Monday 10 April 2023

អ្នកស្រី ម៉ែន សំអន បាន​ងារ​ជា «​សម្ដេច» ក្នុង​ពេល​លោក ហ៊ុន សែន កំពុង​ចែក​តួនាទី


ដោយ យ៉ង ចាន់តារា
2023.04.09
អ្នកស្រី ម៉ែន សំអន បាន​ងារ​ជា «​សម្ដេច» ក្នុង​ពេល​លោក ហ៊ុន សែន កំពុង​ចែក​តួនាទី  
រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន។
Photo CPP's website
 

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ទៀត គឺ​អ្នកស្រី ម៉ែន សំអន ទទួល​បាន​គោរមងារ​ជា «​សម្ដេច​» ហើយ​តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី៨ មេសា។

អ្នកស្រី​ជា​ស្ត្រី​ទី​ពីរ​ដែល​ទទួល​បាន​គោរមងារ​ជា «​សម្ដេច​» បន្ទាប់ពី​អ្នកស្រី ប៊ុន រ៉ានី ភរិយា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ បើ​គិត​ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​មាន​ជីវិត​វិញ អ្នកស្រី ម៉ែន សំអន ជា​មនុស្ស​ទី៦ ហើយ ដែល​ទទួល​បាន​គោរមងារ​ដ៏​ខ្ពង់ខ្ពស់​មួយ​នេះ បន្ទាប់​ពី លោក ហ៊ុន សែន លោក គង់ សំអុល លោក ស ខេង លោក សាយ ឈុំ និង​លោក ទៀ បាញ់។

បើ​តាម​ព្រះរាជក្រឹត្យ ការ​ផ្ដល់​គោរមងារ «​សម្ដេច​» ដល់​អ្នកស្រី ម៉ែន សំអន នៅ​ពេល​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ថា អ្នកស្រី​ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម ស្មោះត្រង់​នឹង​រាជបល្ល័ង្គ និង​មានគុណ​សម្បត្តិ​ជូន​ជាតិ។

 

អ្នកស្រី ម៉ែន សំអន មាន​អាយុ ៧០​ឆ្នាំ ជា​មន្ត្រីជាន់ខ្ពស់​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​ទាំង​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល។ អ្នកស្រី​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។

ការ​ផ្ដល់​គោរមងារ «​សម្ដេច​» ដល់​អ្នកស្រី ម៉ែន សំអន នេះ ធ្វើឡើង​ចំ​ពេល​លោក ហ៊ុន សែន កំពុង​បើក​យុទ្ធនាការ​ផ្ដល់​តួនាទី បុណ្យ​សក្ដិ និង​លាភសក្ការៈ​ដល់​មន្ត្រី និង​អ្នក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​លោក​សម្រេច​បាន​ជោគជ័យ​នូវ​ការ​លើក​បន្តុប​កូនប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​បន្ត​ត្រកូល កាត់មុខ​កាត់​មាត់​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា៕

1 comment:

Anonymous said...

Cambodia is Hun Sen. He can give anything to anybody in exchange for his power and his family.

Khmer Roleuy Ey Roleuy Touv Mean Meh Ov Ey Anh !!