ដោយ អាស៊ីសេរី
2017-10-26
rfa
សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ខេត្តប៉ៃលិន នៃគណបក្សសង្គ្រោះជាតិ លោក ឈុន សិទ្ធី។
Photo provided
មន្ត្រីតុលាការខេត្តប៉ៃលិន សម្រេចបញ្ជូនក្រុមប្រឹក្សាឃុំស្ទឹងកាច់គណបក្សសង្គ្រោះជាតិ លោក ឈុន សិទ្ធី ទៅឃុំខ្លួននៅពន្ធនាការហើយ កាលពីម៉ោង៤រសៀល ថ្ងៃទី២៦ តុលា។
អនុប្រធានគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោក ឃឹម ប៉ុន មានប្រសាសន៍ថា ការបញ្ជូនលោកឈុន សិទ្ធី ទៅពន្ធនាគារនេះ ដោយសាច់ញាតិ និងមន្ត្រីគណបក្សពុំបានដឹងថា តុលាការចោទប្រកាន់ពីបទអ្វីនោះទេ។
ប៉ុន្តែ កាសែតក្នុងស្រុកឲ្យដឹងថា ការចាប់ខ្លួននេះ ដោយតុលាការចោទប្រកាន់ពីបទញុះញង់ប្រមាថមន្ត្រីសាធារណៈ។
ក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លោក ឈុន សិទ្ធី ត្រូវបានប៉ូលិសនៃស្នងការនគរបាលខេត្តប៉ៃលិន ចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៤ តុលា។ លោក ឃឹម ប៉ុន អះអាងថា ការចាប់នេះទំនងដោយសារ លោក ឈុន សិទ្ធី បានបង្ហោះវីដេអូឃ្លីប១ កាលពីថ្ងៃទី២៣ តុលា ដោយបានផ្ដាំទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គាត់មិនចង់បានប្រាក់ខែ ៥៧ម៉ឺនរៀល(៥៧០,០០០)នោះទេ ហើយបើទោះបីជា ប្រាក់ខែរាប់លានដុល្លារអាមេរិក ក៏លោកមិនលក់ឧត្ដមគតិដែរ៕
2 comments:
អាដែកចោរ អើយ គេគ្រាន់តែថាមិនយកបា្រក់ នឹងមិនចុះចូលនឺងអាដែកចោរឯង ក៍ចាប់គេដាក់គុគ ណោះគឺជាស្អីទៅ ក្បត់ជាតិឬ? គាត់មិនបានបើកដៃឲ្យយួនចូលពេញស្រុកខ្មែរឯណា គាត់មិនឲ្យយួនធ្វើពូលីស ទាហ៊ានឯណា តើអ្នកណាជាអ្នកក្បត់ជាតិពិតនោះ?
មើលទៅខ្មែរភាគច្រើន បែបគេមិនដឹងទេមើលទៅ ថាជុំនាន់ ប៉ុលពត របៀបណាទេ សុំគិតមើលទៅ គ្រាន់តែប្រជាជននិយាយថា នៅសម៉រភូមិមុខក៍ដូចនៅសម៉រភូមិក្រោយ មួយកំប៉ុងដូចតែគ្នា (( គឺអង្ករមួយកំប៉ុង)) ហើយថាចង់ទៅនៅសម៉រភូមិក្រោយវិញ តែប៉ុណ្ណេះ វាយកទៅសម្លាប់ចោល តែសុំប្រៀបនឹងរឿងនេះទៅ វាមិនសម្លាប់ម៉ែន តែវាហាក់ដូចជាខ្លាំងជាង ប៉ុលពត១០០ដងទៅទៀត តើអ្នកណាដែលថា របប់នេះមិនតិរិច្ឆាននោះ?
Post a Comment