Monday, 4 August 2025

ថៃបញ្ជូនគ្រឿងចក្រនិងកម្លាំងចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជារំលោភលើបទឈប់បាញ់គ្នា


អ្នកនាំពាក្យក្រសួងការពារជាតិបានរាយការណ៍ថា ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលរាយបន្លាលួសលើទឹកដីកម្ពុជានៅច្រកអានសេះ និងតំបន់ផ្សេងទៀត ដែលជាទង្វើរំលោភលើបទឈប់បាញ់គ្នា និងកំពុងគំរាមកំហែងដល់សន្ដិភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ។

Thailand sent armed forces and machinery into Cambodian territory on August 4, 2025, violating the ceasefire between the two countries.
ថៃបានបញ្ជូនកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលរាយបន្លាលួសចូលមកលើទឹកដីកម្ពុជា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ រំលោភលើបទឈប់បាញ់ប្រទេសទាំងពីរ។ (រូបភាពពីហ្វេសប៊ុកក្រសួងព័ត៌មាន)

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ករណី​ចូល​រាយ​បន្លា​លួស​របស់​កងទ័ព​ថៃ​នេះ បាន​កើតឡើង​នៅ​ម៉ោង ១១ព្រឹក​ថ្ងៃ​ទី០៤ ខែសីហា និង​បើទោះបីជា កង​កម្លាំង​កម្ពុជា​ចេញ​ទៅ​រារាំង​ហាម​ឃាត់​យ៉ាង​ណា​ក៏​ដោយ។ អ្នកស្រី​បន្ត​ថា ទីតាំង​ដែល​កម្លាំង​ថៃ​ចូល​មក​ហ៊ុមព័ទ្ធ​ទាំង​នោះ ជា​តំបន់​ដែល​ក្រុម​អនុព័ន្ធ​យោធា​ស្ថានទូត​បរទេស​នៅ​កម្ពុជា ចុះ​ទៅ​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី៣០ ខែកក្កដា។

កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដៃគូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យ​សម្រេច​បាន​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ ហើយ​សុទ្ធ​តែ​មាន​បំណង​ចង់​ឃើញ​បទ​ឈប់​បាញ់​មួយ​នេះ ដោយ​ពេញលេញ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ទាមទារ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​ទង្វើ​ឈ្លានពាន​របស់​ខ្លួន​ជាបន្ទាន់ និង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​អន្តរជាតិ ជាពិសេស​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា​។

—  អ្នកស្រី ម៉ាលី សុជាតា

 

2 comments:

Anonymous said...

វាតែងតែធ្វើគ្រាន់បើណាស់ ចុះឯណាអាពងក្តដែកជោ ម៉េចក៏មិនឃើញវាចេញមកក្អក?

Anonymous said...

This thief Thailand keeps instigating but the crazy dog Hun Sen must stop providing Thailand a good motive to attack Cambodia such as leaking audio.