Thursday 6 August 2020

អាជ្ញាធរ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ ៨អង្គ ទៅ​ខេត្ត​បាត់ដំបង​វិញ រីឯ ២អង្គ​ទៀត​គ្មាន​​ដំណឹង


2020-08-05
ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។
ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ



មន្ត្រី​សង្ឃ​និង​អាជ្ញាធរ​បាន​បញ្ជូន​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង​វិញ នៅ​រសៀល​ថ្ងៃ​ទី៥ សីហា ស្រប​ពេល​ដែល​ព្រះសង្ឃ ២អង្គ​ផ្សេង​ទៀត​បាន​បាត់​ដំណឹង បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​ព្រះ​កាយ​ព្រះអង្គ​មួយ​យប់​នៅ​រាជធានី​ភ្នំពេញ។ ក្រុម​យុវជន​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ព្រះសង្ឃ​ដោយ​ខុស​ច្បាប់។

តំណាង​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ ថ្លែង​ថា អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃុំ​ព្រះ​កាយ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៨អង្គ​នៅ​វត្តបទុមវតី​អស់​ជា​ច្រើន​ម៉ោង ទើប​បញ្ជូន​ព្រះអង្គ​តាម​រថយន្ត​ទៅ​ខេត្ត​បាត់ដំបង​វិញ។ លោក​បន្ត​ថា អាជ្ញាធរ​និង​មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ​បាន​ដកហូត​ទូរស័ព្ទ​របស់​ព្រះសង្ឃ​ទាំង ៨អង្គ ទុក​នៅ​វត្តបទុមវតី ហើយ​ព្យាយាម​រារាំង​ពួក​លោក​មិន​ឱ្យ​ចូល​ទៅ​មើល​ព្រះអង្គ​ក្នុង​វត្ត​នេះ​ឡើយ៖ «ហើយ​បន្ទាប់​មក​យើង​បាន​សួរ​អាជ្ញាធរ​ថា មាន​ឃើញ​ព្រះសង្ឃ​នៅ​ក្នុង​ហ្នឹង​គាត់​អត់​បាន​ឆ្លើយឆ្លង​ទេ ប៉ុន្តែ​គាត់​រុញច្រាន​គាត់​ព្យាយាម​បណ្ដេញ​ពួក​យើង​ចេញ ហើយ​មាន​ការ​ប្រតាយប្រតប់​ជាមួយ​យុវជន​យើង​ទៀត ហើយ​ក្ដិច​គាត់​ឡើង​ជាំ​ដៃ។ រដ្ឋាភិបាល​ដូច​ឥទ្ធិពល​របស់​ព្រះសង្ឃ​ក្នុង​ការស្វែងរក​យុត្តិធម៌​ជូន​សង្គម​ហ្នឹងហើយ​ក៏​ប្រើប្រាស់​គ្រប់​មធ្យោបាយ ជា​ពិសេស ក្រសួង​ធម្មការ និង​សាសនា​ហ្នឹង ដើម្បី​ដាក់​សម្ពាធ​សព្វ​បែប​យ៉ាង​កុំ​ឱ្យ​ព្រះសង្ឃ​ចូលរួម​ការងារ​សង្គម ជាពិសេស​ទាមទារ​ឱ្យ​ដោះលែង​លោ​ករ៉ុង ឈុន ហ្នឹង»។


លោក ហ៊ុន វណ្ណៈ ឱ្យ​ដឹង​ទៀត​ថា មាន​ព្រះសង្ឃ​ឯករាជ្យ ២ អង្គ គឺ​ព្រះ​តេជគុណ ប៊ូ បេត និង​ព្រះអង្គ សុវណ្ណឌី បាន​បាត់​ដំណឹង​តាំងពី​យប់​រហូតមកដល់​ម៉ោង ៤រសៀល​ថ្ងៃ​ទី៥ សីហា ពុំ​ដឹង​អាជ្ញាធរ​បញ្ជូន​ព្រះអង្គ​ទៅ​កន្លែងណា​នៅឡើយ​ទេ។

មន្ត្រី​សង្ឃរាជ​ធានី​ភ្នំពេញ បាន​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ទាំង ៨អង្គ​នៅ​វត្ត​ប្រយូរវង្ស ក្នុង​ខណ្ឌ​ចំការ​មន នៅ​ពេល​ព្រះអង្គ​កំពុង​គង់​នៅ​ភ្នំពេញ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​លោក រ៉ុង ឈុន វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ជំនួយការ​ព្រះមេ​គុណ រាជធានី​ភ្នំពេញ ព្រះ​តេជគុណ សំ​អូន មាន​ថេរ​ដីកា​ថា ព្រះអង្គ​ពុំ​បាន​ដឹង​ថា បណ្ដាញ​ព្រះសង្ឃ​ឯករាជ​ទាំង ២អង្គ​នោះ គង់នៅ​កន្លែងណា​នោះ​ទេ។ ចំណែក​ព្រះសង្ឃ ខ្មែរ​ថាវរៈ ទាំង ៨អង្គ ត្រូវ​បាន​មន្ត្រី​សង្ឃ​បញ្ជូន​ទៅ​ខេត្ត​បាត់ដំបង​វិញ​ដោយ​សុវត្ថិភាព​ហើយ។ ព្រះអង្គ បញ្ជាក់​ថា មូលហេតុ​ដែល​បញ្ជូន​ព្រះសង្ឃ​ទាំងនោះ​ទៅ​ខេត្ត​បាត់ដំបង​វិញ ដោយសារ​ព្រះអង្គ​បាន​ចាក​ចេញ​ពី​វត្ត​នៅ​ក្នុង​រដូវ​ចូល​ព្រះវស្សា៖ «អាត្មា​ដឹង​តែ ៨អង្គ​នេះ​ទេ ណែនាំ​អប់រំ​ធម៌​វិន័យ​របស់​អ្នកបួស​ក្នុង​កិច្ច​ចូល​ព្រះវស្សា ដោយ​មិន​និមន្ត​ទៅ​ទី អគោចរ ដោយ​មិន​មានការ​និមន្ត ហើយ​មិន​អាច​សុំ​និមន្ត​ទៅដើរ​លែង​អី​បានទេ។ ទាល់តែ​មាន​កិច្ច​រវល់​ដូចជា​ញោម​ឈឺ ឬ​ព្រះ​ឧបជ្ឈា​ឈឺ​អី​ជា​រឿង​សំខាន់ ឬ​កិច្ច​រាជការ​និមន្ត​អី បាន​អាច​និមន្ត​បាន​ក្នុង​វស្សា លើក​សត្តាហៈ​ករណីយ​បាន»។

អាស៊ី​សេរី​មិន​អាច​ទាក់​អ្នក​នាំ​ពាក្យ​ក្រសួងធម្មការ និង​សាសនា លោក សេង សុមុនី ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បន្ថែម​ពី​ការ​បាត់​ព្រះ​កាយ​ព្រះសង្ឃ​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី៥ សីហា ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់​ទុក​ការ​ឃាត់​ព្រះ​កាយ​ព្រះសង្ឃ​ដោយសារ​តែ​ក្រុម​ព្រះ​សង្ឃ​ចូលរួម​តវ៉ា​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន នេះ​ថា ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ព្រោះ​ការ​តវ៉ា​នេះ ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់ ដូច្នេះ ព្រះសង្ឃ​ទាំងនោះ​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​ឡើយ៖ «ការ​ដែល​លើក​ឡើង​អំពី​ថា​នេះ​ការ​ចូល​ព្រះវស្សា​ការ​អី​ហ្នឹង​ខ្ញុំ​គិត​ថា នេះ​គ្រាន់តែ​ជា លេស​ទេ​មិន​មែន​ជា​រឿង​ពិត​ទេ។ រឿង​ពិត​គឺ​ថា វា​មាន​មូលហេតុ​របស់​វា គឺ​ដោយសារ​ព្រះសង្ឃ​លោក​ចូល​ក្នុង​ការ​ទាមទារ ទើប​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​អ៊ីចឹង ខ្ញុំ​គិត​អ្វី​ដែល​ធ្វើ​នេះ ជា​ការ​មួយ​សំដៅ​ដល់​ការ​រឹតត្បិត​ទៅដល់​សេរីភាព​របស់​ព្រះសង្ឃ​ហើយ»។

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ទាំង ៨អង្គ គង់នៅ​ខេត្ត​បាត់ដំបង បាន​និមន្ត​ទៅ​ចូល​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន​ប្រមាណ ១០០នាក់​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន តាំងពី​ថ្ងៃ​ទី២ សីហា​រហូត​មក៕

ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ
ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ចំនួន ៧អង្គ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ចំការ​មន​ឃាត់​ព្រះ​កាយ នៅ​វត្តថាន់ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

1 comment:

Anonymous said...

So many Khmer heroes have sacrificed their lives for Khmer people and Cambodia. It is time that Khmer people step up their courage and start a nationwide peaceful protest condemning the kleptocratic regime of Ah Yuon's slave Hun Sen.

Ah Roleuy Hun Sen was born to facilitate the Vietnamization of Cambodia. He wanted to stay in power until Cambodia is a province or part of the evil Vietnam.