Wednesday 31 January 2018
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បារម្ភពីសុវត្ថិភាពក្រោយការព្រមានរបស់លោក ឈាង វុន
ដោយ តាំង សារ៉ាដា
2018-01-30
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ នៃគណបក្សសង្គ្រោះជាតិ ផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៧។
Photo: RFA
រឿងរ៉ាវរវាងមន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ទៅរំខានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត នៅខេត្តបាត់ដំបង នៅមិនទាន់ចប់ទេ ហើយពេលនេះលោក ឈាង វុន ត្រូវបានគេស្រង់សម្ដីថា បានចោទប្រកាន់ថា អាហារដ្ឋានរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត គាំទ្រចលនាឧទ្ទាម។
អតីតចៅសង្កាត់អូរចារ ស្រុកសង្កែ ខេត្តបាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត សម្ដែងក្ដីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីមានការគំរាមរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ដែលចោទថា ទីតាំងហាងនំបញ្ចុករបស់កញ្ញា អាចជាទីតាំងគាំទ្រចលនាក្រុមឧទ្ទាមនោះ៖ «»។
ការព្រួយបារម្ភនេះ គឺបន្ទាប់ពីលោក ឈាង វុន សរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា លោកឃើញអ្នកប្រកាសគាំទ្រចលនាឧទ្ទាមចេញចូលហាងលក់នំបញ្ចុករបស់កញ្ញា រ៉ូហ៊្សេត ជួយជូតឥដ្ឋការ៉ូ ជូតតុ និងបម្រើភ្ញៀវ។ លោកអះអាងថា ប្រសិនបើទីនោះត្រូវបានប្រើប្រាស់ជាកន្លែងប្រមូលផ្ដុំរងើកភ្លើងមែន នោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ រ៉ូហ្ស៊េត ហើយមិនអាចអត់អោនបានឡើយ។
ទោះជាយ៉ាងណា លោក ឈាង វុន បដិសេធការធ្វើអត្ថាធិប្បាយបន្ថែមជាមួយអាស៊ីសេរី ក្នុងបញ្ហានេះ ប៉ុន្តែនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ មករា លោកក៏ព្រមានជាថ្មីទៀតដោយបង្ហាញរូបថតសកម្មភាព និងរូបថតខ្លះដែលលោកថា ជាទំនាក់ទំនងនៃចលនាសង្គ្រោះជាតិរបស់មនុស្សពីរបីនាក់ ដែលលោកអះអាងថា ជាអ្នកចេញចូលផ្ទះលក់នំបញ្ចុក និងមានការស្និទ្ធស្នាលស៊ីជម្រៅជាមួយកញ្ញា រ៉ូហ្ស៊េត។
លោក ឈាង វុន ដែលជាតំណាងរាស្ត្រគណបក្សកាន់អំណាច អះអាងថា លោកនៅមានរូបភាពជាច្រើនទៀតរបស់អ្នកដែលមានជាប់ពាក់ព័ន្ធនឹងចលនាសង្គ្រោះជាតិឧទ្ទាម ដែលលោកអាចនឹងបង្ហាញបាននៅពេលខាងមុខ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត បដិសេធការចោទប្រកាន់នេះ ហើយក៏មិនចង់ដាក់ពាក្យពាក្យប្ដឹងអ្វីដែរ គឺកញ្ញាគ្រាន់តែចង់បានសុខពីរនាក់ម្ដាយចាស់ ដោយការរកស៊ីលក់នំបញ្ចុកយកកម្រៃដោះស្រាយជីវភាព ចិញ្ចឹមគ្រួសារ បង់ថ្លៃផ្ទះប៉ុណ្ណោះ៖ «»។
ទាក់ទងបញ្ហាបំភិតបំភ័យនេះ មន្ត្រីអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ពន្យល់ថា តាមច្បាប់ ការគំរាមកំហែងបំភិតបំភ័យលើបុគ្គលណាមួយហើយ នោះជាទង្វើល្មើសច្បាប់។ ហេតុនេះ ជនរងគ្រោះមានសិទ្ធិដាក់ពាក្យបណ្ដឹងទៅស្ថាប័នអយ្យការ។ លោកថា ការសម្រេចមិនដាក់ពាក្យប្ដឹងក៏ជាសិទ្ធិរបស់ជនរងគ្រោះដែរ ដោយសារពួកគាត់អាចមិនទុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៖ «»។
ទោះជាយ៉ាងណាក្ដី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ចង់ឲ្យលោក ឈាង វុន ឈប់មករំខានការរកស៊ីនេះបន្តទៀត ដោយសារកញ្ញាគ្រាន់តែជាអ្នកលក់ដូរម្នាក់ប៉ុណ្ណោះ។ កញ្ញាក៏មិនចង់រត់ទៅណាចោលម្ដាយរបស់កញ្ញាដែលមានវ័យជាង ៧០ឆ្នាំនោះដែរ។
ចំណែកអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ខ្លះក៏បានបញ្ចេញទស្សនៈរិះគន់លោក ជា ឈាង វុន ថា "ជាមនុស្សតែងធ្វើទុក្ខបុកម្នេញលើស្ត្រីភេទទន់ខ្សោយ ហើយគ្រាន់តែជាអ្នកលក់នំបញ្ចុកម្នាក់ក៏មិនលើកលែងឲ្យដែរ"។ អ្នកខ្លះទៀតសរសេរថា "ខ្មែរគ្នាឯងចាត់ទុកជាពួកឧទ្ទាម ពួកឈ្លានពានចាត់ទុកជាមិត្ត មិត្តចុះមិត្តឡើង មិត្តម៉ឺនឆ្នាំយកដីអស់ខាននៅ"។
Subscribe to:
Post Comments (Atom)
1 comment:
Chheang Vun has a big mouth. People can pour a lot of shits in his mouth.
Post a Comment