Wednesday 15 August 2018
កាកបាទក្រហមកម្ពុជា រងការរិះគន់ដោយសារការជួយសង្គ្រោះយឺតយ៉ាវ និងមិនគ្រប់គ្រាន់
ដោយ សុ ជីវី
2018-08-13
rfa
ប្រធានកាកបាទក្រហមកម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងក្នុងឱកាសចែកអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១១។
Photo: RFA
ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មួយចំនួន រិះគន់កាកបាទក្រហមកម្ពុជាថា ផ្តល់ជំនួយសង្គ្រោះយឺតយ៉ាវ និងមិនគ្រប់គ្រាន់តាមតម្រូវការ ហើយមានការរើសអើងថែមទៀត។ មន្ត្រីសង្គមស៊ីវិលផ្នែកបរិស្ថានលើកឡើងថា ពលរដ្ឋរងគ្រោះទឹកជំនន់ កំពុងជួបការលំបាកធ្ងន់ធ្ងរក្នុងជីវភាពនៅឡើយ ដោយសារបាត់បង់ផលដំណាំ និងផ្ទះសម្បែង និងមុខរបរ។ ដូច្នេះស្ថាប័នមនុស្សធម៌របស់រដ្ឋមួយនេះ គួរតែបន្តជួយពង្រីកការចែកអំណោយឲ្យបានគ្រប់ជ្រុងជ្រោយ ហើយអាជ្ញាធរ ក៏គួរតែមានវិធានការជួយស្តារជីវភាពប្រជាពលរដ្ឋឡើងវិញ។
ស្របពេលដែលប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ កំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នោះ កាកបាទក្រហមកម្ពុជា ដែលជាអង្គការមនុស្សធម៌ធំបំផុត និងដែលទទួលបានមូលនិធិច្រើនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា រងការរិះគន់ថា ពុំសូវមានសកម្មភាពចែកអំណោយជួយដល់ជនរងគ្រោះ។ លើសពីនេះទៅទៀត អំណោយដែលបានចែកខ្លះហើយនោះ ក៏មានចំនួនតិចតូច មិនគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់រងគ្រោះមួយចំនួននោះទេ។ ពលរដ្ឋត្អូញត្អែរថា ពួកគាត់កំពុងនៅតែជួបការលំបាកនៅឡើយ។
ប្រជាពលរដ្ឋរងគ្រោះម្នាក់ នៅឃុំបូរី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រៀបរាប់ថា អ្នកភូមិរបស់ពួក គាត់បានបាត់បង់ស្រូវស្រែទាំងស្រុង ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងររយៈពេលវែង។ ពលរដ្ឋរូបនេះ បន្តថាតាំងពីគ្រោះទឹកជំនន់កើតឡើង គឺមានខាងអាជ្ញាធរ និងខាងកាកបាទក្រហម ចុះចែកអំណោយម្តងគត់។ ហើយក៏បាត់ឈឹង មិនឃើញវត្តមានចុះសួរសុខទុក្ខពួកគាត់ទៀតឡើយ ស្របពេលអំណោយ ទាំងនោះប្រើប្រាស់អស់ទៅហើយ៖ «»
ចំណែកពលរដ្ឋមួយគ្រួសារទៀត ដែលរស់នៅឃុំសេកុង ស្រុកសៀមប៉ាង ដែលជាតំបន់រងគ្រោះធ្ងន់មួយទៀត ឲ្យដឹងថា លោក និងប្រជាពលរដ្ឋរងគ្រោះមួយចំនួនទៀត មិនទាន់ទទួលបានអំណោយ ពីកាកបាទក្រហមនោះទេ ដោយសារអាជ្ញាធរមូលដ្ឋានថា មិនមានឈ្មោះពួកគាត់ត្រូវទទួលអំណោយ៖ «»
ចំណែកប្រជាពលរដ្ឋមួយគ្រួសារទៀត ដែលរស់នៅស្រុកសៀមប៉ាងដែរ អះអាងថា គាត់បានទទូលអំណោយដែរ ប៉ុន្តែមិនមានគ្រឿងឧបភោគ និងបរិភោគច្រើននោះទេ ។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះធ្ងន់បំផុតមួយចំនួន ក៏បានលើកឡើងថា ពួកគាត់កំពុងរង់ចាំកាកបាទក្រហមកម្ពុជា ចុះជួយបន្តទៀតដែរ ក្នុងពេលកំពុងមានការខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង៖ «»
លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន គឺជាប្រធានអង្គការកាកបាទក្រហមកម្ពុជាដែល មានសាខានៅគ្រប់ខេត្តទាំងអស់ ទូទាំងប្រទេស និងដែលទទួលបានប្រាក់បរិច្ចាគរាប់លានដុល្លារក្នុងមួយឆ្នាំៗ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជានៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ចាមបានទេ នៅថ្ងៃទី១៣ ខែសីហា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី លោក លាង ប៊ុនលាភ សង្កេតឃើញថា សកម្មភាព ចុះចែកអំណោយ និងជួយសង្គ្រោះប្រជាពលរដ្ឋនោះ គឺមានសកម្មភាពខ្លាំងក្លានៅមុនពេលបោះឆ្នោត។ ប៉ុន្តែក្រោយពេលបោះឆ្នោត សកម្មភាពចុះចែកអំណោយដល់ជនរងគ្រោះ ហាក់ស្ងប់ស្ងាត់ទៅវិញ។ លោកបន្តថា មកដលពេលនេះ ថ្វីត្បិតតែទឹកស្រកទៅវិញបណ្តើរ ហើយប្រជាពលរដ្ឋ មួយវិលទៅរកលំនៅឋានក្តី ប៉ុន្តែពួកគាត់នៅតែជួបការលំបាកខ្លាំងនៅឡើយ ដោយសារគ្រួសារខ្លះ ខូចខាតផលដំណាំ និងទ្រព្យសម្បត្តិធ្ងន់ធ្ងរ។លោក ស្នើសុំឲ្យអាជ្ញាធរ និងកាកបាទក្រហម បន្ត ចុះជួយប្រជាពលរដ្ឋរងគ្រោះជាបន្តទៀតឲ្យបានគ្រប់ជ្រុងជ្រោយ៖ «»
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី ប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមថ្ងៃទី១១សីហា មានប្រជាពលរដ្ឋចំនួន១៤នាក់ស្លាប់ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង៦ម៉ឺនគ្រួសារនៅក្នុងខេត្តចំនួន៦ នៅតាមដងទន្លេមេគង្គមាន ខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តកណ្ដាល។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោកកែវ វី បានទេ ដោយលោកប្រាប់មិនមានតួនាទីនិយាយជាមួយ ប្រព័ន្ធផ្សព្វផ្សាយនៅក្រៅប្រទេស។ ចំណែកអនុប្រធានទី១នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ប្រាប់ថា លោកជាប់រវល់ មិនអាចនិយាយបាន។
តាមការព្យាករណ៍កម្ពស់ទឹកទន្លេ នឹងស្រកចុះទៅវិញបន្តិច។ ទឹកជំនន់នៅកម្ពុជាកន្លងទៅនេះ កើតឡើងដោយសាររងឥទ្ធិពលទឹកភ្លៀងផង និងការបាក់ទំនប់វារីអគ្គិសនី សេពាន សេណាមណយ ឋិតក្នុងស្រុកសាណាមសៃ ខេត្តអត្តពឺ (Attapeu) ប្រទេសឡាវ។
នាយកប្រតិបត្តិអង្គការបណ្តាញការពារទន្លេបី កត់សម្គាល់ដែរថា ក្រៅពីមិនសូវមានសកម្មភាពជួយ សង្គ្រោះបឋមដល់ប្រជាពលរដ្ឋហើយនោះ គឺអាជ្ញាធរ ក៏មិនទាន់ឃើញធ្វើរបាយការណ៍ជាក់លាក់ ឬចេញសេចក្តីថ្លែងកាណ៍ណាមួយ ដើម្បីប្តឹងទៅក្រុមហ៊ុនទំនប់វារីអគ្គិសនី និងអាជ្ញាធរឡាវឲ្យផ្តល់សំណង់ដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ ពីការបាក់ទំនប់នេះឡើយ។ លោកបញ្ជាក់ថា តាមខ្លឹមសារនៃកិច្ចព្រមព្រៀងគណៈកម្មាធិការទន្លេមេគង្គ (MRC) ឆ្នាំ១៩៩៥ គឺក្រុមហ៊ុនទំនប់វារីអគ្គិសនី និងអាជ្ញាធរឡាវ គួរតែមានចំណែកទទួលខុសត្រូវ ចំពោះផលខូចខាតរបស់កម្ពុជា៖ «»
ថ្វីដ្បិតតែកាកបាទក្រហម មានគោលការណ៍គ្រឹះទាំង ៧ចំណុច រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាពក្តី ប៉ុន្តែប្រជាពលរដ្ឋ មើលឃើញថា ស្ថាប័នមនុស្សធម៌មួយ មិនបានប្រកាន់ខ្ជាប់តាមគោលការណ៍របស់ខ្លួនឡើយ។ ជាក់ស្តែងមិនមែនតែប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់នេះទេ សូម្បីតែប្រជាពលរដ្ឋដែលរងគ្រោះ បាត់បង់ដីធ្លី ពលរដ្ឋក្រីក្រតាមតំបន់ព្រំដែន និងប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ទៀត ក៏មិនដែលទទួលបានអំណោយពីស្ថាប័នកាកបាទក្រហមគ្រប់គ្រងដោយភរិយាលោក ហ៊ុន សែន នេះដែរ៕
Subscribe to:
Post Comments (Atom)
5 comments:
Meh Kmauch Chow Bun Rany !!
មេខ្មោចឆៅ ប៊ុនណារី? បើបំណាច់នឹងជេេរគេ ជេរជាខ្មែរមែនទែនចឹងបានពិរោះ។ យល់ព្រមទេ 9:51 pm?
សុទ្ធសាធ
មើលមុខពួកនេះអោយច្បាស់ នៅមុខ camera មុខរុំទុំប្រិមប្រីយ តែពេលយកដីប្រជាជនគឺមុខយ័ក្សខិន័យ។
ហាសហា! ចឹងខ្ញុំយល់!!!
Khmer Dictionary: យក្ខិនី
Chuon Nath's Khmer-Khmer Dictionary
យក្ខិនី ( ន. ) [យ័ក-ខិន៉ី] or យក្សិណី ( បា., សំ. )
ស្រីយក្ស, យក្សស្រី (ព. កា. ប្រើជា យក្សី ក៏ បាន) ។
Hun Sen is so afraid of Bun Rany aka Nguyen Van Lounh.
Post a Comment