Sunday, 13 August 2017
អ្នកវិភាគនិងអ្នកច្បាប់៖ រដ្ឋាភិបាលដឹកនាំប្រទេសដើរផ្ទុយពីរបបប្រជាធិបតេយ្យ
ដោយ ទីន ហ្សាការីយ៉ា
2017-08-13
សមត្ថកិច្ចបង្ក្រាបសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។ Photo Provided
អង្គការសង្គមស៊ីវិលធ្វើការលើកស្ទួយសិទ្ធិមនុស្ស បានរកឃើញថា ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ នេះ រដ្ឋាភិបាលដឹកនាំប្រទេសមានការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ ក្នុងនោះ រដ្ឋាភិបាលបានធ្វើច្បាប់មួយចំនួនហាមប្រាមសិទ្ធិជួបជុំ និងការបង្ក្រាបប្រើអំពើហិង្សារបស់អាជ្ញាធររដ្ឋទៅលើប្រជាពលរដ្ឋ សកម្មជនគណបក្សនយោបាយ និងអ្នកការពារសិទ្ធិមនុស្សផ្ទាល់ ជាដើម។
អ្នកវិភាគ និងអ្នកច្បាប់លើកឡើងថា ការរឹតត្បិតសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋបែបនេះ គឺរដ្ឋាភិបាលកំពុងដឹកនាំប្រទេសបញ្ច្រាសពីគោលការណ៍ប្រជាធិបតេយ្យ ដែលត្រូវបានធានានៅក្នុងរដ្ឋធម្មនុញ្ញ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងអ្នកច្បាប់ លើកឡើងថា ការគោរពសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ គឺជាគ្រឹះដ៏សំខាន់នៅក្នុងសង្គមប្រកាន់របបប្រជាធិបតេយ្យ។
ការលើកឡើងរបស់អ្នកវិភាគ និងអ្នកច្បាប់បែបនេះ ធ្វើឡើងនៅស្របពេលអង្គការសង្គមស៊ីវិលធ្វើការលើកស្ទួយផ្នែកសិទ្ធិមនុស្ស បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន រកឃើញថា រដ្ឋាភិបាលដឹកនាំប្រទេសក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ នេះ កំពុងគាបសង្កត់ប្រជាពលរដ្ឋ បិទសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋកាន់តែធ្ងន់ធ្ងរ តាមរយៈការធ្វើច្បាប់មួយចំនួន និងការបង្ក្រាបប្រើអំពើហិង្សា ការចាប់ចង និងកើតមានការបាញ់សម្លាប់ ជាដើម។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ឯម សុវណ្ណរា មានប្រសាសន៍ថា រដ្ឋធម្មនុញ្ញកម្ពុជា បានចែងយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ ក៏ប៉ុន្តែការដឹកនាំជាក់ស្ដែងរបស់រដ្ឋាភិបាល ពិសេសការធ្វើច្បាប់មួយចំនួនមិនឆ្លុះបញ្ចាំងដូចមានចែងនៅក្នុងច្បាប់កំពូលរបស់រដ្ឋនេះទេ៖ «»។
អង្គការសង្គមស៊ីវិលចំនួនបី គឺមជ្ឈមណ្ឌលសិទ្ធិកម្ពុជា (CCHR) សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់ដោយមិនយកកម្រៃ (ICNL) បានបញ្ចេញរបាយការណ៍រួមគ្នាដែលមានកម្រាស់ជាង ១០០ទំព័រ មានចំណងជើងថា “គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន” ដែលសិក្សាស្រាវជ្រាវចាប់ពីដើមខែមេសា ឆ្នាំ២០១៦ ដល់ខែមីនា ឆ្នាំ២០១៧ ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែសីហា បានសរសេរលម្អិតថា សេរីភាពខាងការបង្កើតសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការប្រមូលផ្ដុំ ឬហៅថាសេរីភាពមូលដ្ឋាន ត្រូវបានរឹតត្បិត ក្របខ័ណ្ឌច្បាប់ជាតិខកខានក្នុងការគោរពតាមបទដ្ឋានអន្តរជាតិស្ដីពីសេរីភាពខាងការបញ្ចេញមតិ។ ទោះបីជាមានការការពារសិទ្ធិសេរីភាពនេះនៅក្នុងរដ្ឋធម្មនុញ្ញក្ដី ក៏ច្បាប់មួយចំនួនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនេះ ជាពិសេសទាក់ទងនឹងការបញ្ចេញមតិផ្នែកនយោបាយដែលរិះគន់រដ្ឋាភិបាល។
រដ្ឋាភិបាលធ្វើច្បាប់មួយចំនួនហាក់មានបំណងដាក់ទណ្ឌកម្មលើអង្គការសង្គមស៊ីវិល សហជីព និងគណបក្សនយោបាយនៅក្រោមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីសហជីព និងសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ មិនមានលក្ខណៈសមាមាត្រ និងមិនស្របតាមបទដ្ឋានអន្តរជាតិនោះទេ។ ហើយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រវិញ ក៏ធ្វើឲ្យពលរដ្ឋមួយចំនួនដែលធ្វើចំណាកស្រុកនោះ ក៏បាត់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតដែរ។ ការដាក់ទណ្ឌកម្មនៅក្រោមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីសហជីព មានចែងនៅក្នុងច្បាប់ និងអាចស្វែងរកបានជាសាធារណៈ ដែលធាតុផ្សំទាំងពីរនេះ គឺចាំបាច់ដើម្បីបំពេញតាមបទដ្ឋានអន្តរជាតិ ដែលអាចអនុវត្តបានទៅលើការរឹតត្បិតសេរីភាពខាងបង្កើតសមាគម។
ច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានធ្វើវិសោធនកម្មក្នុងខែមីនា ឆ្នាំ២០១៧ និងបានបញ្ចូលបទបញ្ញត្តិថ្មីៗមួយចំនួនដែលមិនស្របគ្នានឹងបទដ្ឋានអន្តរជាតិ ពាក់ព័ន្ធនឹងសេរីភាពខាងការបង្កើតសមាគម។ មាត្រា១៨ តម្រូវឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយមិនត្រូវជាបុគ្គលដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។ ការតម្រូវឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយបំពេញតាមលក្ខខណ្ឌ បង្កើតបានជាការរឹតត្បិតដ៏តឹងតែងទៅលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគមរបស់ពួកគេ។ ប្រការនេះ គួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដោយសារមានមេដឹកនាំនយោបាយជាច្រើននៅប្រទេសកម្ពុជា ទទួលរងនូវការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនៅក្នុងសំណុំរឿង ដែលមានចរិតលក្ខណៈនយោបាយ។ របាយការណ៍នេះក៏រកឃើញថា មនុស្ស ៩នាក់បានរត់ចោលស្រុកទៅក្រៅប្រទេស ដោយសារតែភ័យខ្លាចការសងសឹកក្រោយពីពួកគេប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ខ្លួន។
ម្យ៉ាងវិញទៀត អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានបង្ហោះឯកសាររបស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៦ នៅលើគេហទំព័ររបស់ខ្លួនមានចំណងជើងថា “អ្នកទោសនយោបាយ” ដែលបានផ្ដល់ព័ត៌មានអំពីអ្នកទោស និងអ្នកជាប់ឃុំដែលត្រូវបានឃុំខ្លួនដោយហេតុផលនយោបាយ ក៏ប៉ុន្តែរបាយការណ៍នេះត្រូវបានក្រសួងយុត្តិធម៌ ទាមទារឲ្យអង្គការសិទ្ធិមនុស្សលីកាដូ ដកចេញពីគេហទំព័រវិញភ្លាមៗ ឬត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម ដោយសារការបំពានលើលក្ខខណ្ឌទាក់ទងនឹង “អព្យាក្រឹតភាពផ្នែកនយោបាយ” ដែលមានចែងនៅក្នុងមាត្រា២៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ទោះបីជារដ្ឋាភិបាលមិនទាន់ចាត់វិធានការណាមួយទៅលើអង្គការលីកាដូ ក្ដី ក៏ករណីនេះបញ្ជាក់អំពីការភ័យខ្លាចដែរថា ការតម្រូវឲ្យរក្សាជំហរ “អព្យាក្រឹត្យផ្នែកនយោបាយ” ដែលមាននៅក្នុងច្បាប់នេះ អាចនឹងត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ដើម្បីផ្ដោតលើអ្នករិះគន់ខ្លួន។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត ក្នុងទិវាអូទីស្សឹម (Autism) និងដោនសាំងដ្រូម ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។ RFA/Van Vanndeth
ចំពោះច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីវិញ គឺគ្រប់គ្រងលើការប្រមូលផ្ដុំធ្វើបាតុកម្ម ហើយច្បាប់នេះស្របតាមការអនុវត្តល្អបំផុតជាអន្តរជាតិបានច្រើន។ ឧទាហរណ៍មាត្រា៥ មានចែងអំពីនីតិវិធីនៃការជូនដំណឹងជាការសុំការអនុញ្ញាតជាមុន ដើម្បីធ្វើការប្រមូលផ្ដុំធ្វើបាតុកម្ម ជាដើម។ ជាទូទៅក្នុងរយៈពេលកន្លងមកនេះ នៅក្នុងរបាយការណ៍ដដែលក៏បានលើកករណីជាច្រើនដែលពលរដ្ឋពុំមានសិទ្ធិប្រមូលផ្ដុំធ្វើបាតុកម្មដោយសន្តិវិធីនោះទេ អាជ្ញាធរតែងតែបង្ក្រាប។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា អាជ្ញាធរបានរារាំង និងរំខានការជួបប្រជុំរាប់តាំងពីការតវ៉ា និងការធ្វើបាតុកម្មចំនួន ៦០ករណី ក្នុងចំណោមនេះមានអង្គការសង្គមស៊ីវិលចំនួន១០ ត្រូវបានរារាំងសកម្មភាព។ ចំនួន ២៣លើក គឺថាអ្នករៀបចំត្រូវបានស្នើសុំឲ្យបង្ហាញភស្តុតាងលិខិតអនុញ្ញាត ឬត្រូវបានប្រាប់ថា ពួកគេគួរតែជូនដំណឹងជាមុន។ ចំនួន ២៤លើក អាជ្ញាធរបានថតរូបអ្នកចូលរួម។ ចំនួន ៣៣លើក អាជ្ញាធរចូលរួមក្នុងពិធីនោះផ្ទាល់ និង ១១លើកទៀត អាជ្ញាធរបានកត់ត្រាទុកអត្តសញ្ញាណអ្នកចូលរួម ឬបានចម្លងបញ្ជីវត្តមាន ជាដើម។
ជាងនេះទៅទៀត ថ្នាក់ដឹកនាំរដ្ឋាភិបាលតែងតែប្រកាសជាញឹកញយអំពីការបង្ក្រាបក្រុមដែលតវ៉ាអំពីលទ្ធផលបោះឆ្នោត។ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីសង្គមកិច្ច លោក វង សូត បានព្រមានថា បើសិនជាការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះ មានអ្នកណាហ៊ានធ្វើបាតុកម្មមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នឹងត្រូវវាយនឹងគល់ឫស្សី ជាដើម៖ «»។
ការព្រមានប្រើគល់ឫស្សីសំពងនេះ មានការរិះគន់ជាច្រើនពីសាធារណជន និងមន្ត្រីអង្គការសិទ្ធិមនុស្ស ថាជាការគំរាមកំហែងផ្នែកសិទ្ធិសេរីភាព និងមិនឆ្លុះបញ្ចាំងនៅក្នុងសង្គមប្រជាធិបតេយ្យ ពិសេសទៅទៀតនៅក្នុងជំនួបអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី កាលពីថ្ងៃទី៨ សីហា អ្នកស្រី រ៉ូណា ស្មីត បានសម្ដែងការព្រួយបារម្ភអំពីការព្រមានរបស់មន្ត្រីរដ្ឋាភិបាលបែបនេះ។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ពន្យល់អំពីពាក្យសម្ដីរបស់រដ្ឋមន្ត្រីសង្គមកិច្ច លោក វង សូត ថាជាការអប់រំផ្នែកច្បាប់ទៅវិញ។ លោក កែវ រ៉េមី បន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសអនុវត្តច្បាប់ និងគោរពតាមគោលការណ៍សិទ្ធិមនុស្ស៖ «»។
លោកមេធាវី ហុង គឹមសួន ជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីខាងដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ថ្លែងក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២ មីនា ឆ្នាំ២០១៦។ RFA Photo: RFA
ទោះបីជាបែបនេះក្ដី សមាជិកនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី ហុង គឹមសួន បញ្ជាក់ថា សម្ដីរបស់លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នេះ ជាការគំរាមកំហែងផ្នែកសិទ្ធិមនុស្ស និងធ្វើឲ្យប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ៖ «»។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ឯម សុវណ្ណរា បន្ថែមថា ការព្រមានអំពីការបង្ក្រាបបាតុកម្ម ឬការប្រើពាក្យវាយបាក់ធ្មេញ និងការប្រកាសអំពីសង្គ្រាមជាដើម មិនមែនប៉ះពាល់តែដំណើរប្រជាធិបតេយ្យប៉ុណ្ណោះទេ គឺធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគមកកម្ពុជា ថែមទៀត ព្រោះថាការប្រកាសបែបនេះជាការឆ្លុះបញ្ចាំងពីកម្ពុជា ជាប្រទេសគ្មានស្ថិរភាពនយោបាយ។ លើសពីនេះទៀត លោកបញ្ជាក់ថា មូលហេតុដែលថ្នាក់ដឹកនាំរដ្ឋាភិបាលប្រកាសអំពីការបង្ក្រាបបែបនេះ អ្វីដែលជាបំណងពិតនោះ គឺរដ្ឋាភិបាលចង់បំបាក់ស្មារតីពលរដ្ឋដើម្បីឲ្យខ្លួនមានឱកាសដឹកនាំរដ្ឋាភិបាលតទៅទៀត៖ «»។
រដ្ឋធម្មនុញ្ញបានចែងអំពីការធានាយ៉ាងពេញលេញនូវសេរីភាពមូលដ្ឋាន រួមទាំងការផ្ដល់កិច្ចការពារជាក់លាក់សម្រាប់សេរីភាពមូលដ្ឋាន និងការបញ្ចូលដាច់ដោយឡែកនូវសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាទៅក្នុងច្បាប់ជាតិទៀតផង។ មាត្រា៤១ និងមាត្រា៤២ ធានាសេរីភាពមូលដ្ឋានដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់។ មាត្រា៣១ ធានានូវការគោរពសិទ្ធិមនុស្សដូចមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិមនុស្សដែលប្រទេសកម្ពុជា បានផ្ដល់សច្ចាប័ន រួមមានកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ទោះបីជាបែបនេះក្ដី នៅក្នុងរបាយការណ៍ដដែលបញ្ជាក់ថា ការអនុវត្តច្បាប់ទាំងនេះមិនត្រឹមត្រូវជាលក្ខណៈប្រព័ន្ធនោះទេ ដែលប៉ះពាល់ដល់សេរីភាពជាមូលដ្ឋាន។ ក្រុមការងារឃ្លាំមើលបានពិនិត្យមើលអំពីកម្រិតដែលស្ថាប័នរដ្ឋាភិបាលអនុវត្តក្របខ័ណ្ឌជាតិ ដោយយោងតាមខ្លឹមសារនៃច្បាប់ ហើយការពិនិត្យនេះធ្វើទៅយ៉ាងត្រឹមត្រូវ និងស៊ីសង្វាក់គ្នា។ ការឃ្លាំមើលតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានបង្ហាញថា អាជ្ញាធររដ្ឋាភិបាលបានអនុវត្តក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងសេរីភាពមូលដ្ឋានមិនទាន់ត្រឹមត្រូវទេ ដែលបញ្ហានេះមាន ៦១%។ ច្បាប់ដែលអនុវត្តមិនត្រឹមត្រូវញឹកញាប់ជាងគេបំផុត គឺច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី៕
Subscribe to:
Post Comments (Atom)
1 comment:
The worst Khmer traitor Hun Sen,
To regain your popularity, you need to do the following actions:
1- Rescind the 2005 supplemental treaty with your master Yuon and reclaim Koh Tral back.
2- Stop putting the 4 provinces - Ratanak Kiri, Mondulkiri, Kratie, Stung Treng - under Yuon's control.
3- Review and cancel the 99 years land concession to Vietnam.
4- Take Bokor area back from the devil Yuon Sok Kong.
5- Implement strictly the immigration law and expel the millions illegal Vietnamese back to Vietnam. Also clear Yuon out of Khmer lakes and rivers because Khmer people have been drinking Yuon's sperms, Yuon's urines, and Yuon's excrements that are detrimental to their health.
6- Inspect carefully the products import from Vietnam.
These are some stuffs that you need to do to get Khmer people's sympathy toward you.
93 Years Old Woman
Post a Comment