Monday 22 January 2018

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​អាទិត្យ​ពណ៌​ស​ដើម្បី​ស្នើ​ដោះលែង​លោក កឹម សុខា


ដោយ តាំង សារ៉ាដា
2018-01-21 

លោក សួន រីដា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ក្នុង​សន្និសីទ​កាសែត​និយាយ​ពី​ការ​វិវឌ្ឍ​នយោបាយ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ ថ្ងៃ២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
លោក សួន រីដា តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ ចូលរួម​ក្នុង​សន្និសីទ​កាសែត​និយាយ​ពី​ការ​វិវឌ្ឍ​នយោបាយ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ ថ្ងៃ២៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ RFA
Photo: RFA



តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ប្រកាស​ធ្វើ​យុទ្ធនា​ការ​ថ្ងៃ អាទិត្យ​ពណ៌​ស និង​អំពាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​យុទ្ធនា​ការណ៍​នេះ​ដើម្បី​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សួន រីដា ថា ការ​ទាមទារ​នេះ​ធ្វើឡើង​ដោយ​សន្តិវិធី ដែល​មិនមែន​បដិវត្ត​ពណ៌​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឡើយ។



លោក​បញ្ជាក់​ទៀត​ថា ពលរដ្ឋ​ទូទៅ​អាច​ចូលរួម​យុទ្ធនាការ​នេះ បាន​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) របស់​លោក នៅ​ថ្ងៃអាទិត្យ​ទី​២១ ខែ​មករា​នេះ។ លោក​និយាយ​ថា យុទ្ធនាការ នេះ​ទាមទារ​អោយ​អ្នកចូលរួម ពាក់អាវ​ពណ៌​ស​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ ដើម្បី​បញ្ជាក់​នូវ​ការ​ទាមទារ​របស់​ខ្លួន។ លោក​បន្ត​ថា នៅ​ពេល​មាន​ពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ បាន​បង្ហាញ​ការចូលរួម​ជាមួយ​លោក។ «»

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ព្រមាន​ថា រដ្ឋាភិបាល​នឹង​មាន​វិធានការ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គល​ណា​ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃ​អាទិត្យ​ពណ៌​ស ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា។ ប៉ុន្តែ លោក សួន រីដា យល់ថា ការ​ទាមទារ​របស់​លោក​គឺជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៕

No comments: