Monday, 19 June 2017
ភរិយាមន្ត្រីអាដហុកថាលោក នី សុខា ដួលសន្លប់ក្នុងបន្ទប់ទឹកពន្ធនាគារព្រៃស
ដោយ ប្រាជ្ញ ចេវ
2017-06-18
មន្ត្រីសមាគមអាដហុក លោក នី សុខា (រូបកណ្ដាល) ពេលបញ្ជូនមកដល់សាលាឧទ្ធរណ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang
RFA/Rann Samnang
ភរិយារបស់មន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា គឺលោកស្រី ម៉ែន លក្ខិណា ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៨ មិថុនា ថា លោក នី សុខា ដែលកំពុងជាប់ពន្ធនាគារ បានដួលសន្លប់ក្នុងបន្ទប់ទឹក។ លោកស្រី ម៉ែន លក្ខិណា ថាគ្រាន់តែទទួលបានដំណឹងនេះពីពន្ធនាគារ លោកស្រីបានសុំទៅសួរសុខទុក្ខស្វាមីលោកស្រីនៅពន្ធនាគារ ប៉ុន្តែមន្ត្រីពន្ធនាគារមិនអនុញ្ញាតទេ ព្រោះជាថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាក៖ «»។
ភរិយារបស់លោក នី សុខា ក៏បានស្នើសុំទៅមន្ត្រីពន្ធនាគារឲ្យអនុញ្ញាតដល់ស្វាមីលោកស្រីអាចមកព្យាបាលនៅមន្ទីរពេទ្យក្រៅពន្ធនាគារដែរ។
ចំណែកអ្នកនាំពាក្យពន្ធនាគារ លោក នុត សវនា ថាលោកមិនទាន់បានដឹងរឿងនេះទេ ប៉ុន្តែលោកថានឹងទាក់ទងទៅមន្ត្រីពន្ធនាគារពីករណីនេះ។ អ្នកនាំពាក្យពន្ធនាគាររូបនេះប្រាប់ថា នៅក្នុងពន្ធនាគារក៏មានក្រុមគ្រូពេទ្យដែរ។ លោកថា បើស្ថានភាពជំងឺនោះមិនធ្ងន់ធ្ងរ គឺក្រុមគ្រូពេទ្យនៅពន្ធនាគារអាចព្យាបាលបាន ប៉ុន្តែករណីធ្ងន់ធ្ងរ ទើបពន្ធនាគារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ។
លោក នី សុខា ជាមន្ត្រីសិទ្ធិមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំនាក់ ដែលត្រូវបានឃុំខ្លួនទាក់ទងនឹងសំណុំរឿងស្នេហារវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកធ្វើការនៅហាងកាត់សក់កាលពីខែមេសា ឆ្នាំ២០១៦៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment