Monday, 25 December 2017
លោក ហ៊ុន សែន អោយពលរដ្ឋក្រោកឈរប្រឆាំងបរទេសដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា
ដោយ យន់ សាមៀន
2017-12-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសៅរ៍ ទី២៣ បានប្រកាសជាថ្មីថា កម្ពុជានឹងឈប់លែងពឹងពាក់បរទេសដើម្បីរស់បន្តទៀតហើយ។
លោក ហ៊ុន សែន នៅចំពោះមុខមន្ត្រីរាជការ និងពលរដ្ឋរាប់ពាន់នាក់ក្នុងពិធីបើកបុណ្យសមុទ្រ ខេត្តកែប ក៏ស្នើខ្មែរទាំងអស់ឲ្យក្រោកឈរឡើងប្រឆាំងបរទេសណាដែលចង់លូកដៃចូលផ្ទៃក្នុងកម្ពុជា៖ «កម្ពុជា មិនត្រូវការដកដង្ហើមតាមអុកស៊ីហ្សែនរបស់នរណាមួយនោះទេ។ កម្ពុជាប្រៀបដូចមនុស្សម្នាក់ដែលមានរន្ធច្រមុះពីរ និងមានមាត់មួយសម្រាប់ដកដង្ហើម»។
ការលើកឡើងរបស់របស់អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន នេះ ជាការឆ្លើយតបនឹងសម្ពាធរបស់សភាអាមេរិក និងអឺរ៉ុប ដែលព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទំនាក់ទំនងការបរទេស និងមន្ត្រីកម្ពុជា ដែលពាក់ព័ន្ធក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សហគមន៍អន្តរជាតិក៏បានផ្អាកជំនួយទាំងស្រុងទៅឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងព្រមានមិនទទួលលទ្ធផលនៃបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខទៀតផង។
ទោះបីលោក ហ៊ុន សែន បានបន្ទន់ជំហរក្នុងការទទួលយកពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិក ប្រមាណ ៧០នាក់ មកកម្ពុជា ដើម្បីជាថ្នូរនឹងទិដ្ឋាការឲ្យមន្ត្រីការបរទេសកម្ពុជា ទៅអាមេរិក ក៏ដោយ លោកនៅតែមិនព្រមបន្ធូរបន្ថយស្តារកម្ពុជា ឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញឡើយ ទោះបីបើរដ្ឋាភិបាលអាមេរិក និងអឺរ៉ុប អាចបង្កកទ្រព្យសម្បត្តិពីមន្ត្រីកម្ពុជា និងឈប់បន្ធូរបន្ថយពន្ធក៏ដោយ៕
Subscribe to:
Post Comments (Atom)
3 comments:
អាល្ងង់ ហ៊ុនសែន ពលរដ្ឋចេះស្រឡាញ់ជាតិជាងអាភ្លើអែងច្រើនណាស់។ ដោយសារយួនឈ្លានពានទឹកដី ពលរដ្ឋបានក្រោកឈរប្រឆាំងបរទេសយួន តែបែរជាត្រូវដំបងពីពួកអាក្បត់ជាតិអែងទៅវិញ។
ដល់ពេលសត្រូវក្លែងក្លាយ អាក្បត់ជាតិអែង បែរជាអោយពលរដ្ឋក្រោកឈរប្រឆាំងទៅវិញ។
សម្តេចហ៊ុនសែនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនកម្ពុជាដោយប្រើបញ្ជារបស់ចៅហ្វាយនាយវៀតណាមរបស់គាត់ពីទីក្រុងហាណូយដើម្បីគាំទ្រគាត់។
ពិតមែនហើយ ក្រោកឈរឡើង យួន នឹងចិន យកខ្ទិចខ្ទីអសហើយ មែនទេ មិនតែប៉ុណ្ណោះ ប្រជាជនយួន នឹងចិន ចូលមកពេញស្រុកហើយ ឃើញទេ មានជនបរទេសណាទៀតទៅ អាកាំង បារាំង អង្លេស ឬ? ដូចជាខ្មានទេ ហើយបើឲ្យគេៗក៍មិនយកដែរ មែនទេ?
Post a Comment