Monday 22 January 2018

លោក ហ៊ុន សែន ជួប​អ្នក​កាសែត​ខណៈ​តុលាការ​ឃុំ​ខ្លួន​បុគ្គលិក​អាស៊ីសេរី​២​រូប


ដោយ អាស៊ីសេរី
2018-01-21 
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page



លោក ហ៊ុន សែន បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ជាង ៣៤០០​នាក់ ទៅ​តាម​ការ​គ្រោង​ទុក​នៅ​កោះពេជ្រ នា​រាត្រី​ថ្ងៃ​ទី​២១ ខែ​មករា​នេះ។ ជំនួប​រវាង​នាយករដ្ឋមន្ត្រី និង​អ្នកកាសែត​លើក​ទី​២​នេះ ត្រូវ​អ្នកកាសែត និង​អ្នកធ្វើ​ការទាក់ទង​វិស័យ​សារព័ត៌មាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ផ្ដល់​ឱកាស​ឲ្យ​អ្នក​កាសែត​រៀបរាប់​ពី​ទុក្ខ​លំបាក​របស់​ខ្លួន​ឲ្យ​បាន​ច្រើន និង​ជៀសវាង កុំ​ធ្វើ​ឲ្យ​ដូច​ឆ្នាំមុន គឺ​លោក ហ៊ុន សែន និយាយ​តែ​ម្នាក់​ឯង​ហើយ​ឲ្យ​អ្នកកាសែត​បាន​​ត្រឹមតែ​អង្គុយ​ស្ដាប់ ដោយ​មិនបាន​បញ្ចេញមតិ​យោបល់​អ្វី​បាន​នោះ​ឡើយ។



លោក ហ៊ុន សែន សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ជំនួប​នេះ ក្រៅ​ពី​វត្តមាន​លោក​ចូលរួម​ក៏​មាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ចូលរួម​ដែរ។ លោក​សរសេរ​បន្ត​ថា ជំនួប​ប្រចាំ ឆ្នាំនេះ គឺ​នឹង​ផ្ដល់​ឱកាស​ដល់​លោក​បាន​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់ របស់​អ្នកសារព័ត៌មាន​និង​បាន​ផ្តល់​នូវ​អនុសាសន៍​ល្អៗ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អោយ​បាន​ល្អ​ត្រឹមត្រូវ តាម​ក្រមសីលធម៌​ច្បាស់លាស់ ដើម្បី​បម្រើ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន។

យ៉ាងណា​ក៏​ដោយ​ចុះ មុន​ពេល​លោក ហ៊ុន សែន ជួប​អ្នកកាសែត​នៅ​ពេល​នេះ អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន និង​រង​បទ​ចោទ​យ៉ាង​ធ្ងន់ធ្ងរ​ពី​តុលាការ។ ចំណែក សារព័ត៌មាន​ឯករាជ្យ​ចំនួន រួមមាន​កាសែត និង​វិទ្យុ​មួយ ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​ចោល៕

No comments: