Sunday, 13 August 2017
ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ត្រូវឃាត់ខ្លួនបន្ទាប់ពីរិះគន់កងទ័ព
ដោយ រាជ វិញ្ញូ
2017-08-13
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ថ្លែងក្នុងអង្គសមាជទី១របស់ខ្លួន នាភូមិព្រៃវែង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវកងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួននៅរសៀលថ្ងៃទី១៣ សីហា ពីបទជេរប្រមាថ និងញុះញង់បំបែកកងទ័ព។ ការឃាត់ខ្លួននេះ បន្ទាប់ពីលោក សួន សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុក (facebook) ថា កងទ័ពជាតិត្រូវស្លាប់ក្នុងសមរភូមិយ៉ាងវេទនា រីឯមេទ័ពចោរឡើងបុណ្យស័ក្ដិ និងប្រមូលបានលុយកាក់ទៅសប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង។
ប្រធានគណបក្សអំណាចខ្មែរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនវាយខ្នោះយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជូនទៅតុលាការនៅថ្ងៃទី១៣ សីហា។
តុលាការចាប់ខ្លួនលោក សួន សេរីរដ្ឋា នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកសរសេររិះគន់នៅលើទំព័រហ្វេសប៊ុកថា មានមេទ័ពចោរនឹងបានឡើងបុណ្យស័ក្ដិ ទទួលបានលុយកាក់ទៅសប្បាយជាមួយស្រីញី រីឯកងទ័ពត្រូវស្លាប់យ៉ាងវេទនា ប្រសិនបើសង្គ្រាមរវាងកម្ពុជា-ឡាវ ផ្ទុះឡើងមែននោះ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងប្រាប់អាស៊ីសេរីថា លោក សួន សេរីរដ្ឋា ត្រូវឃាត់ខ្លួននៅប្រហែលម៉ោង ៣រសៀល ដោយសារការលើកឡើងរបស់ប្រធានគណបក្សអំណាចខ្មែរ រូបនេះមិនមែនជាសិទ្ធិបញ្ចេញមតិឡើយ តែជាការប្រមាថមាក់ងាយមកលើកងយោធពលខេមរភូមិន្ទជាតិ៖ «វាមិនមែនជាការបញ្ចេញមតិទេ គឺជាការប្រមាថតែម្ដង»។
នៅថ្ងៃសៅរ៍ ទី១២ សីហា លោក សួន សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងលក្ខណៈចំអកទៅដល់ល្បិចសាមកុករបស់លោក ហ៊ុន សែន ថាកំពុងបែកកុក ដោយដាក់បញ្ជាឲ្យកងទ័ពត្រៀមប្រយុទ្ធដាក់ឱសានវាទសត្រូវ តែបែរជាឱនក្បាលចូលបន្ទាយសត្រូវដើម្បីសុំចរចា។ បន្តមកទៀត លោក សួន សេរីរដ្ឋា បានសរសេរថា ពេលសង្គ្រាមកើតឡើងជាមួយប្រទេសឡាវ នោះ លទ្ធផលមិនខុសពីសង្គ្រាមដែលកើតឡើងជាមួយប្រទេសថៃ នោះទេ គឺកូនខ្មែរកងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា ហើយមេទ័ពចោរ នឹងឡើងបុណ្យស័ក្ដិ ប្រមូលលុយកាក់សប្បាយជាមួយស្រីញីយ៉ាងគគ្រឹកគគ្រេង។ លោកក៏បន្ថែមថា បើទោះជាដឹងថាវាជាសង្គ្រាមដើម្បីដំឡើងមុខ ឋានៈ បំពាក់ខ្លួនឥស្សរៈចោរ បន្លំឲ្យក្លាយទៅជាឥស្សរជនបំភាន់យ៉ាងណាក៏ដោយ ក៏សូមឲ្យពលរដ្ឋខ្មែរ យុវជនខ្មែរ ត្រូវរួមសាមគ្គីគ្នាលើកទឹកចិត្ត និងជួយគ្រប់យ៉ាងដែលអាចជួយបានដល់កងទ័ពជាតិ ដែលយកទ្រូងទៅពាំងគ្រាប់រំសេវដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដ។
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា លោកពុំទាន់ដឹងអំពីចំណាត់ការបន្តរបស់សមត្ថកិច្ចបន្ទាប់ពីការឃាត់ខ្លួនលោក សួន សេរីរដ្ឋា យកទៅសាកសួរនេះទេ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរបន្ថែមអំពីការចាប់ខ្លួនលោក សួន សេរីរដ្ឋា នេះបាននៅឡើយ នៅថ្ងៃទី១៣ សីហា។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ គន់ គីម ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកដែលគាំទ្ររដ្ឋាភិបាល ថ្កោលទោសចំពោះការលើកឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នេះ ហើយថាជាការឆ្កួតលីលា និងបានស្នើឲ្យតុលាការត្រូវសម្រេចផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរ ដើម្បីស្វែងរកយុត្តិធម៌ឲ្យកងទ័ពដែលជាអ្នកបានខិតខំឆ្លងកាត់ភាពលំបាកជាច្រើន ដើម្បីការពារទឹកដី និងមិនបានដើររកស្រីស្រាដូចការចោទប្រកាន់ឡើយ។
ថ្វីត្បិតតែមានប្រតិកម្មខ្លាំងៗពីលំដាប់មេទ័ព និងកងទ័ពយ៉ាងនេះក្ដី ក៏ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សអំណាចខ្មែរ លោក ទេព វីរៈ បានថ្លែងការពារចំពោះការលើកឡើងរបស់លោក សួន សេរីរដ្ឋា ថានៅក្នុងស្រុកខ្មែរ អ្នកដែលហ៊ាននិយាយរិះគន់ដើម្បីឆ្លុះបញ្ចាំងអំពីការពិតនៃរបបដឹកនាំសព្វថ្ងៃ គឺតែងតែត្រូវបានចាប់ដាក់គុកច្រវាក់ និងត្រូវគេបាញ់សម្លាប់ ជាដើម ហើយអ្នកដែលចូលចិត្តនិយាយបញ្ជោរដើម្បីលើកជើង តែងមិនជួបបញ្ហា និងបានរស់នៅដោយសុខស្រួលនៅក្នុងសង្គមសព្វថ្ងៃនេះ៖ «ការលើកឡើងរបស់គាត់ មិនមែនចង់ឲ្យកងទ័ពទន់ខ្សោយទេ ពីព្រោះគាត់ចង់និយាយថា អ្នកដែលរងគ្រោះ និងបូជាជីវិតជាងគេ គឺកូនទាហាន។ ប៉ុន្តែគាត់ចង់សំដៅទៅលើមេទាហាន ដែលជាកូនអ្នកធំ អ្នកមានអំណាចឡើងតាមខ្សែទទួលបានគុណសម្បត្តិនៅពីក្រោយខ្នង»។
សមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្ស លោក ហុង គឹមសួន លើកឡើងថា ការបញ្ចុះបញ្ចូលឲ្យមានបក្សពួកដើម្បីឲ្យការប្រឆាំងរដ្ឋាភិបាល និងប្រឆាំងគ្នារវាងកងទ័ព និងកងទ័ព ហើយនាំឲ្យមានភាពច្របូកច្របល់ និងអសន្តិសុខកើតឡើងជាក់ស្ដែងនៅក្នុងសង្គមជាតិ គឺជាបទល្មើសធ្វើឲ្យបែកបាក់ក្នុងជួរកងទ័ព។ មេធាវីរូបនេះបន្តថា ការលើកឡើងរបស់លោក សួន សេរីរដ្ឋា គឺជាការមាក់ងាយ និងចូលនៅក្នុងបទល្មើសមជ្ឈិមប៉ុណ្ណោះ៖ «ការបញ្ចេញមតិ មិនត្រូវធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរគេទេ ប៉ុន្តែការលើកឡើងរបស់គាត់វាជាការមើលងាយ មើលថោក វាចូលទៅក្នុងបទល្មើសមជ្ឈិម»។
ចំណែកអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរា ថ្លែងថា ការឃាត់ខ្លួនលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ នៅពេលនេះ មិនមែនជាការគំរាមកំហែងខាងផ្នែកនយោបាយឡើយ ព្រោះលោកថា ការលើកឡើងនេះអាចធ្វើឲ្យប៉ះពាល់ដល់ស្មារតីកងទ័ពបាក់ទឹកចិត្ត នាំឲ្យខូចផលប្រយោជន៍ប្រទេសជាតិ៖ «គាត់ប្រើពាក្យពេចន៍ រិះគន់ជាកំហុសឆ្គងមួយដែលអាជ្ញាធរសមត្ថកិច្ចអាចចោទប្រកាន់គាត់ពីបទញុះញង់។ អ៊ីចឹងខ្ញុំនៅក្នុងសង្គមប្រជាធិបតេយ្យអ្នកនយោបាយ ត្រូវគោរពគោលការណ៍ច្បាប់ជាសំខាន់»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យគណបក្សអំណាចខ្មែរ លោក ទេព វីរៈ បញ្ជាក់ថា ខាងគណបក្សនឹងរកមេធាវីដើម្បីជួយការពារក្ដីលោកប្រធានគណបក្សរបស់ខ្លួន ហើយថាគណបក្សក៏នឹងមិនមានអ្វីត្រូវប៉ះពាល់ដែរ៕
Subscribe to:
Post Comments (Atom)
2 comments:
ហា ងាលេវអើយសើចឲ្យរយាស់មាត់ទៅ សួន សេរីរដ្ឋា ថាឲ្យ ដែកចោរ កាប់ៗមាត់តែ ដែកចោរ មិនហ៊ានធ្វើអីផង ព្រោះវាជាកូនអុក របស់ដែកចោរទៅហើយ តែម្តងនេះ វាចាក់ចំៗពេក ធ្វើឲ្យមេទាបទាំងនោះវារសើបខ្លាំងពេក តែចាំមើលទៅមិនយូរប៉ុន្មានទេ គេឲ្យចេញពីគុកវិញហើយ ពួកវាខំបាញ់ឆោត ទាហ៊ាន ថាស្នេហាជាតិ ការពារទឹកដី តែមើលទៅ តើយួនយកដីអស់ ប៉ុន្មានហើយ? យួនមកនៅស្រុកខ្មែររាប់លានទៅហើយ តើពួកវាដែលហ៊ាននិយាយទេ? តែពួកវាម្នាក់ៗមានប្រាក់ បុណ្យសក្តិ ស្រីស្រា រីេទាហ៊ានរកតែស្បែកជើងពាក់មិនបានផង
The worst Khmer traitor Hun Sen,
To regain your popularity, you need to do the following actions:
1- Rescind the 2005 supplemental treaty with your master Yuon and reclaim Koh Tral back.
2- Stop putting the 4 provinces - Ratanak Kiri, Mondulkiri, Kratie, Stung Treng - under Yuon's control.
3- Review and cancel the 99 years land concession to Vietnam.
4- Take Bokor area back from the devil Yuon Sok Kong.
5- Implement strictly the immigration law and expel the millions illegal Vietnamese back to Vietnam. Also clear Yuon out of Khmer lakes and rivers because Khmer people have been drinking Yuon's sperms, Yuon's urines, and Yuon's excrements that are detrimental to their health.
6- Inspect carefully the products import from Vietnam.
These are some stuffs that you need to do to get Khmer people's sympathy toward you.
93 Years Old Woman
Post a Comment