេះនឹងមិនអាចដោះស្រាយបានឡើយ ប្រសិនបើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា មិនចុះស៊ើបអង្កេត និងសួរនាំពលរដ្ឋមូលដ្ឋានឱ្យច្បាស់លាស់។
លោកស្នើឱ្យរដ្ឋមន្ត្រីរូបនេះ ចុះពិនិត្យព្រំដែនដោយផ្ទាល់ហើយកុំជឿតែរបាយការណ៍របស់អាជ្ញាធរមូលដ្ឋានខេត្តស្វាយរៀង។
ពលរដ្ឋថ្លែងសុំលាក់ឈ្មោះ «បើឈប់ឱ្យវៀតណាមជួលពិតប្រាកដមែនវាជារឿងសប្បាយចិត្តមួយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរនៅតាមខ្សែបន្ទាត់ព្រំដែន ព្រោះពួកយើងនៅមានការព្រួយបារម្ភ។ បើគាត់ធ្វើបាន១០០ភាគរយវាជារឿងល្អជួយបង្កើនសេដ្ឋកិច្ចពលរដ្ឋនៅតាមព្រំដែនជួយបង្កើនសេដ្ឋកិច្ចពលរដ្ឋនៅតាមព្រំដែនផង»។
បច្ចុប្បន្នទិដ្ឋភាពដីស្រែចម្ការរបស់ពលរដ្ឋខ្មែរតាមបណ្តោយព្រំដែនក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង សម្បូរដោយចម្ការអំពៅនិងដំណាំផ្សេងៗ រាប់ម៉ឺនហិកតារហ៊ុមព័ទ្ធដោយរបងលួស ដែលពលរដ្ឋខ្មែរនិងអាជ្ញាធរមួយចំនួនបានជួលឱ្យឈ្មួញវៀតណាមធ្វើកសិកម្ម ក្នុងតម្លៃខ្ពស់។
ជារឿយៗគេតែងប្រទះឃើញមានរថយន្ត-ម៉ូតូ ពាក់ស្លាកលេខវៀតណាមបើកបរចេញចូលនៅតំបន់នោះជាញឹកញាប់ ដែលពុំឃើញមានអាជ្ញាធរខ្មែរត្រួតពិនិត្យនោះឡើយ។
កាលពីឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំទៅអាជ្ញាធរនៅតាមព្រំដែនទាំងអស់ ត្រូវហាមពលរដ្ឋកុំឱ្យជួលដីស្រែ ឱ្យទៅវៀតណាមបន្តទៀត ដោយលោកបារម្ភថា បញ្ហានេះប៉ះពាល់បូរណភាពទឹកដី និងមានភាពស្មុគស្មាញនៅតាមព្រំដែន។
លោក ស ខេង៖ «អាហ្នឹងអាចទាក់ទងនឹងបូរណភាពដែរ គឺថាប្រជាពលរដ្ឋយួនជួលដីយូរៗទៅ គាត់ថាមកនៅដីយើងគឺមិនងាយចេញទេ»។
ឆ្លើយតបរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន គាំទ្របទបញ្ជារបស់ក្រសួងមហាផ្ទៃដោយលោកថា ដើម្បីការពារបូរណភាពទឹកដី ក៏ប៉ុន្តែមានឧបសគ្គខ្លះដែលអាជ្ញាធរលំបាកនឹងដោះស្រាយដោយសារមន្ត្រីធំៗក្នុងជួយរដ្ឋាភិបាលមួយចំនួន និងមន្ត្រីយោធាខ្មែរមានពាក់ព័ន្ធនឹងការជួលដីខ្មែរឱ្យប្រទេសជិតខាង។
លោកយល់ថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរតែចេញបទបញ្ជាដោយផ្ទាល់៖
លោក អ៊ុំ សំអាន៖ «ការជួលដីទៅឱ្យវៀតណាមគឺគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ។ ជួលយូរៗទៅយួនកាន់កាប់ថាជារបស់គេ ហើយដល់កំណត់បន្ទាត់ព្រំដែនទៅគេថាជាដីរបស់គេ វានឹងជាបញ្ហាមួយដល់ការកំណត់ព្រំដែន និងបូរណភាពនៅថ្ងៃអនាគត»។
ជុំវិញរឿងនេះប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត យល់ថា ក្រសួងមហាផ្ទៃត្រូវតែដាក់ពិន័យ ឬដកតំណែងមន្ត្រីណាដែលអសកម្មមិនដោះស្រាយរឿងនេះ និងជាប់ពាក់ព័ន្ធជួលដីខ្មែរឱ្យវៀតណាម។
លោក ម៉ែន ណាត៖ «ចេញបញ្ជាហើយត្រូវតែអនុវត្ត! កុំលើកលែងចំពោះមន្ត្រីណាដែលមានលុយ មានអំណាចនិងមានដីធ្លីនៅតាមព្រំដែនជួលឱ្យវៀតណាម ឱ្យសោះ ពិសេសត្រូវទប់ទល់ឱ្យបានទើបអាចទប់ស្កាត់ឥទ្ធិពលនៃបទល្មើស»។
ប្រទេសកម្ពុជាមានព្រំដែនជាប់នឹងប្រទេសថៃ ឡាវ និងវៀតណាម។ ប៉ុន្តែកន្លងទៅបញ្ហាជួលដីទៅឱ្យប្រទេសជិតខាង ភាគច្រើនកើតឡើងនៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងវៀតណាម។
ក្រៅពីបញ្ហាជួលដី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏ជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើងតាមព្រំដែនត្រូវរួមគ្នាចាត់វិធានការតាមច្បាប់ចំពោះជនបរទេសទាំងអស់ ដែលលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា។
លោកថា អាជ្ញាធរត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ និងត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យនាំទំនិញ នាំមនុស្ស និងមធ្យោបាយឆ្លងកាត់តាមច្រករបៀងខុសច្បាប់នោះឡើយ។
លោកព្រមានថា ក្នុងករណីមន្ត្រីរូបណាល្មើសនឹងបទបញ្ជានេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕
No comments:
Post a Comment