Khmer Circle:
It's
no coincidence that the majority of these 99 years land concessions - or up to
that length of time - leased to Vietnam cover the regions of the country that
had historically been virtually inaccessible due to the thick forests that had
once characterised them. These regions are still inaccessible but not because
of the forests that had once stood there but, because they are pronounced strictly
off-limits to all outsiders and local population alike and those deemed to have
trespassed the areas have even been shot or killed in the past.
Today,
however, the trees along with the forests have been all but decimated under the
slogan of ‘economic development’. The concessions' are formally referred to as:
"Economic Land Concessions" or ELCs.
Although, the forests and the timber are gone - the timbers are still being stockpiled and processed for world export at lucrative market price in Vietnam - this is only the first step in the grander scheme of things for Vietnam and, we all know what usually happens next...
^^^
ក្រុមប្រឹក្សាជាតិតស៊ូ ដែលទើបបង្កើតឡើងដោយប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីចុងខែមីនា អំពាវនាវឱ្យពលរដ្ឋខ្មែរនៅទូទាំងពិភពលោក រួមគ្នាទាមទារឱ្យរដ្ឋាភិបាលដឹកនាំដោយត្រកូល «ហ៊ុន» សើរើដីសម្បទានដល់ក្រុមហ៊ុនវៀតណាមជាង២៤ម៉ឺនហិកតា ស្ថិតក្នុងខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។

លិខិតរបស់ក្រុមប្រឹក្សាជាតិតស៊ូចុះថ្ងៃទី០១មេសា លើកឡើងថា ថ្វីត្បិតកម្លាំងតស៊ូធ្វើបាតុកម្មជាបន្តបន្ទាប់របស់ក្រុមពលរដ្ឋនៅក្រៅប្រទេស បានបង្ខំឲ្យរដ្ឋាភិបាល និងសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចដកកម្ពុជាចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាមួយប្រទេសឡាវ និងវៀតណាម ប៉ុន្តែលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត មិនទាន់ចាត់វិធានការដោះស្រាយ ដើម្បីអាចធានាសុវត្ថិភាពទឹកដីនៅឡើយទេ។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ ប្រាប់អាស៊ីសេរីថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនវៀតណាមនៅតំបន់ទាំងនោះ មានរបៀបលាក់កំបាំង ហើយក្រុមហ៊ុនវៀតណាម និងពលរដ្ឋវៀតណាមខុសច្បាប់ ដែលមករកស៊ីនិងរស់នៅលើដីសម្បទានទាំងនោះ មានចរិតអប្បគមន៍ដីធ្លី ឬកាន់កាប់ជាភូមិឋានរបស់ខ្លួនតែម្ដង មិនមែនជាការធ្វើអាជីវកម្មធម្មតាឡើយ។ លោកចោទថា ដោយសារវៀតណាមមានចេតនាចង់លេបយកទឹកកម្ពុជាផង ដូច្នេះត្រូវទាមទារឱ្យមានការសើរើឡើងវិញ។
ក្រុមប្រឹក្សាជាតិតស៊ូយើងធ្វើ គឺប្រមូលផ្ដុំកម្លាំង សហការគ្នា ជាមួយចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ស្ថាប័នដៃគូនានា ប្រជាពលរដ្ឋ យុវជនឆ្នើមៗនៅទូទាំងពិភពលោក ដូចជា កូរ៉េខាងត្បូង ជប៉ុន អូស្រ្ដាលី អាមេរិក កាណាដា និងអឺរ៉ុបជាដើម ទាមទារគ្រប់មធ្យោបាយ ទាំងផ្លូវច្បាប់ ហើយជាពិសេសគឺការប្រមូលផ្ដុំកម្លាំងធ្វើបាតុកម្ម ទទូចឱ្យរដ្ឋាភិបាល ត្រូវសើរើដីសម្បទាន ដែលត្រួតត្រាដោយក្រុមហ៊ុនវៀតណាម។
— លោក គឹម សុខ
ក្រៅពីការទាមទារឱ្យសើរើការផ្ដល់ដីសម្បទានឱ្យក្រុមហ៊ុនវៀតណាម ក្រុមប្រឹក្សាជាតិតស៊ូក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់និន្នការនយោបាយទាំងអស់ បន្តចេញធ្វើបាតុកម្មបន្តទៀត ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកបញ្ហារឿងកោះគជ់ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ទើបបញ្ជាក់ថា កម្ពុជានៅមិនទាន់ធ្វើឱ្យបាត់បង់កោះគជ់ទៅភាគីថៃនៅឡើយទេ៕
No comments:
Post a Comment