Sunday 24 May 2020

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បង្ហោះ​វីដេអូ​ប្រមូល​ការ​គាំទ្រ​ដើម្បី​ការពារ​កោះកុង​ក្រៅ


Khmer Circle

The island has probably been secretly contracted off to Chinese businesses or Chinese government projects with money laundering casinos and other military bases posing as ‘Special Economic Zones’!

The Hun Sen regime did not even hesitate turning over formerly historical landmarks such as lakes and other green spaces within the heart of the capital and on its outskirt for the purposes of "development" despite the pain and protest of hundreds of residents threatened with or forcibly evicted as a result.

🔺🔺🔺

ដោយ ខែ សុណង
2020-05-24

ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​នៅ​កោះកុង។ រូបថត​ដោយ​ចលនាមាតាធម្មជាតិ កាល​ពីឆ្នាំ២០១៩
ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​នៅ​កោះកុង។ រូបថត​ដោយ​ចលនាមាតាធម្មជាតិ កាល​ពីឆ្នាំ២០១៩
Photo courtesy of Mother Nature




ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃទី​២៣ ឧសភា បាន​បង្ហោះ​វីដេអូ ប្រមូល​ការគាំទ្រ​ដើម្បី​ដាក់​ញត្តិ​ទៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ​ស្នើ​ដាក់​កោះកុង​ក្រៅ នៅ​ខេត្តកោះកុង ជា​តំបន់​ការពារ​ធម្មជាតិ​ការពារ​ដោយ​ច្បាប់។

វីដេអូ​ឃ្លីប​ប្រវែង​ជិត ២​នាទី ដែល​ផលិត​ដោយ​ក្រុមយុវជន​ចលនា​មាតា​ធម្មជាតិ បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ទិដ្ឋភាព​កោះ​ដ៏​ស្រស់ស្អាត​ធំជាងគេ​នៅ​កម្ពុជា គឺ​កោះកុង ឬ​ដែល​អ្នកខ្លះ​និយម​ហៅ​ថា កោះកុង​ក្រៅ។ កោះ​នេះ​មាន​ទីតាំង​ក្នុង​ឃុំ​ជ្រោយប្រស់ ស្រុក​កោះកុង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រមាណ​៣០ គីឡូម៉ែត្រ ពី​ក្រុង​ខេមរភូមិន្ទ។

យុវតី​មួយរូប​នៃ​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ក្នុង​វីដេអូ​នេះ ឱ្យ​ពលរដ្ឋ និង​យុវជន​ចូលរួម​គាំទ្រ​ធនធានធម្មជាតិ​ដ៏​កម្រ​នេះ៖ «ធនធាន​ទាំងអស់​នេះ​តម្រូវ​ឱ្យ​គ្រប់គ្នា​ចូលរួម​ថែរក្សា​ដើម្បី​កុំ​ឱ្យ​កោះ​មួយ​នេះ​ត្រូវ​បំផ្លាញ​ដូច​កោះ​មួយ​ចំនួន ដោយ​មើល​ឃើញ​ពី​សក្តានុពល​ទាំងអស់​នេះហើយ ដែល​ជំរុញ​ឱ្យ​ពួកយើង​រៀបចំ​យុទ្ធនាការ​ដាក់​ញត្តិ ស្នើសុំ​ទៅ​សម្ដេច​តេជោ ហ៊ុន សែន ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍ ដាក់​កោះ​មួយ​នេះ ជា​តំបន់​ការពារ​ដោយ​ច្បាប់ ដើម្បី​ធានា​នូវ​សភាព​ដើម​នៃ​កោះ​។ សូម​បងប្អូន​ទាំងអស់គ្នា ចូលរួម​ជាមួយ​ពួកយើង ដោយ​គ្រាន់តែ​សរសេរ​ពាក្យ​គាំទ្រ​នូវ​Comment ខាងក្រោម​ហើយ​ពួកយើង​នឹង​រាប់​សំឡេង​ទាំងនេះ ភ្ជាប់​ជាមួយ​ញត្តិ​។ សូម​អរគុណ​!»

ជុំវិញ​រឿង​នេះ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​ថា ការធ្វើ​យុទ្ធនាការ​នេះ គឺជា​សិទ្ធិ​របស់​ក្រុម​យុវជន ប៉ុន្តែ​លោក​ថា ក្រសួង​ក៏​បាន​ដឹង​ច្បាស់​ពី​សក្តានុពល​ធនធាន​ធម្មជាតិ និង​ជីវៈចម្រុះ​នៅ​តំបន់​កោះកុង​ក្រៅ​នេះដែរ។ លោក​បញ្ជាក់​ថា ក្រសួងបរិស្ថាន​បាន​សិក្សា​ស្រាវជ្រាវ ព្រមទាំង​រៀបចំ​ឯកសារ និង​ទិន្នន័យ​ទាក់ទង​នឹង​តំបន់​នេះ ៣​ឆ្នាំ​មកហើយ ដើម្បី​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។

ក្រុម​យុវជន​ដែល​មាន​គ្នា ១៥​នាក់ គ្រោង​ធ្វើ​យុទ្ធនាការ​ជិះ​កង់ ពី​ទីរួម​ខេត្តកោះកុង ទៅ​កាន់​រាជធានី​ភ្នំពេញ​។ យុទ្ធនាការ​នេះ​មាន​ឈ្មោះ​ថា “​យុទ្ធនាការ​ជិះ​កង់​ដាក់​ញត្តិ​សង្គ្រោះ​កោះកុង​ក្រៅ​” ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ដល់​ថ្ងៃទី​០៥ ខែមិថុនា ខាងមុខ៕

2 comments:

Anonymous said...

It's sad but what can you do when you have a dictator in chief.

Anonymous said...

Thank you to mother nature Khmer Youth for your dedication and determination to preserve Khmer natural resource.

Best wishes and good luck for your spirit of nationalism !!