Sunday, 5 August 2018
"បើអន្តរជាតិបន្ថែមការដាក់សម្ពាធរបបលោក ហ៊ុន សែន នឹងធ្វើឲ្យកម្ពុជាល្អឡើងវិញ"
វ៉ែន សុមេធ
2018-08-04
មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៧។
Photo: RFA
កូនស្រីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបក្សកាន់អំណាចរំលាយចោល លើកឡើងថា បើអន្តរជាតិបន្ថែមការដាក់សម្ពាធមកលើរបបលោក ហ៊ុន សែន នោះ នឹងអាចធ្វើឲ្យមានស្ថានការណ៍ល្អឡើងវិញ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា ការទាមទាររបស់គណបក្សប្រឆាំងឲ្យអន្តរជាតិដាក់សម្ពាធមកលើរបបក្រុងភ្នំពេញមិនទទួលបានលទ្ធផលនោះទេ។
ក្នុងវេទិកាស្ដីពីវិបត្តិនយោបាយនៅប្រទេសអូស្ត្រាលី ថ្ងៃទី០៤ ខែសីហា កញ្ញា កឹម មនោវិទ្យា អះអាងថា អ្នកដែលមានឥទ្ធិពលលើរបបលោក ហ៊ុន សែន គឺពលរដ្ឋក្នុងស្រុក និងមជ្ឈដ្ឋានអន្តរជាតិ ប៉ុន្តែ កញ្ញាលើកឡើងថា ពលរដ្ឋសព្វថ្ងៃកំពុងរស់នៅក្រោមការគំរាមកំហែងគ្រប់រូបភាពពីរបបក្រុងភ្នំពេញ។ កញ្ញា កឹម វិទ្យា យល់ថា នៅពេលនេះមានតែការដាក់ទណ្ឌកម្មរបស់អន្តរជាតិមកលើរបបលោក ហ៊ុន សែន នឹងអាចឲ្យរបបក្រុងភ្នំពេញកែប្រែស្ថានការណ៍ឡើងវិញ។ «»
កញ្ញា កឹម មនោវិទ្យា បញ្ជាក់ថា បើមានការដាក់ទណ្ឌកម្មនានា មិនមែនមកពីគណបក្សសង្គ្រោះជាតិជាអ្នកទាមទារទេ ប៉ុន្តែមកពីរបបលោក ហ៊ុន សែន មិនបានគោរពតាមភារកិច្ចរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិ។ កូនស្រីប្រធានគណបក្សប្រឆាំងរូបនេះ និយាយថា បើរបបលោក ហ៊ុន សែន មិនចង់ឲ្យប្រទេសកម្ពុជា មានភាពចលាចលទេគឺមិនត្រូវផ្គើននឹងការព្រមានរបស់អន្តរជាតិឡើយ។ «»
របបក្រុងភ្នំពេញបានរៀបចំការព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា ដ៏ចម្រូងចម្រាសដោយហាមឃាត់មិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង។ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ មិនទទួលស្គាល់លទ្ធផលឆ្នោត និងរដ្ឋាភិបាលកើតក្រោយការបោះឆ្នោត និងកំពុងស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចំអកទៅគណបក្សសង្គ្រោះជាតិថា គណបក្សនេះបានទាមទារឲ្យអន្តរជាតិមានការដាក់សម្ពាធមកលើរបបក្រុងភ្នំពេញជាយូរណាស់មកហើយ ប៉ុន្តែមិនទទួលបានលទ្ធផលទេ។ លោកថា គណបក្សប្រជាជនកម្ពុជាដែលឈ្នះឆ្នោតនឹងបន្តការងាររបស់ខ្លួនដឹកនាំរបបបច្ចុប្បន្នបន្តទៀត ដោយគ្មានការប្រែប្រួល។ «»
អ្នកវិភាគនយោបាយវ័យក្មេងលោក ហង្ស វិទូ យល់ថា បើសិនជារបបលោក ហ៊ុន សែន គិតប្រយោជន៍ជាតិជាធំ នឹងបន្ធូរបន្ថយស្ថានការណ៍នយោបាយនៅពេលនេះ។ ប៉ុន្តែ លោកយល់ថាបើ របបនេះគិតពីប្រយោជន៍បក្សជាធំ របបនេះគឺមិនខ្វល់ខ្វាយពីទណ្ឌកម្មរបស់អន្តរជាតិឡើយ។ «»
កន្លងមកអាមេរិក និងសហគមន៍អឺរ៉ុបបានកាត់ផ្ដាច់ជំនួយ សម្រាប់រៀបចំបោះឆ្នោតទាំងស្រុង ទៅឲ្យគណៈគណៈកម្មាធិការរៀបចំការបោះឆ្នោត ដោយសារតែរបបលោក ហ៊ុន សែន បានរំលាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្រោយព្រឹត្តិការណ៍ថ្ងៃទី២៩ ខែកក្កដា មក អាមេរិក និងសហគមន៍អឺរ៉ុបក៏បានសំដែងការសោកស្ដាយចំពោះការបោះឆ្នោតដែលគ្មានការជឿជាក់បាន។ រដ្ឋសភាអាមេរិកក៏បានអនុម័តច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីរបបលោក ហ៊ុន សែន ជិត២០នាក់បន្ថែមទៀត៕

Subscribe to:
Post Comments (Atom)
1 comment:
It's a big "IF" there...now what?
One example of that [log on to Facebook and take a look]:
https://www.facebook.com/CBNKhmer/posts/2501369203206858
Post a Comment