វិទ្យុអាស៊ីសេរី
2018-08-18

អគ្គបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ថ្លែងក្នុងពិធីខួបឆ្នាំទី៨ នៃប្រកាសបង្កើតទីបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦។
RFA
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសរសេរចំអកទៅប្រធានកងអង្គរក្សរបស់លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដែលបានប្រកាសសង្គ្រាមនឹងសហរដ្ឋអាមេរិក។ អ្នកប្រើប្រាស់បណ្តាញសង្គមបានប្រដូចកម្លាំងយោធាកម្ពុជាទៅនឹងទារក ចំណែកកម្លាំងយោធាអាមេរិក ប្រៀបដូចមនុស្សពេញវ័យ និងពេញកំលាំង។ ពួកគេស្នើសុំកុំឲ្យមេទ័ពកម្ពុជា ទៅប្រកាសសង្គ្រាមជាមួយប្រទេសមហាអំណាច ប្រយ័ត្នប្រទេសជាតិត្រូវអន្តរាយដូចប្រទេសស៊ីរី (Syria) និងអ៊ីរ៉ាក់ (Iraq)។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន រំឭកមេទ័ពនៃរបបលោក ហ៊ុន សែន ថា កុំទាញកម្ពុជាឲ្យធ្លាក់ចុះនរកម្តងទៀត ព្រោះការប្រកាសសង្គ្រាមជាមួយសហរដ្ឋអាមេរិកបែបនេះ មិនបានធ្វើឲ្យកម្ពុជាចំណេញអ្វីបន្តិចសោះឡើយ។
អ្នកប្រើហ្វេសប៊ុកម្នាក់ឈ្មោះ មនុស្ស ផ្កា បានរសរសេរបែបផ្លែផ្កាថា សង្គ្រាមលើកនេះសាហាវគួរឲ្យខ្លាច និងរន្ធត់ខ្លាំងណាស់ មានទាំងផ្កាយ មានទាំងតារា អាមេរិកលើកទងសចាញ់ឲ្យហើយទៅ។
ចំណែកអ្នកប្រើហ្វេសប៊ុកម្នាក់ទៀត បានបង្ហោះវីដេអូ បាននិយាយទាំងអស់សំណើចថា សម្ដីរបស់លោក ហ៊ីង ប៊ុនហៀង គឺប្រៀបដូចយកពងមាន់ទៅជល់នឹងថ្ម។ បុរសរូបនេះបន្តថា ក្នុងនាមលោកជាពលរដ្ឋខ្មែរម្នាក់ ប្រឆាំងដាច់ខាតនូវទង្វើទាំងឡាយ ដែលនាំឲ្យប្រទេសកម្ពុជាធ្លាក់នរក "លោកកុំនាំប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៅច្បាំងនឹងសហរដ្ឋអាមេរិក បងប្អូនប្រជាពលរដ្ឋខ្មែរយើងមិនគាំទ្រ ដែលឲ្យលោកយកប្រទេសកម្ពុជាធ្វើឈ្នាន់ការពារទ្រព្យសម្បិត្តិ និងអំណាចរបស់លោកទេ"។
ក្នុងចំណោមអ្នករិះគន់ទាំងនោះ ក៏មានអ្នកសិក្សាការអភិវឌ្ឈសង្គម លោក បណ្ឌិត មាស នី ដែលលោកបណ្ឌិត លើកឡើងនៅលើហ្វេសប៊ុករបស់លោកថា "នៅតែដដែល ដូចកាលពីទសវត្សរ៍ឆ្នាំ១៩៧០ អ៊ីចឹងហ្ន! ចុះដល់ពេលវាយជាមួយអាមេរិកគេធ្វើម៉េចវិញ?”
ប្រតិកម្មរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកបែបនេះ គឹប៉ុន្មានថ្ងៃ ក្រោយពេលដែលមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស នាយឧត្ដមសេនីយ៍ លោក ហ៊ីង ប៊ុនហៀង បានផ្តល់សម្ភាសន៍ដល់ទូរទស្សន៍ ក្នុងស្រុកថា លោកត្រៀមបានកម្លាំងវាយអាមេរិក "ទស្សនៈរបស់ខ្ញុំចង់រាប់អានជាមួយអាមេរិកណាស់ ប៉ុន្តែក៏ត្រៀមវាយអាមេរិក បើអាមេរិកធ្វើទាំងងងើលខុសច្បាប់ ត្រូវត្រៀមកំលាំងវាយគាត់ដែរ"។
លោក ហ៊ីង ប៊ុនហៀង ដែលជាមេបញ្ជាការនៃកងអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិក ដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយត្រូវបង្កកទ្រព្យសម្បត្តិ និងហាមមិនឲ្យជាន់ទឹកដីអាមេរិក ដោយសារតែការចូលដៃរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អាស៊ីសេរីមិនអាចមានធ្យោបាយសុំការបំភ្លឺពីលោក ហ៊ីង ប៊ុនហៀង បានទេ ជុំវិញការថ្លែងរបស់លោកបែបនេះ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ក៏មិនអាចការបំភ្លឺបានដែរនៅថ្ងៃទី១៨ ខែសីហា។
ដោយឡែកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាននិយាយអស់សំណើចថា លោកមិនជឿថា លោក ហ៊ីង ប៊ុនហៀង ចង់វាយជាមួយអាមេរិកឡើយ "ទៅវាយជាមួយអាមេរិកម៉េច? ហិហិ ខ្ញុំអត់មានយោប់អីទេ"។
ទាក់ទងករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ លោក អេរិន ឆ្វាត ជេស (Arend Zwartjes) បានប្រាប់អាស៊ីសេរីតាមអេឡិចត្រូនិច ឬអ៊ីមែលថា លោកគ្មានអ្វីត្រូវថ្លែងតបនឹងការព្រមានរបស់លោក ហ៊ីង ប៊ុនហៀង ទេ៕
2 comments:
ប៊ុនហ៊ាងមុខហើមថ្លើមឈឺព្រោះស្រា ពូកែរអស្ចារ្យស្វាខោរវត្តភ្នំ
សំដីកប់មេឃប្លែកកប់ភក់ជ្រាំ ពូកែមាំទាំអាងផ្កាយលើស្មា?
កំទេចអាម្រេចកុំភ្លេចអាខ្ទឹម អាចិនញញឹមអាយួនឡេឡា
សែនក្អេងក្អាងណាស់ឈ្នះឆ្នោតហ៊ឺហា ឯកោឯកាកញ្ចះចិនយួន។
កំទេចអាម្រេចកុំភ្លេចក្រពើ ពកថ្ងាសល្ងីល្ងើថាគេផ្គាប់ផ្គុន
រាស្ត្រខ្មែររាប់លានចាំមិនរួសរាន់ យូរឆាប់នឹងជាន់កពួកអាផ្កាយ។
អាយួនអាចិនត្រូវការអាម្រេច ផ្កាយយួនកុំភ្លេចហួសជ្រុលសប្បាយ
ឯសែនឯណោះកុំសូវរីករាយ ពូជសែននឹងធ្លាយបាក់បែងបាត់សូន្យ៕
សុទ្ធសាធ
Ah Chrouk Hing Bun Heang,
Your time to go to hell is numbered now.
Post a Comment