Sunday, 13 August 2017

អ្នក​វិភាគ​និង​អ្នក​ច្បាប់៖ រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ដើរ​ផ្ទុយ​ពី​របប​ប្រជាធិបតេយ្យ


ដោយ ទីន ហ្សាការីយ៉ា
2017-08-13

សមត្ថកិច្ច​បង្ក្រាប​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided
សមត្ថកិច្ច​បង្ក្រាប​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo Provided



អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នេះ រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ក្នុង​នោះ រដ្ឋាភិបាល​បាន​ធ្វើ​ច្បាប់​មួយ​ចំនួន​ហាមប្រាម​សិទ្ធិ​ជួបជុំ និង​ការ​បង្ក្រាប​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​រដ្ឋ​ទៅ​លើ​ប្រជាពលរដ្ឋ សកម្មជន​គណបក្ស​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្ទាល់ ជាដើម។



អ្នក​វិភាគ និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​បែប​នេះ គឺ​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ប្រទេស​បញ្ច្រាស​ពី​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​ច្បាប់ លើក​ឡើង​ថា ការ​គោរព​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ គឺ​ជា​គ្រឹះ​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ប្រកាន់​របប​ប្រជាធិបតេយ្យ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ និង​អ្នក​ច្បាប់​បែប​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​ផ្នែក​សិទ្ធិ​មនុស្ស បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ នេះ កំពុង​គាប​សង្កត់​ប្រជាពលរដ្ឋ បិទ​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ តាម​រយៈ​ការ​ធ្វើ​ច្បាប់​មួយ​ចំនួន និង​ការ​បង្ក្រាប​ប្រើ​អំពើ​ហិង្សា ការ​ចាប់​ចង និង​កើត​មាន​ការ​បាញ់​សម្លាប់ ជាដើម។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ឯម សុវណ្ណរា មាន​ប្រសាសន៍​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ក៏ប៉ុន្តែ​ការ​ដឹកនាំ​ជាក់ស្ដែង​របស់​រដ្ឋាភិបាល ពិសេស​ការ​ធ្វើ​ច្បាប់​មួយ​ចំនួន​មិន​ឆ្លុះ​បញ្ចាំង​ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​កំពូល​របស់​រដ្ឋ​នេះ​ទេ៖ «»។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី គឺ​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) មជ្ឈមណ្ឌល​អន្តរជាតិ​ដើម្បី​ច្បាប់​ដោយ​មិន​យក​កម្រៃ (ICNL) បាន​បញ្ចេញ​របាយការណ៍​រួម​គ្នា​ដែល​មាន​កម្រាស់​ជាង ១០០​ទំព័រ មាន​ចំណង​ជើង​ថា “គម្រោង​ឃ្លាំ​មើល​សេរីភាព​មូលដ្ឋាន” ដែល​សិក្សា​ស្រាវជ្រាវ​ចាប់​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា បាន​សរសេរ​លម្អិត​ថា សេរីភាព​ខាង​ការ​បង្កើត​សមាគម សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ការ​ប្រមូល​ផ្ដុំ ឬ​ហៅ​ថា​សេរីភាព​មូលដ្ឋាន ត្រូវ​បាន​រឹតត្បិត ក្របខ័ណ្ឌ​ច្បាប់​ជាតិ​ខកខាន​ក្នុង​ការ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​ស្ដីពី​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ។ ទោះ​បី​ជា​មាន​ការ​ការពារ​សិទ្ធិ​សេរីភាព​នេះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ក្ដី ក៏​ច្បាប់​មួយ​ចំនួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នេះ ជាពិសេស​ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ​ដែល​រិះគន់​រដ្ឋាភិបាល។

រដ្ឋាភិបាល​ធ្វើ​ច្បាប់​មួយ​ចំនួន​ហាក់​មាន​បំណង​ដាក់​ទណ្ឌកម្ម​លើ​អង្គការ​សង្គម​ស៊ីវិល សហជីព និង​គណបក្ស​នយោបាយ​នៅ​ក្រោម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​សហជីព និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មិន​មាន​លក្ខណៈ​សមាមាត្រ និង​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ​នោះ​ទេ។ ហើយ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​វិញ ក៏​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្វើ​ចំណាក​ស្រុក​នោះ ក៏​បាត់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បោះឆ្នោត​ដែរ។ ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​សហជីព មាន​ចែង​នៅ​ក្នុង​ច្បាប់ និង​អាច​ស្វែងរក​បាន​ជា​សាធារណៈ ដែល​ធាតុ​ផ្សំ​ទាំង​ពីរ​នេះ គឺ​ចាំបាច់​ដើម្បី​បំពេញ​តាម​បទដ្ឋាន​អន្តរជាតិ ដែល​អាច​អនុវត្ត​បាន​ទៅ​លើ​ការ​រឹតត្បិត​សេរីភាព​ខាង​បង្កើត​សមាគម។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ក្នុង​ខែ​មីនា ឆ្នាំ​២០១៧ និង​បាន​បញ្ចូល​បទបញ្ញត្តិ​ថ្មីៗ​មួយ​ចំនួន​ដែល​មិន​ស្រប​គ្នា​នឹង​បទដ្ឋាន​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សេរីភាព​ខាង​ការ​បង្កើត​សមាគម។ មាត្រា​១៨ តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​មិន​ត្រូវ​ជា​បុគ្គល​ដែល​ជា​ទណ្ឌិត​ជាប់​ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​មជ្ឈិម ដោយ​គ្មាន​ការ​ព្យួរ​ទោស​ឡើយ។ ការ​តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​បំពេញ​តាម​លក្ខខណ្ឌ បង្កើត​បាន​ជា​ការ​រឹតត្បិត​ដ៏​តឹងតែង​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​របស់​ពួក​គេ។ ប្រការ​នេះ គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ដោយសារ​មាន​មេ​ដឹកនាំ​នយោបាយ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​សំណុំ​រឿង ដែល​មាន​ចរិត​លក្ខណៈ​នយោបាយ។ របាយការណ៍​នេះ​ក៏​រក​ឃើញ​ថា មនុស្ស ៩​នាក់​បាន​រត់​ចោល​ស្រុក​ទៅ​ក្រៅ​ប្រទេស ដោយសារ​តែ​ភ័យ​ខ្លាច​ការ​សងសឹក​ក្រោយ​ពី​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ខ្លួន។

ម្យ៉ាង​វិញ​ទៀត អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បាន​បង្ហោះ​ឯកសារ​របស់​ខ្លួន​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “អ្នក​ទោស​នយោបាយ” ដែល​បាន​ផ្ដល់​ព័ត៌មាន​អំពី​អ្នក​ទោស និង​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ហេតុផល​នយោបាយ ក៏ប៉ុន្តែ​របាយការណ៍​នេះ​ត្រូវ​បាន​ក្រសួង​យុត្តិធម៌ ទាមទារ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដក​ចេញ​ពី​គេហទំព័រ​វិញ​ភ្លាមៗ ឬ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម ដោយសារ​ការ​បំពាន​លើ​លក្ខខណ្ឌ​ទាក់ទង​នឹង “អព្យាក្រឹតភាព​ផ្នែក​នយោបាយ” ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា​២៤ នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ទោះ​បី​ជា​រដ្ឋាភិបាល​មិន​ទាន់​ចាត់​វិធានការ​ណា​មួយ​ទៅ​លើ​អង្គការ​លីកាដូ ក្ដី ក៏​ករណី​នេះ​បញ្ជាក់​អំពី​ការ​ភ័យ​ខ្លាច​ដែរ​ថា ការ​តម្រូវ​ឲ្យ​រក្សា​ជំហរ “អព្យាក្រឹត្យ​ផ្នែក​នយោបាយ” ដែល​មាន​នៅ​ក្នុង​ច្បាប់​នេះ អាច​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​យក​មក​ប្រើប្រាស់​ដើម្បី​ផ្ដោត​លើ​អ្នក​រិះគន់​ខ្លួន។

វង សូត ២០១៧ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត ក្នុង​ទិវា​អូទីស្សឹម (Autism) និង​ដោនសាំងដ្រូម ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Van Vanndeth


ចំពោះ​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​វិញ គឺ​គ្រប់គ្រង​លើ​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម ហើយ​ច្បាប់​នេះ​ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​ជា​អន្តរជាតិ​បាន​ច្រើន។ ឧទាហរណ៍​មាត្រា​៥ មាន​ចែង​អំពី​នីតិវិធី​នៃ​ការ​ជូន​ដំណឹង​ជា​ការ​សុំ​ការ​អនុញ្ញាត​ជា​មុន ដើម្បី​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម ជាដើម។ ជាទូទៅ​ក្នុង​រយៈពេល​កន្លង​មក​នេះ នៅ​ក្នុង​របាយការណ៍​ដដែល​ក៏​បាន​លើក​ករណី​ជាច្រើន​ដែល​ពលរដ្ឋ​ពុំ​មាន​សិទ្ធិ​ប្រមូល​ផ្ដុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នោះ​ទេ អាជ្ញាធរ​តែងតែ​បង្ក្រាប។ នៅ​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ថា អាជ្ញាធរ​បាន​រារាំង និង​រំខាន​ការ​ជួប​ប្រជុំ​រាប់​តាំង​ពី​ការ​តវ៉ា និង​ការ​ធ្វើ​បាតុកម្ម​ចំនួន ៦០​ករណី ក្នុង​ចំណោម​នេះ​មាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០ ត្រូវ​បាន​រារាំង​សកម្មភាព។ ចំនួន ២៣​លើក គឺ​ថា​អ្នក​រៀបចំ​ត្រូវ​បាន​ស្នើសុំ​ឲ្យ​បង្ហាញ​ភស្តុតាង​លិខិត​អនុញ្ញាត ឬ​ត្រូវ​បាន​ប្រាប់​ថា ពួក​គេ​គួរ​តែ​ជូន​ដំណឹង​ជា​មុន។ ចំនួន ២៤​លើក អាជ្ញាធរ​បាន​ថត​រូប​អ្នក​ចូលរួម។ ចំនួន ៣៣​លើក អាជ្ញាធរ​ចូលរួម​ក្នុង​ពិធី​នោះ​ផ្ទាល់ និង ១១​លើក​ទៀត អាជ្ញាធរ​បាន​កត់ត្រា​ទុក​អត្តសញ្ញាណ​អ្នក​ចូលរួម ឬ​បាន​ចម្លង​បញ្ជី​វត្តមាន ជាដើម។

ជាង​នេះ​ទៅ​ទៀត ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​តែងតែ​ប្រកាស​ជា​ញឹកញយ​អំពី​ការ​បង្ក្រាប​ក្រុម​ដែល​តវ៉ា​អំពី​លទ្ធផល​បោះឆ្នោត។ កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​សង្គមកិច្ច លោក វង សូត បាន​ព្រមាន​ថា បើ​សិន​ជា​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ មាន​អ្នក​ណា​ហ៊ាន​ធ្វើ​បាតុកម្ម​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត នឹង​ត្រូវ​វាយ​នឹង​គល់​ឫស្សី ជាដើម៖ «»។

ការ​ព្រមាន​ប្រើ​គល់​ឫស្សី​សំពង​នេះ មាន​ការ​រិះគន់​ជាច្រើន​ពី​សាធារណជន និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ថា​ជា​ការ​គំរាម​កំហែង​ផ្នែក​សិទ្ធិ​សេរីភាព និង​មិន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ពិសេស​ទៅ​ទៀត​នៅ​ក្នុង​ជំនួប​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី កាល​ពី​ថ្ងៃ​ទី​៨ សីហា អ្នកស្រី រ៉ូណា ស្មីត បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ព្រមាន​របស់​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ។

ឆ្លើយតប​នឹង​ការ​ព្រួយ​បារម្ភ​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ពន្យល់​អំពី​ពាក្យ​សម្ដី​របស់​រដ្ឋមន្ត្រី​សង្គមកិច្ច លោក វង សូត ថា​ជា​ការ​អប់រំ​ផ្នែក​ច្បាប់​ទៅ​វិញ។ លោក កែវ រ៉េមី បន្ថែម​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​អនុវត្ត​ច្បាប់ និង​គោរព​តាម​គោលការណ៍​សិទ្ធិ​មនុស្ស៖ «»។

ហុង គឹមសួន ៨៥៥ ២០១៦
លោក​មេធាវី ហុង គឹមសួន ជា​សមាជិក​នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ខាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ថ្លែង​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១៦។ RFA Photo: RFA


ទោះ​បី​ជា​បែប​នេះ​ក្ដី សមាជិក​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី ហុង គឹមសួន បញ្ជាក់​ថា សម្ដី​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នេះ ជា​ការ​គំរាម​កំហែង​ផ្នែក​សិទ្ធិ​មនុស្ស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ៖ «»។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ឯម សុវណ្ណរា បន្ថែម​ថា ការ​ព្រមាន​អំពី​ការ​បង្ក្រាប​បាតុកម្ម ឬ​ការ​ប្រើ​ពាក្យ​វាយ​បាក់​ធ្មេញ និង​ការ​ប្រកាស​អំពី​សង្គ្រាម​ជាដើម មិន​មែន​ប៉ះពាល់​តែ​ដំណើរ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​មក​កម្ពុជា ថែម​ទៀត ព្រោះ​ថា​ការ​ប្រកាស​បែប​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​កម្ពុជា ជា​ប្រទេស​គ្មាន​ស្ថិរភាព​នយោបាយ។ លើស​ពី​នេះ​ទៀត លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​បង្ក្រាប​បែប​នេះ អ្វី​ដែល​ជា​បំណង​ពិត​នោះ គឺ​រដ្ឋាភិបាល​ចង់​បំបាក់​ស្មារតី​ពលរដ្ឋ​ដើម្បី​ឲ្យ​ខ្លួន​មាន​ឱកាស​ដឹកនាំ​រដ្ឋាភិបាល​តទៅទៀត៖ «»។

រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​ការ​ធានា​យ៉ាង​ពេញលេញ​នូវ​សេរីភាព​មូលដ្ឋាន រួម​ទាំង​ការ​ផ្ដល់​កិច្ច​ការពារ​ជាក់លាក់​សម្រាប់​សេរីភាព​មូលដ្ឋាន និង​ការ​បញ្ចូល​ដាច់​ដោយឡែក​នូវ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ទៅ​ក្នុង​ច្បាប់​ជាតិ​ទៀត​ផង។ មាត្រា​៤១ និង​មាត្រា​៤២ ធានា​សេរីភាព​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់។ មាត្រា​៣១ ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្ដី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា និង​អនុសញ្ញា​អន្តរជាតិ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ដែល​ប្រទេស​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន រួម​មាន​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ទោះ​បី​ជា​បែប​នេះ​ក្ដី នៅ​ក្នុង​របាយការណ៍​ដដែល​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​ទាំងនេះ​មិន​ត្រឹមត្រូវ​ជា​លក្ខណៈ​ប្រព័ន្ធ​នោះ​ទេ ដែល​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន។ ក្រុម​ការងារ​ឃ្លាំ​មើល​បាន​ពិនិត្យ​មើល​អំពី​កម្រិត​ដែល​ស្ថាប័ន​រដ្ឋាភិបាល​អនុវត្ត​ក្របខ័ណ្ឌ​ជាតិ ដោយ​យោង​តាម​ខ្លឹមសារ​នៃ​ច្បាប់ ហើយ​ការ​ពិនិត្យ​នេះ​ធ្វើ​ទៅ​យ៉ាង​ត្រឹមត្រូវ និង​ស៊ី​សង្វាក់​គ្នា។ ការ​ឃ្លាំ​មើល​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ហាញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នឹង​សេរីភាព​មូលដ្ឋាន​មិន​ទាន់​ត្រឹមត្រូវ​ទេ ដែល​បញ្ហា​នេះ​មាន ៦១%។ ច្បាប់​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​ញឹកញាប់​ជាង​គេ​បំផុត គឺ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី៕

1 comment:

Anonymous said...

The worst Khmer traitor Hun Sen,

To regain your popularity, you need to do the following actions:

1- Rescind the 2005 supplemental treaty with your master Yuon and reclaim Koh Tral back.

2- Stop putting the 4 provinces - Ratanak Kiri, Mondulkiri, Kratie, Stung Treng - under Yuon's control.

3- Review and cancel the 99 years land concession to Vietnam.

4- Take Bokor area back from the devil Yuon Sok Kong.

5- Implement strictly the immigration law and expel the millions illegal Vietnamese back to Vietnam. Also clear Yuon out of Khmer lakes and rivers because Khmer people have been drinking Yuon's sperms, Yuon's urines, and Yuon's excrements that are detrimental to their health.

6- Inspect carefully the products import from Vietnam.

These are some stuffs that you need to do to get Khmer people's sympathy toward you.

93 Years Old Woman