Tuesday, 27 June 2017

ទូត​អាមេរិក​អបអរ​លោក ហ៊ុន សែន រឿង​បោះឆ្នោត​ខណៈ​បក្ស​ប្រឆាំង​ស្នើ​គ.ជ.ប​កែលំអ


ដោយ សាន សែល
2017-06-26

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page



ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) សរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ទី​៤ មិថុនា។ លោក​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​រសៀល​ថ្ងៃ​ទី​២៦ មិថុនា នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដោយ​បាន​ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា ពី​អាទិភាព​នៃ​ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស និង​បញ្ហា​ដទៃ​ទៀត​ដែល​មាន​សារសំខាន់​សម្រាប់​ទំនាក់ទំនង​កម្ពុជា-អាមេរិក។



នៅ​ថ្ងៃ​ដដែល​នេះ គណបក្ស​សង្គ្រោះ​ជាតិ វិញ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​វាយ​តម្លៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នេះ ថា​មិន​បាន​បំពេញ​លក្ខខណ្ឌ​ពេញលេញ​តាម​គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ បើ​ទោះ​ជា​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​ចុះ​បញ្ជី​បេក្ខជន​គណបក្ស​នយោបាយ​មាន​លក្ខណៈ​ល្អ​ប្រសើរ និង​មាន​ភាព​វិជ្ជមាន​ជាង​មុន​ក្ដី។

គណបក្ស​ប្រឆាំង​បាន​លើក​យក​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​គោលការណ៍​បោះឆ្នោត ដូចជា​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត បរិយាកាស​ពេល​ឃោសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការ​ដោះស្រាយ​បណ្ដឹង ជាដើម។

គណបក្ស​នេះ​ក៏​ស្នើ​ឲ្យ គ.ជ.ប កែលំអ​ចំណុច​មិន​ប្រក្រតី​ទាំងនេះ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

1 comment:

Anonymous said...

In order to prove to his master Yuon that he will be a faithful servant to Yuon for life, this Khmer traitor Hun Sen has committed the following crimes to Khmer people and Cambodia:


1- Killed massively Khmer people through the execution of the K5 project,

2- Ceded Khmer land and water to Yuon,

3- Condoned the mass influx of the Vietnamese into Cambodia,

4- Allowed Yuon to deplete Khmer natural resource,

5- Facilitated the Vietnamization of Cambodia and ultimately will make Cambodia a part of
Vietnam as planned by the devil Ho Chi Minh, who is currently living in the hottest hell
with Sihanouk.

This Khmer traitor Hun Sen should go to hell to join Ho Chi Minh and Sihanouk.


97 Years Old Woman