Wednesday, 8 August 2018
អ្នកវិភាគថា របបថ្មីលោក ហ៊ុន សែន នឹងប្រឈមវិបត្តិសេដ្ឋកិច្ចនិងសង្គមកាន់តែធ្ងន់ធ្ងរ
ទីន ហ្សាការីយ៉ា
2018-08-07
អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) និងអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បណ្ឌិត មាស នី ចូលរួមវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
Photo: RFA
របបថ្មីនឹងបង្កើតក្នុងពេលឆាប់ៗទៅតាមការប្រកាសរបស់លោក ហ៊ុន សែន នៅចុងខែសីហាឬនៅដើមខែកញ្ញាជាមិនខាន ទោះបីជាក្រុមប្រទេសលោកខាងលិចមិនទទួលស្គាល់ការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា យ៉ាងណាក្ដី។
ក៏ប៉ុន្តែអ្នកវិភាគលើកឡើងថា របបថ្មីនេះ នឹងប្រឈមបញ្ហាជាច្រើនសឹងតែរាប់មិនអស់ ទោះជាលោក ហ៊ុន សែន ប្រកាសប្ដេជ្ញាចិត្តពីការខំប្រឹងប្រែងដឹកនាំប្រទេសឲ្យល្អយ៉ាងណាក្តី។ អ្នកវិភាគព្យាករណ៍ថា នឹងគ្មានអ្វីផ្លាស់ប្ដូរទេ មានតែកើតមានបញ្ហាសង្គមធ្ងន់ធ្ងរលើសមុនទៀត។
ការបង្កើតរបបថ្មីគ្មានអ្វីជាឧបសគ្គឡើយ ប៉ុន្តែអ្វីដែលលំបាកនោះ ថាតើរបបនេះត្រូវធ្វើដូចម្ដេចខ្លះដើម្បីឲ្យមានការទទួលស្គាល់ពីប្រជាពលរដ្ឋ និងពីសហគមន៍អន្តរជាតិដែលជាក្រុមប្រទេសប្រកាន់របបប្រជាធិបតេយ្យនោះ។
ក្រៅពីនេះទៀតអ្នកវិភាគលើកឡើងថា របបថ្មីនឹងប្រឈមបញ្ហាជាច្រើន មិនអាចដោះស្រាយបានឡើយ ទោះបីជារបបនេះ ពឹងលើកុម្មុយនិស្តចិនជាខ្នងបង្អែកក្ដី។
អ្នកវិភាគព្រមានថា បើសិនជារបបថ្មីនេះ មិនស្ដារស្ថានការណ៍ឲ្យវិលទៅដូចដើមទេ របបនេះ ជៀសមិនផុតការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងវិបត្តិសង្គមកើតឡើងឡើយ ទោះបីជារបបនេះប្រើការបង្ក្រាប និងអាវុធ ដើម្បីដោះស្រាយបញ្ហាយ៉ាងណាក្ដី នឹងមិនមានប្រសិទ្ធភាពទេ។
អ្នកជំនាញខាងវិទ្យាសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារា មានប្រសាសន៍ថាវិស័យជាអាទិភាពដែលរងផលប៉ះពាល់មុនគេនោះ គឺវិស័យវាយនភណ្ឌកាត់ដេរ។ «»
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថាបញ្ហាបី នឹងកើតឡើងទាក់ទងការទទួលបានការអនុគ្រោះពន្ធបន្តទៀតពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ លោក អះអាងថា សហភាពអឺរ៉ុប និងអាមេរិក អាចនឹងប្រើវិធានការបី សម្រាប់ការដាក់ទណ្ឌកម្មរដ្ឋាភិបាល ថ្មីរបស់កម្ពុជា គឺ គេអាចលុបចោលទាំងស្រុង ព្យួរទាំងស្រុង ឬព្យួរផ្នែកណាមួយលើការអនុគ្រោះពន្ធសម្រាប់កម្ពុជា។ «»
ការលើកឡើងរបស់អ្នកវិភាគនេះ នៅស្របពេលលោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ សីហា ថ្លែងអំណរគុណដល់អ្នកបោះឆ្នោតជូនលោក ហើយលោកប្ដេជ្ញាចិត្តខំប្រឹងប្រែងពីការដឹកនាំរបស់លោកទ្វេរដងនៅក្នុងការដឹកនាំរបបថ្មីអាណត្តិទី៦នេះ។ លោក ហ៊ុន សែន ក៏ប្រកាសបង្កើតរបបថ្មីក្រោយពីគ.ជ.ប ប្រកាសលទ្ធផលនៅពាក់កណ្ដាលខែសីហានេះ បើសិនគ្មានអ្វីកើតឡើងទេ។ «»
ទោះបីជាលោក ហ៊ុន សែន សន្យាថា នឹងខិតខំប្រឹងប្រែងដឹកនាំប្រទេសឲ្យល្អយ៉ាងនេះក្ដី ព្រះចៅអធិការវត្តធម្មរង្សី នៅទីក្រុងប៉ារីស ប្រទេសបារាំង ព្រះតេជព្រះគុណ រស់ ប៊ុនថន មានថេរដីកាថា គ្មានជំនឿលើការដឹកនាំរបស់លោក ហ៊ុន សែន តទៅទៀតឡើយ ព្រោះថា នៅក្រោមការដឹកនាំរបស់លោកជាង៣០ឆ្នាំមក លោកដឹកនាំប្រទេសគ្មានគុណធម៌ ពោពេញដោយអំពើហិង្សា វាយដំប្រជាពលរដ្ឋរងគ្រោះ ចាប់ចងនិងប្រើអំពើហិង្សាលើព្រះសង្ឃ កាប់សម្លាប់ ហើយតុលាការក៏គ្មានគុណធម៌ដែរ កាត់សេចក្ដីគ្មានសច្ចធម៌ និងយុត្តិធម៌។ «»
រីឯ អ្នកវិភាគនយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា របបថ្មី លោក ហ៊ុន សែន នឹងមិនអាចធ្វើកំណែទម្រង់ឲ្យល្អបានឡើយ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា របបលោក ហ៊ុន សែន ដឹកនាំកន្លងមក ធ្វើឲ្យពលរដ្ឋស្ទើរតែអស់ជំនឿទាំងស្រុងទៅហើយ កុំថាឡើយនៅក្នុងអាណត្តិទី៦ ដែលរបបនេះកំពុងប្រឈមបញ្ហាគ្រប់ទិសនោះ។
លោកអះអាងថា បញ្ហានៅចំពោះមុខរបស់របបថ្មី គឺ លោក ហ៊ុន សែន ពិបាកទាញយកការគាំទ្រពីប្រជាពលរដ្ឋខ្លួនឯង និងបញ្ហាដោះស្រាយមិនបាននៅក្នុងអាណត្តិកន្លងមក ដែលពលរដ្ឋកំពុងជួបប្រទះ រួមមាន បញ្ហាដីធ្លី អំពើពុករលួយ អយុត្តិធម៌សង្គមជាដើម។
អង្គការតម្លាភាពពិភពលោកកាលពីដើមឆ្នាំ២០១៨ បានឲ្យចំណាត់ថ្នាក់កម្ពុជា នៅបាតតារាងជាប់លេខទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០លើពិភពលោក ដែលមានអំពើពុករលួយអាក្រក់ខ្លាំង។ អំពើពុករលួយបណ្ដាលមកពីប្រព័ន្ធច្បាប់មានភាពទន់ខ្សោយ ខ្វះតម្លាភាពព័ត៌មានពីចំណូលចំណាយថវិកាជាតិ ខ្វះតម្លាភាពនៃការគ្រប់គ្រងធនធានធម្មជាតិ មានការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្វើទុក្ខបុកម្នេញដល់ក្រុមអង្គការសង្គមស៊ីវិលជាដើម។
ក្រុមហ៊ុនដែលទទួលដីសម្បទានសេដ្ឋកិច្ចជាដើមចមឲ្យមានវិវាទដីធ្លី។ អង្គការសង្គម ស៊ីវិលរកឃើញថា ក្រុមហ៊ុនចំនួន ១៥៨ ក្នុងចំណោមក្រុមជាង២៦០ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាង ៣ម៉ឺន ៥ពាន់គ្រួសារ នៅចំនួន ១៨ខែត្រក្រុង។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Right Watch) លោក ប៊្រេត អាដាម (Brad Adams) សង្កត់ធ្ងន់ថា ការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា មានសំឡេងភាគច្រើនលើសលប់បំផុតនៅក្នុងសភា ហើយរបបលោក ហ៊ុន សែន នឹងកាន់តែប្រើអំណាចផ្ដាច់ការថែមទៀត ដោយអាចធ្វើអ្វីៗតាមអំពើចិត្ត ហើយនឹងប្រើប្រាស់សភាគ្រាន់តែជាអ្នកប្រថាប់ត្រាតែប៉ុណ្ណោះ៖ «អ្វីដែលយើងកំពុងរង់ចាំនាពេលនេះ គឺការដាក់ទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិប្រឆាំងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួចហើយថាខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដូចជាការផ្អាកទិដ្ឋាការក្នុងការធ្វើដំណើរនិងបង្កកទ្រព្យសម្បត្តិជាដើម។ «»
លោក ឯម សុវណ្ណារា បន្ថែមថា បើសិនជាប្រទេសលោកសេរីសម្រេចដាក់ទណ្ឌកម្មលើរបបលោកហ៊ុន សែន ហើយនោះ គឺកម្ពុជានឹងកាន់តែរងទុក្ខធ្ងន់ទៀត ព្រោះថា របបថ្មីមិនអាចដឹកនាំប្រទេស ដោយពឹងលើចំណូលពីថវិកាជាតិទាំងស្រុងឡើយ គឺក្នុងមួយឆ្នាំៗកម្ពុជាត្រូវការកម្ចីពីបរទេសប្រមាណ ១ពាន់លានដុល្លារបន្ថែមពីលើថវិកាជាតិ។ ហើយនៅពេលនោះ ចិនដែលជាបង្គោលបង្អែក របស់លោក ហ៊ុន សែននោះ ក៏មិនប្រាកដថា នឹងនៅតែបន្តជួយទៀតដែរ។ «»
ក្រុមអ្នកវិភាគព្រមានថា បើសិនជារបបថ្មីរបស់លោក ហ៊ុន សែន មិនបើកចំហ សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ និងអនុវត្តគោលការណ៍ប្រជាធិបតេយ្យវិញទេ របបនេះនឹងជៀសមិនផុតពីការងើបបះបោរពីក្រុមកម្មករ ក្រុមពលរដ្ឋរងគ្រោះដីធ្លីនិងក្រុមងាយរងគ្រោះផ្សេងទៀតឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
Khmer people must stand up and protect their right if they want to save Cambodia from becoming a part of the evil Vietnam.
How about start a peaceful demonstration demanding the Yuon's slave Hun Sen to REINSTATE the CNRP? Start from here and see what will happen to Ah Kwack Hun Sen after he kills a lot of people.
Khmer people must have the courage to sacrifice their life to protect Khmer interest if they don't want to see the Vietnamese take over Cambodia like they did to Kampuchea Krom.
Coward people do not deserve to have a country.
Post a Comment