Sunday 5 August 2018

"បើ​អន្តរជាតិ​បន្ថែម​ការ​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន នឹង​ធ្វើ​ឲ្យ​កម្ពុជា​ល្អ​ឡើងវិញ"

វ៉ែន សុមេធ
2018-08-04 

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៧។

Photo: RFA

កូនស្រី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បក្ស​កាន់អំណាច​រំលាយ​ចោល លើកឡើង​ថា បើ​អន្តរជាតិ​បន្ថែម​ការ​ដាក់​សម្ពាធ​មក​លើ​របប​លោក ហ៊ុន សែន នោះ នឹង​អាច​ធ្វើ​ឲ្យ​មាន​ស្ថានការណ៍​ល្អ​ឡើងវិញ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លើកឡើង​ថា ការ​ទាមទារ​របស់​គណ​បក្ស​ប្រឆាំង​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​របប​ក្រុងភ្នំពេញ​មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ។

ក្នុង​វេទិកា​ស្ដីពី​វិបត្តិ​នយោបាយ​នៅ​ប្រទេស​អូស្ត្រាលី ថ្ងៃទី​០៤ ខែ​សីហា កញ្ញា កឹម មនោវិទ្យា អះអាងថា អ្នក​ដែល​មាន​ឥទ្ធិពល​លើ​របប​លោក ហ៊ុន សែន គឺ​ពលរដ្ឋ​ក្នុងស្រុក និង​មជ្ឈដ្ឋាន​អន្តរជាតិ ប៉ុន្តែ កញ្ញា​លើកឡើង​ថា ពលរដ្ឋ​សព្វថ្ងៃ​កំពុង​រស់នៅ​ក្រោម​ការ​គំរាមកំហែង​គ្រប់​រូបភាព​ពី​របប​ក្រុងភ្នំពេញ។ កញ្ញា កឹម វិទ្យា យល់ថា នៅ​ពេល​នេះ​មានតែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ​មក​លើ​របប​លោក ហ៊ុន សែន នឹង​អាច​ឲ្យ​របប​ក្រុងភ្នំពេញ​កែប្រែ​ស្ថានការណ៍​ឡើង​វិញ។ «»

កញ្ញា កឹម មនោវិទ្យា បញ្ជាក់​ថា បើ​មានការ​ដាក់ទណ្ឌកម្ម​នានា មិនមែន​មកពី​គណបក្ស​សង្គ្រោះជាតិ​ជា​អ្នក​ទាមទារ​ទេ ប៉ុន្តែ​មក​ពី​របប​លោក ហ៊ុន សែន មិន​បាន​គោរព​តាម​ភារកិច្ច​របស់​ខ្លួន​ជាមួយ​សហគមន៍​អន្តរជាតិ។ កូនស្រី​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ និយាយ​ថា បើ​របប​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា មាន​ភាព​ចលាចល​ទេ​គឺ​មិន​ត្រូវ​ផ្គើន​នឹង​ការព្រមាន​របស់​អន្តរជាតិ​ឡើយ។ «»

របប​ក្រុងភ្នំពេញ​បាន​រៀបចំ​ការ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា ដ៏​ចម្រូងចម្រាស​ដោយ​ហាមឃាត់​មិន​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ប្រកួតប្រជែង។ គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ មិន​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត និង​រដ្ឋាភិបាល​កើត​ក្រោយ​ការ​បោះឆ្នោត និង​កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចំអក​ទៅ​គណបក្ស​សង្គ្រោះជាតិ​ថា គណបក្ស​នេះ​បាន​ទាមទារ​ឲ្យ​អន្តរជាតិ​មាន​ការ​ដាក់​សម្ពាធ​មក​លើ​របប​ក្រុងភ្នំពេញ​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ទេ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ឆ្នោត​នឹង​បន្ត​ការងារ​របស់​ខ្លួន​ដឹកនាំ​របប​បច្ចុប្បន្ន​បន្ត​ទៀត ដោយ​គ្មាន​ការប្រែប្រួល។ «»

អ្នកវិភាគ​នយោបាយ​វ័យក្មេង​លោក ហង្ស វិទូ យល់​ថា បើសិនជា​របប​លោក ហ៊ុន សែន គិត​ប្រយោជន៍​ជាតិ​ជាធំ នឹង​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​នៅ​ពេល​នេះ។ ប៉ុន្តែ លោក​យល់​ថាបើ របប​នេះ​គិត​ពី​ប្រយោជន៍​បក្ស​ជាធំ របប​នេះ​គឺ​មិន​ខ្វល់ខ្វាយ​ពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ឡើយ។ «»

កន្លងមក​អាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​កាត់ផ្ដាច់​ជំនួយ សម្រាប់​រៀបចំ​បោះឆ្នោត​ទាំងស្រុង ទៅ​ឲ្យ​គណៈ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត ដោយសារតែ​របប​លោក ហ៊ុន សែន បាន​រំលាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា មក អាមេរិក និង​សហគមន៍​អឺរ៉ុប​ក៏បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ការបោះឆ្នោត​ដែល​គ្មាន​ការ​ជឿជាក់​បាន។ រដ្ឋសភា​អាមេរិក​ក៏បាន​អនុម័ត​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របប​លោក ហ៊ុន សែន ជិត​២០​នាក់​បន្ថែម​ទៀត៕

1 comment:

Anonymous said...

It's a big "IF" there...now what?
One example of that [log on to Facebook and take a look]:

https://www.facebook.com/CBNKhmer/posts/2501369203206858