Wednesday 8 August 2018

អ្នកវិភាគ​ថា របប​ថ្មី​លោក ហ៊ុន សែន នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គម​កាន់តែ​ធ្ងន់ធ្ងរ


ទីន ហ្សាការីយ៉ា
2018-08-07 

អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ  (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​វិភាគ​ឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និង​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA



របប​ថ្មី​នឹង​បង្កើត​ក្នុង​ពេល​ឆាប់ៗ​ទៅតាម​ការប្រកាស​របស់​លោក ហ៊ុន សែន នៅ​ចុងខែ​សីហា​ឬ​នៅ​ដើមខែ​កញ្ញា​ជាមិនខាន ទោះបីជា​ក្រុម​ប្រទេស​លោក​ខាងលិច​មិន​ទទួលស្គាល់​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា យ៉ាងណាក្ដី។

ក៏ប៉ុន្តែ​អ្នកវិភាគ​លើក​ឡើង​ថា របប​ថ្មី​នេះ នឹង​ប្រឈម​បញ្ហា​ជាច្រើន​សឹងតែ​រាប់មិនអស់ ទោះជា​លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​ចិត្ត​ពី​ការ​ខំ​ប្រឹងប្រែង​ដឹកនាំ​ប្រទេស​ឲ្យ​ល្អ​យ៉ាងណា​ក្តី។ អ្នកវិភាគ​ព្យាករណ៍​ថា នឹង​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ មានតែ​កើត​មាន​បញ្ហា​សង្គម​ធ្ងន់ធ្ងរ​លើស​មុន​ទៀត។



ការ​បង្កើត​របប​ថ្មី​គ្មាន​អ្វី​ជា​ឧបសគ្គ​ឡើយ ប៉ុន្តែ​អ្វី​ដែល​លំបាក​នោះ ថា​តើ​របប​នេះ​ត្រូវ​ធ្វើ​ដូចម្ដេច​ខ្លះ​ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ និង​ពី​សហគមន៍​អន្តរជាតិ​ដែល​ជា​ក្រុម​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​នោះ។

ក្រៅ​ពី​នេះ​ទៀត​អ្នកវិភាគ​លើកឡើង​ថា របប​ថ្មី​នឹង​ប្រឈម​បញ្ហា​ជាច្រើន មិន​អាច​ដោះស្រាយ​បាន​ឡើយ ទោះបីជា​របប​នេះ ពឹង​លើ​កុម្មុយនិស្ត​ចិន​ជា​ខ្នងបង្អែក​ក្ដី។

អ្នកវិភាគ​ព្រមាន​ថា បើសិនជា​របប​ថ្មី​នេះ មិន​ស្ដារ​ស្ថានការណ៍​ឲ្យ​វិល​ទៅ​ដូចដើម​ទេ របប​នេះ ជៀស​មិន​ផុត​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​វិបត្តិ​សង្គម​កើតឡើង​ឡើយ ទោះបីជា​របប​នេះ​ប្រើការ​បង្ក្រាប និង​អាវុធ ដើម្បី​ដោះស្រាយ​បញ្ហា​យ៉ាងណាក្ដី នឹង​មិន​មាន​ប្រសិទ្ធភាព​ទេ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណារា មាន​ប្រសាសន៍​ថា​វិស័យ​ជា​អាទិភាព​ដែល​រង​ផល​ប៉ះពាល់​មុនគេ​នោះ គឺ​វិស័យ​វាយនភណ្ឌ​កាត់ដេរ។ «»

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា​បញ្ហា​បី នឹង​កើតឡើង​ទាក់ទង​ការ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ លោក អះអាង​ថា សហភាព​អឺរ៉ុប និង​អាមេរិក អាច​នឹង​ប្រើ​វិធានការ​បី សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល ថ្មី​របស់​កម្ពុជា គឺ គេ​អាច​លុបចោល​ទាំងស្រុង ព្យួរ​ទាំងស្រុង ឬ​ព្យួរ​ផ្នែក​ណាមួយ​លើ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា។ «»

ការ​លើកឡើង​របស់​អ្នកវិភាគ​នេះ នៅ​ស្រប​ពេល​លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៧ សីហា ថ្លែងអំណរគុណ​ដល់​អ្នក​បោះឆ្នោត​ជូន​លោក ហើយ​លោក​ប្ដេជ្ញា​ចិត្ត​ខំ​ប្រឹងប្រែង​ពី​ការដឹកនាំ​របស់​លោក​ទ្វេរ​ដង​នៅ​ក្នុង​ការ​ដឹកនាំ​របប​ថ្មី​អាណត្តិ​ទី​៦​នេះ។ លោក ហ៊ុន សែន ក៏​ប្រកាស​បង្កើត​របប​ថ្មី​ក្រោយ​ពី​គ.ជ.ប ប្រកាស​លទ្ធផល​នៅ​ពាក់កណ្ដាល​ខែ​សីហា​នេះ បើ​សិន​គ្មាន​អ្វី​កើតឡើង​ទេ។ «»

ទោះបីជា​លោក ហ៊ុន សែន សន្យា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ប្រទេស​ឲ្យ​ល្អ​យ៉ាង​នេះ​ក្ដី ព្រះចៅ​អធិការ​វត្ត​ធម្មរង្សី នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ព្រះតេជព្រះគុណ រស់ ប៊ុនថន មាន​ថេរដីកា​ថា គ្មាន​ជំនឿ​លើ​ការដឹកនាំ​របស់​លោក ហ៊ុន សែន តទៅ​ទៀត​ឡើយ ព្រោះថា នៅ​ក្រោម​ការដឹកនាំ​របស់​លោក​ជាង​៣០​ឆ្នាំ​មក លោក​ដឹកនាំ​ប្រទេស​គ្មាន​គុណធម៌ ពោ​ពេញ​ដោយ​អំពើ​ហិង្សា វាយដំ​ប្រជាពលរដ្ឋ​រងគ្រោះ ចាប់ចង​និង​ប្រើ​អំពើ​ហិង្សា​លើ​ព្រះសង្ឃ កាប់សម្លាប់ ហើយ​តុលាការ​ក៏​គ្មាន​គុណធម៌​ដែរ កាត់សេចក្ដី​គ្មាន​សច្ចធម៌ និង​យុត្តិធម៌។ «»

រីឯ អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា របប​ថ្មី លោក ហ៊ុន សែន នឹង​មិន​អាច​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ល្អ​បាន​ឡើយ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា របប​លោក ហ៊ុន សែន ដឹកនាំ​កន្លងមក ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ទើរតែ​អស់​ជំនឿ​ទាំងស្រុង​ទៅ​ហើយ កុំថាឡើយ​នៅ​ក្នុង​អាណត្តិ​ទី​៦ ដែល​របប​នេះ​កំពុង​ប្រឈម​បញ្ហា​គ្រប់​ទិស​នោះ។

លោក​អះអាង​ថា បញ្ហា​នៅ​ចំពោះ​មុខ​របស់​របប​ថ្មី គឺ លោក ហ៊ុន សែន ពិបាក​ទាញ​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង និង​បញ្ហា​ដោះស្រាយ​មិន​បាន​នៅ​ក្នុង​អាណត្តិ​កន្លង​មក ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ រួមមាន បញ្ហា​ដីធ្លី អំពើពុករលួយ អយុត្តិធម៌​សង្គម​ជាដើម។

អង្គការ​តម្លាភាព​ពិភពលោក​កាល​ពី​ដើម​ឆ្នាំ​២០១៨ បាន​ឲ្យ​ចំណាត់ថ្នាក់​កម្ពុជា នៅ​បាត​តារាង​ជាប់​លេខ​ទី​១៦១ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​លើ​ពិភពលោក ដែល​មាន​អំពើពុករលួយ​អាក្រក់​ខ្លាំង។ អំពើពុករលួយ​បណ្ដាលមកពី​ប្រព័ន្ធ​ច្បាប់​មាន​ភាព​ទន់ខ្សោយ ខ្វះ​តម្លាភាព​ព័ត៌មាន​ពី​ចំណូល​ចំណាយ​ថវិកាជាតិ ខ្វះ​តម្លាភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ មានការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

ក្រុមហ៊ុន​ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជាដើម​ចម​ឲ្យ​មាន​វិវាទ​ដីធ្លី។ អង្គការ​សង្គម ស៊ីវិល​រក​ឃើញ​ថា ក្រុមហ៊ុន​ចំនួន ១៥៨ ក្នុងចំណោម​ក្រុម​ជាង​២៦០ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៣​ម៉ឺន ៥​ពាន់​គ្រួសារ នៅ​ចំនួន ១៨​ខែត្រ​ក្រុង។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ប៊្រេត អាដាម (Brad Adams) សង្កត់ធ្ងន់​ថា ការបោះឆ្នោត​លើក​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​សំឡេង​ភាគច្រើន​លើសលប់​បំផុត​នៅ​ក្នុង​សភា ហើយ​របប​លោក ហ៊ុន សែន នឹង​កាន់តែ​ប្រើ​អំណាច​ផ្ដាច់ការ​ថែមទៀត ដោយ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​នឹង​ប្រើប្រាស់​សភា​គ្រាន់តែ​ជា​អ្នក​ប្រថាប់ត្រា​តែប៉ុណ្ណោះ៖ «អ្វី​ដែល​យើង​កំពុង​រង់ចាំ​នាពេល​នេះ គឺ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ពី​សហគមន៍​​អន្តរជាតិ​ប្រឆាំង​ប្រទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួចហើយ​ថា​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដល់​មន្ត្រី​រដ្ឋាភិបាល​កម្ពុ​ជា ដូចជា​ការ​ផ្អាក​ទិដ្ឋាការ​ក្នុង​ការ​ធ្វើដំណើរ​និង​បង្កក​ទ្រព្យសម្បត្តិ​ជាដើម។ «»

លោក ឯម សុវណ្ណារា បន្ថែម​ថា បើសិនជា​ប្រទេស​លោក​សេរី​សម្រេច​ដាក់ទណ្ឌកម្ម​លើ​របប​លោក​ហ៊ុន សែន ហើយ​នោះ គឺ​កម្ពុជា​នឹង​កាន់តែ​រង​ទុក្ខ​ធ្ងន់​ទៀត ព្រោះថា របប​ថ្មី​មិន​អាច​ដឹកនាំ​ប្រទេស ដោយ​ពឹង​លើ​ចំណូល​ពី​ថវិកាជាតិ​ទាំងស្រុង​ឡើយ គឺ​ក្នុង​មួយឆ្នាំៗ​កម្ពុជា​ត្រូវការ​កម្ចី​ពី​បរទេស​ប្រមាណ ១​ពាន់​លាន​ដុល្លារ​បន្ថែម​ពីលើ​ថវិកាជាតិ។ ហើយ​នៅ​ពេល​នោះ ចិន​ដែល​ជា​បង្គោល​បង្អែក របស់​លោក ហ៊ុន សែន​នោះ ក៏​មិន​ប្រាកដ​ថា នឹង​នៅតែ​បន្ត​ជួយ​ទៀត​ដែរ។ «»

ក្រុម​អ្នកវិភាគ​ព្រមាន​ថា បើសិនជា​របប​ថ្មី​របស់​លោក ហ៊ុន សែន មិន​បើក​ចំហ សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ និង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​វិញ​ទេ របប​នេះ​នឹង​ជៀស​មិន​ផុត​ពី​ការ​ងើប​បះបោរ​ពី​ក្រុម​កម្មករ ក្រុម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​និង​ក្រុម​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ឡើយ៕

1 comment:

Anonymous said...

Khmer people must stand up and protect their right if they want to save Cambodia from becoming a part of the evil Vietnam.

How about start a peaceful demonstration demanding the Yuon's slave Hun Sen to REINSTATE the CNRP? Start from here and see what will happen to Ah Kwack Hun Sen after he kills a lot of people.

Khmer people must have the courage to sacrifice their life to protect Khmer interest if they don't want to see the Vietnamese take over Cambodia like they did to Kampuchea Krom.

Coward people do not deserve to have a country.