ដោយ ថា កិត្យា
2015-10-04 rfa
ជនជាតិម៉ុងតាញ៉ា ៩នាក់ ដែលរត់ភៀសខ្លួនពីប្រទេសវៀតណាម
មកដល់ទីក្រុងភ្នំពេញកាលពីចុងខែកញ្ញា ឆ្នាំ២០១៥។ រូបថតថ្ងៃទី២
ខែតុលា ឆ្នាំ២០១៥
RFA/Tha Kitya
|
School of Vice: UN,
time to stop beating about the bush, and undertake a comprehensive
investigation into the case of these fleeing Montagnards. If there are
genuine life-threatening factors/circumstances behind their plight,
acknowledge their status as refugees or asylum-seekers and call for
international and national assistance needed within the framework of
international refugee conventions/charters to support them.
To
those who suggest that there may be ethnic Vietnamese [Yuons] spies or
agents hiding and disguising themselves among these people, well, this
can be subject to that screening process too, if necessary. But
considering the laxness in immigration restriction/control in favour of
Vietnamese nationals - military and civilian - living all over, and
coming into, the country, in the hundreds of thousands [if not millions]
over the last three decades, most of whom have never returned to
Vietnam, as well as the speed with which many of these small groups of
Montagnards had been repatriated previously, plus the international
criticism Vietnam has received over its dismal human rights record in
general, it would be reasonable for onlookers and concerned organisations to
treat the claims of these Montagnards seriously and grant them with
appropriate measures of protection.
)))
ជនជាតិ ម៉ុងតាញ៉ា ចំនួន ៩នាក់ រត់ភៀសខ្លួនពីប្រទេសវៀតណាម មកដល់ទីក្រុងភ្នំពេញ សុំអង្វររដ្ឋាភិបាលកម្ពុជា និងក្រុមអង្គការអន្តរជាតិ ជួយសង្គ្រោះជីវិតពួកគេ ដោយកុំបញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញ។ ជនភៀសខ្លួនទាំងនោះអះអាងថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម វាយធ្វើបាប គំរាមកំហែង ចាប់ខ្លួនដោយបំពាន ជាដើម។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្លាប់បញ្ជាក់ថា ក្រសួងមហាផ្ទៃ មិនបានដឹងឮអំពីការភៀសខ្លួនរបស់ក្រុមម៉ុងតាញ៉ា នេះទេ។
ជន ភៀសខ្លួនម៉ុងតាញ៉ា-វៀតណាម ៩នាក់ កំពុងភ័យខ្លាចអាជ្ញាធរកម្ពុជា ចាប់បញ្ជូនពួកគេទៅឲ្យអាជ្ញាធរវៀតណាម វិញ ប្រសិនអាជ្ញាធររកឃើញកន្លែងលាក់ខ្លួនពួកគេនៅទីក្រុងភ្នំពេញ។
បុរស ជនភៀសខ្លួនម្នាក់ និយាយទាំងតឹងទ្រូងហូរទឹកភ្នែកថា ប្រសិនបើពួកគាត់ត្រឡប់ទៅវិញនោះ គឺពិតជាមិនអាចរស់ដោយស្រួលទេ៖ «ពួកខ្ញុំនៅវៀតណាម គឺមិនអាចរស់នៅបានទេ គឺអាជ្ញាធរវៀតណាម ចាប់យើងវាយដុំច្រំធាក់ នៅពេលយើងគោរពប្រតិបត្តិតាមសាសនារបស់ពួកយើង។ ពួកខ្ញុំភ័យខ្លាចណាស់។ រត់ភៀសខ្លួនមកកម្ពុជា ពួកខ្ញុំបារម្ភណាស់ បារម្ភពីប្រពន្ធកូន ហើយខ្ញុំឈឺចាប់ណែនទ្រូងណាស់។ ពួកវៀតណាម ឃោរឃៅណាស់ វាធ្វើបាបជនជាតិយើង យើងឈឺចាប់ណាស់ ខ្ញុំចង់ឲ្យកម្ពុជា អនុញ្ញាតឲ្យពួកខ្ញុំរស់នៅទីនេះទៅ ពួកខ្ញុំមិនហ៊ានទៅស្រុកទៀតទេ»។
ជន ជាតិភៀសខ្លួនម៉ុងតាញ៉ា បន្ថែមថា មូលហេតុដែលចាកចេញពីស្រុកកំណើត ផ្សងព្រេងតាមផ្លូវដ៏វែងឆ្ងាយចូលក្នុងប្រទេសកម្ពុជា នោះ គឺដោយសាររដ្ឋាភិបាលវៀតណាម ធ្វើទុក្ខបុកម្នេញគ្មានពេលល្ហែ ទាំងការចូលរួមផ្នែកនយោបាយ ការរស់នៅ និងជំនឿសាសនា ជាដើម។
មាន ទឹកមុខភ័យស្លេកស្លាំង ជនភៀសខ្លួនម្នាក់ទៀតរៀបរាប់ថា ពេលនៅប្រទេសវៀតណាម រស់ពិបាកជាងស្លាប់ ដោយសារតែអាជ្ញាធរវៀតណាម បានរំលោភបំពានសិទ្ធិពួកគាត់គ្រប់ពេល ជាពិសេសធ្លាប់ចាប់ពួកគាត់ដាក់ពន្ធនាគារជាច្រើនឆ្នាំ និងវាយធ្វើបាបពេលជាប់ឃុំទៀតផង៖ «អាជ្ញាធរវៀតណាម រឹតត្បិតសេរីភាពពួកយើងខ្លាំងណាស់ គឺមិនអនុញ្ញាតពួកខ្ញុំប្រតិបត្តិតាមនិកាយសាសនាម៉ុងតាញ៉ា ដែលហៅថា សាងពើពុះអាណាជឺ (Sang Pơpŭ Ana-Čư) នោះទេ ហើយប្រសិនបើយើងជួបជុំប្រតិបត្តិធម៌នោះ គឺអាជ្ញាធរវាយដុំច្រំធាក់ និងកោះហៅយើងទៅឆ្លើយបំភ្លឺនៅនគរបាលឃុំជាញឹកញយ។ ប្រសិនបើយើងប្រតិបត្តិធម៌លក្ខណៈគ្រួសារ គឺមិនអីទេ តែបើយើងធ្វើការជួបជុំគ្នាវិញ គឺវាចាប់យើងដាក់គុក គឺចាប់ច្រើនណាស់ ឲ្យតែជួបជុំបីទៅបួននាក់ គឺវាចាប់ហើយ»។
ជនជាតិ ម៉ុងតាញ៉ា ចំនួន ៩នាក់ ដែលសុទ្ធជាបុរសនោះ បានរត់ភៀសខ្លួនពីស្រុកដាក់ដ្វា (Dak Doa) ខេត្តយ៉ាឡាយ (Gia Lai) ប្រទេសវៀតណាម កាលពីថ្ងៃទី២៣ ខែកញ្ញា ហើយបានចូលដល់ទីក្រុងភ្នំពេញនៅថ្ងៃទី២៨ ខែកញ្ញា។ ជនភៀសខ្លួនទាំងនោះរៀបរាប់ថា ពួកគាត់ដើរកាត់ព្រៃភ្នំជាច្រើនយប់ និងបានឡើងជិះឡានឈ្នួលឡើងមកភ្នំពេញ ដោយចាញ់បោកលុយគេស្ទើរអស់លុយពីខ្លួន។ ពួកគាត់បញ្ជាក់ថា មកទល់ពេលនេះ គ្មានលុយទិញអាហារបរិភោគ និងជួលកន្លែងស្នាក់នៅនោះទេ៖ «សូមអំពាវនាវជួយបងប្អូនពួកខ្ញុំ ជួយសង្គ្រោះពួកខ្ញុំផង មិនមែនថាពួកខ្ញុំចង់មកទីនេះទេ ដោយសារគេជិះជាន់ធ្វើបាបពេក។ ប្រសិនបើវៀតណាម មិនគាបសង្កត់ យើងនឹងនៅស្រុកភូមិដដែល ដើម្បីមើលថែចិញ្ចឹមប្រពន្ធកូន។ ឥឡូវនេះ ពួកយើងត្រូវរត់ចោលប្រពន្ធ ចោលកូន ចោលផ្ទះសម្បែង រត់គេចខ្លួនមកទីនេះ គឺដោយសារគេធ្វើទុក្ខពួកខ្ញុំ ពួកខ្ញុំសូម យូ.អ៊ិន (UN) ជួយសង្គ្រោះជីវិតពួកខ្ញុំផង»។
ការ ស្នាក់នៅលាក់ខ្លួនក្នុងទីក្រុងភ្នំពេញនោះ ជនភៀសខ្លួនបញ្ជាក់ថា មិនមានសុវត្ថិភាពទេ ជាពិសេសអាចនឹងដាច់ពោះស្លាប់ បើគ្មានការយកចិត្តទុកដាក់ពីក្រុមអង្គការសិទ្ធិមនុស្ស និងមន្ត្រីការិយាល័យជនភៀសខ្លួននៃអង្គការសហប្រជាជាតិ (UNHCR)។
វិទ្យុ អាស៊ីសេរី មិនអាចទាក់ទងសុំការអន្តរាគមន៍ពីតំណាងការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានទេនៅថ្ងៃទី៣ ខែតុលា។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី វ៉ាន់ ហ៊ាលី (Wan-Hea lee) ឲ្យដឹងតាមសារអេឡិចត្រូនិកថា ជនភៀសខ្លួនវៀតណាម មួយក្រុមនេះ បានទំនាក់ទំនងមកការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែកញ្ញា ក៏ប៉ុន្តែនាយកដ្ឋានជនភៀសខ្លួនក្រសួងមហាផ្ទៃ បដិសេធមិនទទួលចុះឈ្មោះកំណត់អត្តសញ្ញាណពួកគេឡើយ។
បើ ទោះបីជាបែបណាក៏ដោយចុះ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកម៉ុងតាញ៉ា ដែលរត់មកសុំសិទ្ធិជ្រកកោន ថាជាជនអន្តោប្រវេសន៍ខុសច្បាប់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ មិនបានដឹងឮអំពីការភៀសខ្លួនរបស់ក្រុមម៉ុងតាញ៉ា នេះទេ ហើយកម្ពុជា ទុកពេលបីខែឲ្យ យូ.អ៊ិន.អេច្ឆ.ស៊ី.អ (UNHCR) ចាត់ចែងបញ្ជូនក្រុមម៉ុងតាញ៉ា ទាំងនោះទៅប្រទេសវៀតណាម វិញ បើមិនដូច្នេះទេ រាជរដ្ឋាភិបាលនឹងចាត់ចែងតាមច្បាប់កម្ពុជា។
ទាក់ទិន រឿងម៉ុងតាញ៉ា នេះ នាយកវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការដែលជនជាតិម៉ុងតាញ៉ា-វៀតណាម រត់ភៀសខ្លួននោះ គឺជារឿងអាម៉ាស់របស់រដ្ឋាភិបាលវៀតណាម ដែលមិនមានសុវត្ថិភាពក្នុងការរស់នៅ។ ម៉្លោះហើយ វៀតណាម ដាក់សម្ពាធឲ្យកម្ពុជា ជួយរារាំងចាប់បញ្ជូនជនភៀសខ្លួនទៅវៀតណាម វិញ ដើម្បីបិទបាំងភាពអាម៉ាស់នោះ៖ «ការរត់គេចណាមួយ គឺជាភាពអាម៉ាស់របស់ប្រទេសហ្នឹង អ៊ីចឹងបានជាវៀតណាម មិនឲ្យមានការរត់ចេញទេ ហើយជាទូទៅ វៀតណាម ដាក់សម្ពាធមកលើកម្ពុជា ដើម្បីធ្វើម៉េចឲ្យកម្ពុជា ចាប់ពួកគាត់បញ្ជូនទៅវៀតណាម វិញ ហើយព្យាយាមរារាំងធ្វើម៉េច ដើម្បីកុំឲ្យបន្តរត់ទៅប្រទេសផ្សេងៗទៀត»។
ជនជាតិ ភាគតិចម៉ុងតាញ៉ា-វៀតណាម ឬវៀតណាម ហៅថា ងឿយ ធឿង (Người Thượng) គឺជាក្រុមជនជាតិភាគតិចរស់នៅក្នុងតំបន់ភ្នំក្នុងខេត្តយ៉ាឡាយ (Gia Lai) ខេត្តដាក់ឡាក់ (Dak Lak) និងខេត្តកនតុម (Kon Tum) ដែលឋិតនៅប៉ែកកណ្ដាលប្រទេសវៀតណាម ជាប់ព្រំប្រទល់ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី របស់កម្ពុជា។ ពួកគេបានរត់ចូលមកប្រទេសកម្ពុជា ដើម្បីស្វែងរកសិទ្ធិជ្រកកោនក្រោមហេតុផលថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ធ្វើបាប។ គិតចាប់ពីចុងឆ្នាំ២០១៤ មកទល់ពេលនេះ មានជនភៀសខ្លួនម៉ុងតាញ៉ា ជាង ២០០នាក់ កំពុងស្នាក់នៅទីក្រុងភ្នំពេញ ក្រោមការទំនុកបម្រុងពីការិយាល័យសិទ្ធិមនុស្ស និងការិយាល័យជនភៀសខ្លួនអង្គការសហប្រជាជាតិ។ ក្នុងចំណោមជនភៀសខ្លួនទាំងជាង ២០០នាក់ មានម៉ុងតាញ៉ា ១៣នាក់ ត្រូវបាននាយកដ្ឋានជនភៀសខ្លួនទទួលស្គាល់ចុះបញ្ជីកំណត់អត្តសញ្ញាណ ជាជនភៀសខ្លួន។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ សំណូមពរឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានស្មើភាពគ្នាចំពោះជនភៀសខ្លួន ដោយយោងតាមអនុសញ្ញាអន្តរជាតិស្ដីពីជនភៀសខ្លួន ដែលកម្ពុជា បានចូលជារដ្ឋភាគីនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២៕
No comments:
Post a Comment