Tuesday 17 March 2020

រដ្ឋាភិបាល​សម្រេច​យក​សណ្ឋាគារ The Great Duke ធ្វើ​ជា​កន្លែង​ពិនិត្យ ព្យាបាល និង​ថែទាំ​អ្នក​ជំងឺ​កូវីដ១៩


ដោយ អាស៊ីសេរី
2020-03-17


សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ Intercon ដែល​ទើប​តែ​ក្ស័យធន​ថ្មី​នេះ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ជ្រើសរើស​យក​ធ្វើ​ជា​កន្លែង​ពិនិត្យ ព្យាបាល និង​ថែទាំ​អ្នក​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០២០។
សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ Intercon ដែល​ទើប​តែ​ក្ស័យធន​ថ្មី​នេះ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ជ្រើសរើស​យក​ធ្វើ​ជា​កន្លែង​ពិនិត្យ ព្យាបាល និង​ថែទាំ​អ្នក​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ២០២០។
 រូប៖ ពលរដ្ឋ



រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី១៧ មីនា​នេះ សម្រេច​យក​សណ្ឋាគារ ឌឹ ហ្គ្រេត ឌ្យូក (The Great Duke) ធ្វើ​ជា​កន្លែង​ពិនិត្យ ព្យាបាល និង​ថែទាំ​អ្នក​ជំងឺ​កូវីដ១៩។ ការ​សម្រេច​យក​សណ្ឋាគារ ឌឹ ហ្គ្រេត ឌ្យូក ជា​មន្ទីរ​ជាក់លាក់​សម្រាប់​ជំងឺ​កូវីដ១៩ គឺ​ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ ចំនួន ១២នាក់​ថ្មី​ទៀត នៅ​ថ្ងៃ​ដដែល។ តួលេខ​ថ្មី​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា កើន​ឡើង​ទ្វេ​ដង រហូត​ដល់​ចំនួន ២៤នាក់។

យ៉ាង​ហោច​ណាស់​អ្នក​ឆ្លង​ថ្មី​ចំនួន ១១នាក់ គឺ​ជា​អ្នក​ដែល​បាន​ត្រឡប់​ពី​ការ​ចូល​រួម​ពិធី​បុណ្យ​សាសនា​ឥស្លាម​ដ៏​ធំ​មួយ នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ដើម​ខែ​នេះ។ តួលេខ​អ្នក​ទៅ​ចូលរួម​ពិធី​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ចំនួន ៧៩នាក់។ អាជ្ញាធរ​សុខាភិបាល​កំពុង​ស្វែង​រក​អ្នក​ដែល​ទៅ​ចូលរួម​ពិធី និង​ប៉ះពាល់​ផ្សេង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​គ្នា​មួយ​ចំនួន​ទៀត ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​នៃ​ជំងឺ​កូវីដ១៩ នេះ។

No comments: