Sunday 26 March 2017

លោក ហ៊ុន សែន ជួប​បេក្ខភាព​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ភ្នំពេញ បន្ទាប់​ពី​ភ្នំពេញ​ថយចុះ​ការ​គាំទ្រ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣


ដោយ អេង គីមហុង 26/03/2017 26/03/2017
rfi
media
រូបថតៈបេក្ខ​ភាពក្រុមប្រឹក្សាឃុំសង្កាត់គណបក្ស​ប្រជាជន​ជួប​សំណេះ​សំណាល​ជាមួយ​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៦​មីនា​ឆ្នាំ​២០១៦
រូបថតទាញចេញពីហ្វេសបុកឈ្មោះ Virak Mony



ប្រមុខ​រាជរដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ជួប​សំណេះ​សំណាល​ជាមួយ​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​មជ្ឈមណ្ឌល​កោះពេជ្រ។ ជាជំនួប​ធ្វើ​ឡើង​មុន​ពេល​ពីរ​ខែ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​៤​ខែ​មិថុនា។ តែ​ចំពោះ​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា ជំនួបនេះ​ទំនង​ជា​ស្ដារ​ឡើង​វិញ​ចំនួន​អ្នក​គាំទ្រ ក្នុង​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​ថយ​ចុះ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា អាច​បណ្ដាល​មក​ពី​ឥរិយាបថអវិជ្ជមាន​របស់​មន្ត្រី​ថ្នាក់​ក្រោម។



លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ គឺជា​ជំនួប​ធម្មតា​មួយដើម្បី​លើក​ទឹក​ចិត្ត​ដល់​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់គណបក្ស​ប្រជាជន​ឲ្យ​ខិត​ខំ​បំពេញ​ការងារ។ ក្នុង​នោះ​ក៏​មាន​ដែរ ការ​ប្រកាស​ត្រៀម​ខ្លួនសម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

លោក សុខ ឥសាន បាន​ថ្លែង​ការពារ​ថា ជំនួប​នៅ​ថ្ងៃ​អាទិត្យ​នេះ មិនមែន​បណ្ដាល​មកពី​ភាព​មិន​ប្រក្រតី​ណា​មួយ​ធ្លាប់​កើត​ឡើង ដោយ​សារ​សមាជិក​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ គណបក្ស​ប្រជាជន​កាល​ពី​មុន​មក​ទេ។ បើតាម​លោក សុខ ឥសាន បេក្ខភាព​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​ប្រជាជនកម្ពុជា​មាន​ចំនួន​ជិត​៥​ម៉ឺន​នាក់​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស។  

សូមបញ្ជាក់ថា រាជធានី​ភ្នំពេញ​​បាន​នាំ​ឲ្យ​សន្លឹក​ឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចុះ​ក្នុង​ការបោះឆ្នោតឆ្នាំ​២០១៣ រហូត​ដល់​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ២ កៅអី ខណៈ​ដែល​បក្ស​ប្រឆាំង​ទទួល​៧​កៅអី ហើយ​គណបក្ស​កាន់​អំណាច​បាន​ត្រឹម​តែ​៥​កៅ​អី​។ ការធ្លាក់​ចុះ​នេះ​ត្រូវ​បាន​អ្នក​វិភាគ និង​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​មើល​ឃើញ​ថា បណ្ដាលមក​ពី​ឥរិយាបថ​អវិជ្ជ​មាន​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ពាក់ព័ន្ធ​ការ​ផ្ដល់​សេវា​សាធារណៈរដ្ឋ។

តែ​សម្រាប់លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណ​នេយ្យភាព​សង្គម​កម្ពុជា​មិន​គិតដូច្នោះ​ទេ។ លោក​មើល​ឃើញ​ថា ការ​ធ្លាក់​ចុះ​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជាក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៣ មិន​មែន​ជា​បណ្ដាល​មក​ពី​ឥរិយាបថ​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​ស្រុង​ទេ ទោះ​បី​ជា​ពួក​គាត់​ធ្វើ​ការ​ស្និទ្ធ​ជាមួយ​ពលរដ្ឋ​ក៏​ដោយ​។ ប៉ុន្តែ​វា​អាច​បណ្ដាល​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​យោបល់​របស់​ថ្នាក់​ក្រោម​ជាតិ​ពីសំណាក់​ថ្នាក់​ជាតិ​ទៅ​វិញ​ទេ ទើប​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ចុះ​នូវ​ការ​គាំទ្រ។

លោក សន ជ័យ បន្ថែម​ថា វា​នៅ​មាន​រូបភាព​ជា​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​គណបក្ស​កាន់អំណាច​ថយ​ចុះ​ការ​គាំទ្រ​រួម​មាន៖ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​មិន​បាន​ត្រឹម​ត្រូវ ចន្លោះ​ប្រហោង​នៅក្នុង​ការ​បំរើ​សេវា​សាធារណៈ​រួមមាន៖ វិស័យ​សុខា​ភិបាល និង​ការ​អប់​រំ​ជាដើម។

1 comment:

Anonymous said...

Looking at those faces, they are suspicious as hidden Yuon/Vietnamese agents in CPP. They don't look like Khmer/Cambodian much. Hun Sen is a very stupid idiot who enjoys the Vietnamese protection and the power and wealth. Hun Sen and his family members will be killed if Cambodia and Cambodian/Khmer people are completely controlled by Vietnam and Vietnamese people in the near future. Then, Cambodian/Khmer people are stuck in the grips of Vietnam and Vietnamese people. Laos people are stuck with Vietnam's grips already. Southern Cambodian/Khmer Krom people are already stuck.

Hun Sen is not awake until the day he will say, Vietnam is a crocodile and killer. Then, Hun Sen's head and his family members' heads will chopped off by Vietnamese folks and masters. Vietnamese people will be happy and celebrate the goals to complete to take over Cambodia land (the entire country). Who knows, Thailand will be next.

Hun Sen is very very very stupid and blind and so are his family members.