Khmer Circle: Open your eyes Mr Kheng and you'll see who's most culpable in the country's destruction...
ដោយ យន់ សាមៀន
2017-12-31
rfa
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។
Photo: RFA
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង អះអាងថា លោកគ្រោងនឹងជំរុញឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបង្ការមិនឲ្យពលរដ្ឋខ្មែរ នៅក្នុងស្រុកនិងបរទេសធ្វើសកម្មភាពទាំងឡាយណាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា។
លោក ស ខេង ត្រូវបានតែងតាំងជាមេក្រុម ក្រុមការងារមួយដែលមានសមាជិក ១២រូបដើម្បីពិនិត្យនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោក ស ខេង លើកឡើងថា គម្រោងកែរដ្ឋធម្មនុញ្ញនេះ ដើម្បីធ្វើកកូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ដោយសារតែបានប្រៀបធៀបកម្ពុជាទៅនឹងប្រទេសមួយចំនួនដែលពលរដ្ឋប្រទេសទាំងនោះ បានធ្វើបដិវត្តន៍ពណ៌បានសម្រេចជោគជ័យទម្លាក់រដ្ឋាភិបាលផ្ដាច់ការចេញពីអំណាច។
កញ្ញា កឹម មនោវិទ្យា កំពុងធ្វើយុទ្ធនាការតស៊ូមតិឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដែលបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ អាស៊ីសេរីមិនទាន់អាចទាក់ទង កញ្ញា កឹម មនោវិទ្យា ដើម្បីប្រតិកម្មនឹងលោក ស ខេង បានទេកាលពីថ្ងៃទី៣០ ធ្នូ។
ទោះបីជាយ៉ាងណាក៏ដោយ ជំហានទីមួយដែលរដ្ឋាភិបាលអតីតទាហានខ្មែរក្រហម លោក ហ៊ុន សែន មានបំណងចង់ធ្វើវិសោធនកម្មនោះ គឺកែប្រែច្បាប់អនុញ្ញាតឲ្យរដ្ឋាភិបាលអាចតែងតាំងរដ្ឋលេខាធិការមិនចាំបាច់ឆ្លងកាត់ការអនុម័តរបស់រដ្ឋសភាដូចពេលបច្ចុប្បន្នទៀត និងដាក់ទោសជនណាដែលហ៊ានប្រមាថព្រះមហាក្សត្រ។ អ្នកវិភាគលើកឡើងថា គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយរដ្ឋាភិបាលឯកបក្សនេះ គឺដើម្បីពង្រឹងអំណាច លោក ហ៊ុន សែន និងក្រុមគ្រួសារតែប៉ុណ្ណោះ៕
No comments:
Post a Comment