Monday, 25 December 2017

លោក ហ៊ុន សែន ​អោយ​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​បរទេស​ដែល​ចង់​លូក​ដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា


ដោយ យន់ សាមៀន
2017-12-23

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍ ទី​២៣ បាន​ប្រកាស​ជា​ថ្មី​ថា កម្ពុជា​នឹង​ឈប់​លែង​ពឹង​ពាក់​បរទេស​ដើម្បី​រស់​បន្ត​ទៀត​ហើយ។



លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ និង​ពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ ខេត្ត​កែប ក៏​ស្នើ​ខ្មែរ​ទាំង​អស់​ឲ្យ​ក្រោក​ឈរ​ឡើង​ប្រឆាំង​បរទេស​ណា​ដែល​ចង់​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា៖ «កម្ពុជា មិន​ត្រូវ​ការ​ដក​ដង្ហើម​តាម​អុកស៊ីហ្សែន​របស់​នរណា​មួយ​នោះ​ទេ។ កម្ពុជា​ប្រៀប​ដូច​មនុស្ស​ម្នាក់​ដែល​មាន​រន្ធ​ច្រមុះ​ពីរ និង​មាន​មាត់​មួយ​សម្រាប់​ដក​ដង្ហើម»។

ការ​លើក​ឡើង​របស់​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក ហ៊ុន សែន នេះ ជា​ការ​ឆ្លើយតប​នឹង​សម្ពាធ​របស់​សភា​អាមេរិក និង​អឺរ៉ុប ដែល​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស និង​មន្ត្រី​កម្ពុជា​ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ​ក៏​បាន​ផ្អាក​ជំនួយ​ទាំងស្រុង​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត  រួម​ទាំង​ព្រមាន​មិន​ទទួល​លទ្ធផល​នៃ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ទៀត​ផង។

ទោះ​បី​លោក ហ៊ុន សែន បាន​បន្ទន់​ជំហរ​ក្នុង​ការ​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​អាមេរិក ប្រមាណ ៧០​នាក់ មក​កម្ពុជា ដើម្បី​ជា​ថ្នូរ​នឹង​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ការបរទេស​កម្ពុជា ទៅ​អាមេរិក ក៏ដោយ លោក​នៅ​តែ​មិន​ព្រម​បន្ធូរបន្ថយ​ស្តារ​កម្ពុជា ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ឡើយ ទោះបីបើ​រដ្ឋាភិបាល​អាមេរិក និង​អឺរ៉ុប អាច​បង្កក​ទ្រព្យសម្បត្តិ​ពី​មន្ត្រី​កម្ពុជា និង​ឈប់​បន្ធូរ​បន្ថយ​ពន្ធ​ក៏ដោយ៕

3 comments:

Anonymous said...



អាល្ងង់ ហ៊ុនសែន ពលរដ្ឋចេះស្រឡាញ់ជាតិជាងអាភ្លើអែងច្រើនណាស់។ ដោយសារយួនឈ្លានពានទឹកដី ពលរដ្ឋបានក្រោក​ឈរ​ប្រឆាំង​បរទេសយួន តែបែរជាត្រូវដំបងពីពួកអាក្បត់ជាតិអែងទៅវិញ។
ដល់ពេលសត្រូវក្លែងក្លាយ អាក្បត់ជាតិអែង បែរជាអោយពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​ទៅវិញ។

Anonymous said...

សម្តេចហ៊ុនសែនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនកម្ពុជាដោយប្រើបញ្ជារបស់ចៅហ្វាយនាយវៀតណាមរបស់គាត់ពីទីក្រុងហាណូយដើម្បីគាំទ្រគាត់។

Anonymous said...

ពិតមែនហើយ ក្រោកឈរឡើង យួន នឹងចិន យកខ្ទិចខ្ទីអសហើយ មែនទេ មិនតែប៉ុណ្ណោះ ប្រជាជនយួន នឹងចិន ចូលមកពេញស្រុកហើយ ឃើញទេ មានជនបរទេសណាទៀតទៅ អាកាំង បារាំង អង្លេស ឬ? ដូចជាខ្មានទេ ហើយបើឲ្យគេៗក៍មិនយកដែរ មែនទេ?