Thursday, 5 October 2017
អាជ្ញាធរខេត្តព្រះសីហនុបន្តចុះពិនិត្យមុខម្ហូបសមុទ្រស្រស់និងបន្លែផ្លែឈើរកជាតិគីមី
ដោយ អាស៊ីសេរី
2017-10-04
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច (រូបកំពុងសរសេរ) ដឹកនាំក្រុមការងារជំនាញចុះពិនិត្យម្ហូបអាហារ ចំណីត្រីសាច់ បន្លែផ្លែឈើ និងមុខសមុទ្រស្រស់នៅផ្សារវាលរេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។
RFA/Den Ayuthyea
មន្ត្រីជំនាញកាំកុងត្រូល ខេត្តព្រះសីហនុ បន្តសកម្មភាពចុះត្រួតពិនិត្យមុខម្ហូបសមុទ្រស្រស់ បន្លែផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទ ដែលអាជីវករដាក់លក់នៅតាមទីផ្សារនានា ក្នុងខេត្តព្រះសីហនុ ដើម្បីពិសោធន៍រកសារធាតុគីមីហាមឃាត់នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ លោក ជា ប៉ិច បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ស្ថាប័ននេះ បន្តដឹកនាំមន្ត្រីជំនាញចុះ ពិសោធន៍មុខម្ហូបសមុទ្រស្រស់ បន្លែផ្លែឈើ ពិសេសភេសជ្ជៈនៅតាមដេប៉ូ ឬទីតាំងចែកចាយមួយចំនួននាមូលដ្ឋាននេះ ហើយបានរកឃើញភេសជ្ជៈហួសកាលកំណត់មានដាក់លក់នៅលើទីផ្សារ។
លោក ជា ប៉ិច អះអាងថា សកម្មភាពចុះពិនិត្យមុខម្ហូបសមុទ្រស្រស់មាន ត្រី បង្គា មឹកនិងក្ដាមសមុទ្រជាដើមនៅតាមទីផ្សារ ក្នុងប៉ុន្មានលើកចុងក្រោយនេះ មន្រី្តជំនាញរកមិនឃើញអាហារសមុទ្រ ត្រូវគេលួចដាក់សារធាតុគីមីហាមឃាត់នោះទេ។
លោកបន្តថា យុទ្ធនាការចុះត្រួតពិនិត្យគុណភាពទំនិញនេះ មន្ត្រីកាំកុងត្រូល នឹងបន្តចុះធ្វើសកម្មភាព នៅគោលដៅសំខាន់ៗជាបន្តទៀតរួមមាន៖ តាមសាលារៀន តាមទីផ្សារ និងនៅតាមមណ្ឌល ឬទីតាំងកម្សាន្តនានា នៅទូទាំងខេត្តព្រះសីហនុ។
លោក ថាការត្រួតពិនិត្យនេះគឺដើម្បីរួមចំណែករក្សាសុខភាពប្រជាពលរដ្ឋ។ ជាងនេះទៀតដើម្បីផ្ដល់ទំនុកចិត្តលើសុវត្ថិភាពចំណីអាហារជូនភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។
សកម្មភាពនេះ លោក ជា ប៉ិច អះអាងថា ទាំងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ នឹងជំរុញឲ្យមន្ត្រីជំនាញក្រោមឱវាទ ឲ្យបន្តសកម្មភាពចុះត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមទីផ្សារនានា និងតាមច្រកកំពង់ផែនាំចូលទំនិញជាដើមឲ្យបានជាប្រចាំ ឬញឹកញាប់។
លោក ក៏បានស្នើឲ្យអាជីវករលក់ដូរនៅតាមទីផ្សារនានា ទាំងអ្នកលក់បោះដុំ និងអ្នកលក់រាយទំនិញគ្រប់ប្រភេទ មិនត្រូវបន្តប្រើប្រាស់សារធាតុគីមីហាមឃាត់ដាក់ទៅលើចំណីអាហារ ឬបន្លែផ្លែឈើ ដើម្បីឲ្យអ្នកទិញមើលឃើញស្រស់ និងទុកលក់បានយូរថ្ងៃទៀតទេ ព្រោះទង្វើនេះខុសច្បាប់ និងត្រូវផ្ដន្ទាទោស។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងស្ត្រីមេផ្ទះ ខេត្តព្រះសីហនុ បានគាំទ្រសកម្មភាព របស់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដែលចុះពិសោធន៍គ្រឿងសមុទ្រស្រស់ មានបង្គា មឹក ប្រហិតចម្រុះ បន្លែ និងសរសៃគុយទាវជាដើម ដើម្បីរកសារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពមនុស្ស។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី បានឲ្យអាស៊ីសេរីដឹងតាមទូរស័ព្ទ ដោយបង្ហាញកាគាំទ្រសកម្មភាពមន្ត្រីជំនាញកាំកុងត្រូលខេត្តនេះ ដែលបន្តសកម្មភាពចុះត្រួតពិនិត្យគុណភាពទំនិញ នៅតាមទីផ្សារនានា និងចុះអប់រំដល់កុមារនៅតាមសាលាជាបន្តបន្ទាប់មកនេះ។
អ្នកស្រី ស្នើដល់មន្ត្រីកាំកុងត្រូល ត្រូវនាំខ្លួនអ្នកផ្ដើមគំនិត លួចដាក់សារធាតុគីមីនៅលើចំណីអាហារ ដើម្បីស្តុកទុកលក់បានយូរថ្ងៃ និងមើលឃើញស្រស់ ប៉ុន្តែបានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ត្រូវបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសដើម្បីជាការព្រមាន។
យ៉ាងណាក៏ដោយចុះ លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ប្រកាសលេខទូរស័ព្ទជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បើដឹងថា ទីតាំងណាមួយមានលក់ទំនិញខូចគុណភាព មុខម្ហូបស្រស់ ចំណីអាហារវេចខ្ចប់ទាំងស្រស់ ឬក្រៀម ព្រមទាំងភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ដែលសង្ស័យមានដាក់សារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ត្រូវផ្ដល់ព័ត៌មានឲ្យបានឆាប់មកកាន់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និងលេខ ០១២ ៩៤៦ ០៤៦៕
Subscribe to:
Post Comments (Atom)
6 comments:
They are worthless inspectors!!!
They should prevent and stop the food contaminated with chemical at the sources not at the market.
How many hundreds thousands of large and small markets are there in Cambodia?
How can they solve the problem in this stupid way?
3:47 am
Good idea.
These sellers, importers, exporters are Yuon. That's why Ah Hun Sen cannot touch his Yuon masters and he chastised Khmer people for not recognizing chemical foods.
Only Ah Kbot Cheat Hun Sen's one eye can see chemical foods by his own naked eye.
កាំកុងត្រូល មានន័យពេញថាម៉េច?
What is full meaning in English of "កាំកុងត្រូល" ?
6:07 am, pls refer to below link...not much, I just Google it, hope it helps:
http://www.moc.gov.kh/en-us/faqs/catid/3/contentid/11
BTW, what i did is googling: 'camcontrol cambodia' ...you got the rest...Take care! ខាល។
‘CAMCONTROL’ SOUNDS LIKE AN ACRONYM OF ‘CAMBODIA CONTROL’, BUT ITS MEANING BELOW IS ALL SCREWED UP. THEN AGAIN CAMBODIA HAS TOO MANY USELESS PHD’S.
(CAMCONTROL) = CAMBODIA IMPORT EXPORT INSPECTION AND FRAUD REPRESSION DIRECTORATE-GENERAL
Post a Comment