Saturday, 12 March 2016

លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ


លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ
ដោយ ប្រាជ្ញ ចេវ
2016-03-12  rfa

ហ៊ុន សែន ២០១៦ ៨៥៥
លោក​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/San Sel


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ឡាវ រយៈពេល ២​ថ្ងៃ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​នៅ​ក្រុង​វៀងចន្ទន៍ ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា តប​តាម​ការ​អញ្ជើញ​របស់​នាយករដ្ឋមន្ត្រី​ឡាវ លោក ថងស៊ីង ថាំម៉ាវង្ស (Thongsing Thammavong)។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ឲ្យ​ដឹង​ថា គណៈ​ប្រតិភូ​អម​ដំណើរ​លោក ហ៊ុន សែន រួម​មាន​ប្រធាន​ព្រឹទ្ធសភា​ លោក សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទា បាញ់ រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ថា លោក និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា បាន​មក​ដល់​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ហើយ។ លោក ហ៊ុន សែន បន្ត​ទៀត​ថា ការ​ពិភាក្សា​នេះ ផ្ដោត​លើ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​អាច​ឈាន​ដល់​ពិភាក្សា​ក្នុង​តំបន់ និង​អន្តរជាតិ៕

No comments: