Saturday, 20 October 2018

សភា​ឯក​បក្ស​មិន​សរសេរជំហរ​ IPU ​​រឿងរំលោភសិទ្ធិមនុស្ស ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន


ដោយ មួង ណារ៉េត
2018-10-19 

rfa
សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី២​រដ្ឋសភាឯកបក្ស​នៃ​របប​លោក ហ៊ុន សែន អ្នកស្រី ឃួន សុដារី និង​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ហែម ខន ក្នុង​កិច្ច​ពិភាក្សា​ពិសេស​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៣។
សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី២​រដ្ឋសភាឯកបក្ស​នៃ​របប​លោក ហ៊ុន សែន អ្នកស្រី ឃួន សុដារី និង​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ហែម ខន ក្នុង​កិច្ច​ពិភាក្សា​ពិសេស​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA



គណៈប្រតិភូ​សភា​ឯក​បក្ស នៃ​របប​លោក ហ៊ុន សែន មិនបាន​បញ្ចូល​សេចក្ដីថ្លែងការណ៍​របស់​សហភាព​អន្តរ​សភា​លើ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​ប្រជាធិបតេយ្យ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៃ​លទ្ធផល​នៃ​កិច្ចប្រជុំ IPU នោះ​ទេ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចុះផ្សាយ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋសភា​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី ១៩ ខែ​តុលា​នេះ គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ឃួន សុដារី អនុប្រធាន​ទី​ពីរ​រដ្ឋសភា​ឯក​បក្ស និង​លោក ឈាង វុន មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច រួម​ទាំង​មន្ត្រី​របប​នេះ​បួន​រូប​ផ្សេងទៀត អួត​សរសើរ​តែ​អំពី​អ្វី ដែល​របប​នេះ អះអាង​ថា ជា​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត ដែល​ផាត់​ចេញ​គណបក្ស​សង្គ្រោះជាតិ។ គណៈប្រតិភូ​ដដែល អះអាង​បន្ថែម​ថា ខ្លួន​បាន​បង្ហាញ​ការពិត ឲ្យ​សហភាព​អន្តរ​សភា​បាន​ដឹង ថា​កម្ពុជា​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ពហុបក្ស និង​ការគ្រប់គ្រង​ប្រទេស​ដោយ​ច្បាប់។



ទោះជា​យ៉ាង​នេះ​ក្តី ការ​បង្ហាញ​នូវ​អ្វី ដែល​គណៈប្រតិភូ​នេះ អះអាង​ថា ជា​សភាពការណ៍​ពិត​នៅ​កម្ពុជា​នោះ មិនបាន​ធ្វើ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស នៃ​សហភាព​អន្តរ​សភា ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ឡើយ ព្រោះ​សហភាព​អន្តរ​សភា នៅតែ​សម្រេច​ប្រឆាំង និង​ថ្កោលទោស​របប​នេះ​ដដែល។ ក្នុង​សេចក្ដី​សម្រេច ដែល​ចេញ​ក្រោយ​ការ​បិទ​បញ្ចប់ មហាសន្និបាត​លើក​ទី១៣៩ របស់​ខ្លួន កាលពី​ថ្ងៃទី១៨ ខែ​តុលា សហភាព​អន្តរ​សភា សម្រេច​តម្កល់​សេចក្ដីសន្និដ្ឋាន​លើក​មុន​របស់​ខ្លួន ដោយ​នៅតែ​ចាត់ទុកថា សិទ្ធិ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន រំលោភបំពាន​យ៉ាង​កម្រោល។ មិនតែប៉ុណ្ណោះ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​បង្កើត​អង្គការ​សមាគម និង សិទ្ធិ​ជួបជុំគ្នា​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី ក៏​ត្រូវ​បាន​រំលោភបំពាន​ខ្លាំងក្លា​ផង​ដែរ។ សហភាព​អន្តរ​សភា ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ទាំងអស់ និង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

មិនតែប៉ុណ្ណោះ ប្រធាន​សហភាព​អន្តរ​សភា​អ្នកស្រី ហ្កាប្រ៊ីឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ក្នុង​ពេល​ជួប​គណៈប្រតិភូ​នេះ បាន​បង្ហាញ​អំពី​ការ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នេះ និង​បាន​ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​បេសកកម្ម​របស់​សហភាព​អន្តរ​សភា ចុះទៅ​ជួប​លោក កឹម សុខា ដែល​កំពុង​ត្រូវ​របប​នេះ ឃុំខ្លួន​ក្នុង​ផ្ទះ និង​កំពុង​មាន​បញ្ហា​សុខភាព។

សេចក្តី​សម្រេច​របស់​សហភាព​អន្តរសភា IPU នេះ ធ្វើ​ឲ្យ​គណៈប្រតិភូ​សភា​ឯកបក្ស​របស់​របប​លោក ហ៊ុន សែន សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​។ ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នេះ គឺ​ដោយសារ​របប​លោក ហ៊ុន សែន បាន​ផ្ដល់​ជូន​ព័ត៌មាន ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជាច្រើនលើក​ច្រើន​សា យ៉ាង​ណា​ក្តី គណៈកម្មាធិការ​សិទ្ធិមនុស្ស​សហភាព​អន្តរ​សភា នៅតែ​មិន​ជឿ និង​សម្រេច​ប្រឆាំង និង ថ្កោលទោស​របប​នេះ​ដដែល៕

1 comment:

Anonymous said...

Even a pig's face is more prettier than hers.