Sunday, 26 March 2017
លោក ហ៊ុន សែន ជួបបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់នៅភ្នំពេញ បន្ទាប់ពីភ្នំពេញថយចុះការគាំទ្រក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣
ដោយ អេង គីមហុង 26/03/2017 26/03/2017
rfi
រូបថតៈបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់គណបក្សប្រជាជនជួបសំណេះសំណាលជាមួយលោក ហ៊ុន សែន នៅថ្ងៃទី២៦មីនាឆ្នាំ២០១៦
រូបថតទាញចេញពីហ្វេសបុកឈ្មោះ Virak Mony
ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះ បានជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ នាមជ្ឈមណ្ឌលកោះពេជ្រ។ ជាជំនួបធ្វើឡើងមុនពេលពីរខែនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងចូលមកដល់នៅថ្ងៃទី៤ខែមិថុនា។ តែចំពោះអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមមើលឃើញថា ជំនួបនេះទំនងជាស្ដារឡើងវិញចំនួនអ្នកគាំទ្រ ក្នុងរាជធានីភ្នំពេញបន្ទាប់ពីថយចុះក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលអ្នកវិភាគចាត់ទុកថា អាចបណ្ដាលមកពីឥរិយាបថអវិជ្ជមានរបស់មន្ត្រីថ្នាក់ក្រោម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ គឺជាជំនួបធម្មតាមួយដើម្បីលើកទឹកចិត្តដល់បេក្ខជនដែលឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនឲ្យខិតខំបំពេញការងារ។ ក្នុងនោះក៏មានដែរ ការប្រកាសត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
លោក សុខ ឥសាន បានថ្លែងការពារថា ជំនួបនៅថ្ងៃអាទិត្យនេះ មិនមែនបណ្ដាលមកពីភាពមិនប្រក្រតីណាមួយធ្លាប់កើតឡើង ដោយសារសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ គណបក្សប្រជាជនកាលពីមុនមកទេ។ បើតាមលោក សុខ ឥសាន បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជាមានចំនួនជិត៥ម៉ឺននាក់នៅក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមបញ្ជាក់ថា រាជធានីភ្នំពេញបាននាំឲ្យសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាធ្លាក់ចុះក្នុងការបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ចាញ់គណបក្សសង្គ្រោះជាតិចំនួន ២ កៅអី ខណៈដែលបក្សប្រឆាំងទទួល៧កៅអី ហើយគណបក្សកាន់អំណាចបានត្រឹមតែ៥កៅអី។ ការធ្លាក់ចុះនេះត្រូវបានអ្នកវិភាគ និងអ្នកឃ្លាំមើលការអភិវឌ្ឍសង្គមមើលឃើញថា បណ្ដាលមកពីឥរិយាបថអវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំសង្កាត់ពាក់ព័ន្ធការផ្ដល់សេវាសាធារណៈរដ្ឋ។
តែសម្រាប់លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមិនគិតដូច្នោះទេ។ លោកមើលឃើញថា ការធ្លាក់ចុះអ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញកាលពីឆ្នាំ២០១៣ មិនមែនជាបណ្ដាលមកពីឥរិយាបថរបស់ក្រុមប្រឹក្សាឃុំសង្កាត់ទាំងស្រុងទេ ទោះបីជាពួកគាត់ធ្វើការស្និទ្ធជាមួយពលរដ្ឋក៏ដោយ។ ប៉ុន្តែវាអាចបណ្ដាលមកពីការមិនយកចិត្តទុកដាក់ស្ដាប់យោបល់របស់ថ្នាក់ក្រោមជាតិពីសំណាក់ថ្នាក់ជាតិទៅវិញទេ ទើបនាំឲ្យគណបក្សប្រជាជនកម្ពុជាធ្លាក់ចុះនូវការគាំទ្រ។
លោក សន ជ័យ បន្ថែមថា វានៅមានរូបភាពជាច្រើនទៀតដែលនាំឲ្យគណបក្សកាន់អំណាចថយចុះការគាំទ្ររួមមាន៖ ការគ្រប់គ្រងធនធានធម្មជាតិមិនបានត្រឹមត្រូវ ចន្លោះប្រហោងនៅក្នុងការបំរើសេវាសាធារណៈរួមមាន៖ វិស័យសុខាភិបាល និងការអប់រំជាដើម។
Subscribe to:
Post Comments (Atom)
1 comment:
Looking at those faces, they are suspicious as hidden Yuon/Vietnamese agents in CPP. They don't look like Khmer/Cambodian much. Hun Sen is a very stupid idiot who enjoys the Vietnamese protection and the power and wealth. Hun Sen and his family members will be killed if Cambodia and Cambodian/Khmer people are completely controlled by Vietnam and Vietnamese people in the near future. Then, Cambodian/Khmer people are stuck in the grips of Vietnam and Vietnamese people. Laos people are stuck with Vietnam's grips already. Southern Cambodian/Khmer Krom people are already stuck.
Hun Sen is not awake until the day he will say, Vietnam is a crocodile and killer. Then, Hun Sen's head and his family members' heads will chopped off by Vietnamese folks and masters. Vietnamese people will be happy and celebrate the goals to complete to take over Cambodia land (the entire country). Who knows, Thailand will be next.
Hun Sen is very very very stupid and blind and so are his family members.
Post a Comment