Saturday, 22 July 2017

លោក ហុង លីម ស្នើ​ប្អូន​ប្រុស​លោក កែម ឡី កុំ​យក​លុយ​ចូល​បុណ្យ​ពី​លោក ហ៊ុន សែន


ដោយ ប្រាជ្ញ ចេវ
2017-07-21

តំណាង​រាស្ត្រ​អូស្ត្រាលី សញ្ជាតិ​ខ្មែរ លោក ហុង លីម (ស្ដាំ) ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanbot
តំណាង​រាស្ត្រ​អូស្ត្រាលី សញ្ជាតិ​ខ្មែរ លោក ហុង លីម (ស្ដាំ) ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanbot
 RFA/Chun Chanbot



សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ស្នើ​ទៅ​ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត កុំ​ឲ្យ​យក​លុយ​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​សំណើ​នេះ​​ត្រូវ​ប្អូន​លោក​បណ្ឌិត កែម ឡី បដិសេធ​ដោយ​ពន្យល់​ថា ការ​ចូល​បុណ្យ​ជា​សទ្ធា​របស់​លោក​នាយករដ្ឋមន្ត្រី ដូច្នេះ​លោក​ទទួល​បាន​លុយ​នេះ​រួច​ហើយ មិន​អាច​ប្រគល់​ត្រឡប់​លោក ហ៊ុន សែន វិញ​ទេ។



​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​សំចៃ​នោះ​យល់​ថា សទ្ធា​របស់​លោក ហ៊ុន សែន ចូល​លុយ​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ជួយ​ចេញ​ថ្លៃ​បបរ​ជា​ការ​ប្រមាថ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី និង​វិញ្ញាណក្ខន្ធ​អ្នក​ផ្សេង​ទៀត​ដែល​ស្លាប់​ព្រោះ​ការ​បាញ់​សម្លាប់៖ «»។

​លោក ហុង លីម អះអាង​ថា លុយ​ខ្វះ​ថ្លៃ​បបរ​ជិត ៨​ពាន់​ដុល្លារ​នោះ លោក​អាច​រៃ​អង្គាស​ប្រាក់​ដើម្បី​បង្គ្រប់​បាន។ ចំណែក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ពិធី​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ដែល​ធ្វើ​នៅ​ខេត្ត​តាកែវ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦​ពាន់​នាក់​នោះ មិន​សម​អស់​ថ្លៃ​បបរ​ដល់​ថ្នាក់​នេះ​ទេ៖ «»។

ការ​លើក​ឡើង​របស់​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​យប់​ទី​២០ ខែ​កក្កដា ដូច​នេះ ក្រោយ​ពេល​ប្អូន​ប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិត ប្រកាស​សុំ​ជំនួយ​តាម​សារព័ត៌មាន​ហ្វ្រេស ញូវ (FreshNews) ក្រោយ​ធ្វើ​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ បណ្ឌិត កែម ឡី មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ហ៊ុន សែន ក៏​សម្រេច​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ដល់​ប្អូន​លោក កែម ឡី។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្អូន​ប្រុស​លោក កែម ឡី លោក កែម រិទ្ធិសិត ថា បំណង​របស់​លោក ហុង លីម ជា​រឿង​ល្អ​ដែល​លោក​ទទួល​យក។ ប៉ុន្តែ​លោក​ថា ថវិកា​ដែល​បាន​លោក​ទទួល​ពី​លោក​នាយករដ្ឋមន្ត្រី​រួច​ហើយ លោក​មិន​អាច​ប្រគល់​ទៅ​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ថា បើ​លោក ហុង លីម មាន​សទ្ធា​ជ្រះថ្លា លោក ហុង លីម អាច​ចូល​រួម​ថវិកា​ជួយ​សាងសង់​ចេតិយ​របស់​លោក កែម ឡី ខណៈ​ការ​សាងសង់​នេះ​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​យ៉ាង​ច្រើន៖ «»។

​ក្រោយ​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ជាង​មួយ​ឆ្នាំ​មក​នេះ សមត្ថកិច្ច​ទើប​រក​ឃើញ​ឃាតក​ម្នាក់​តែប៉ុណ្ណោះ​មក​កាត់​ទោស គឺ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា ឃាតកម្ម​នេះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ។ ដូច​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ក៏​កំពុង​ជាប់​នៅ​ពន្ធនាគារ ព្រោះ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក កែម ឡី៕

1 comment:

Anonymous said...

Dr kem ley's bro gets his hands dirty if not outright blooded involves his brother murder.His excuse of taking the ill gotten 10000 $ from ah kwak does not withstand Dr Kem Ley's supporters'scrutiny and only makes it harder for him to live with his conscience if he still has got any principle left in him at all.