Editorial by Khmer Circle:
Corruption can work wonders for a regime as rotten to the core as this one.
Think of how the food chain works where the crocodiles and the lions take -
that's right - the lion's share and the other lesser predators down the chain
line are forced to prey on the weakest and, often these lesser predatory
creatures are just as ferocious and callous as their bosses who [we know] spent
millions buying up luxurious overseas properties and coveted passports - just
in case...
Everyone knows that in Cambodia traffic rules and regulations are not
something motorists take too seriously: you spot a space - any minimal space
enough to squeeze through - in front, to your left or right, you speed ahead.
That simple! This mindset is born out of lax traffic law enforcement in general
which is in turn linked to ill socio-economic conditions that is rooted in the
said corruption in the first instance. Since the rules are so ignored by
everyone [except when and during the hours Xamdaach and/ or his patrons need
the entire length of the boulevard to commute to work or stopover in Phnom Penh
for a stern lecture!], the driving license can easily be bought without having
to learn to drive first and, given the worsening traffic congestion in the
capital, imposing fines for traffic offense in most cases are unlikely to
improve life for motorists and the downtrodden public any time soon.
Further, most Cambodians have long learned that traffic police tend to be
invariably selective in their work: letting a minority of traffic offenders go
due to their official status or privileges whilst targeting those - from motorbike
taxi drivers to cyclo peddlers - whom they could safely intimidate and browbeat,
for milking the fines!!
$$$
ដោយ សុជីវី
2020-05-04
នគរបាលរាជធានីភ្នំពេញកំពុងផាកពិន័យអ្នកបើកបរយានយន្តដែលខុសច្បាប់ចរាចរណ៍ នៅយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ពលរដ្ឋស្នើសុំរដ្ឋាភិបាល បង្ហាញតម្លាភាពថវិកា បានមកពីការផាកពិន័យបទល្មើសចរាចរណ៍ជាសាធារណៈ។ ពលរដ្ឋ ថា ថវិកាទាំងនោះ គឺពួកគេបានមកពីការប្រឹងប្រែងធ្វើការ រកស៊ី ដោយលំបាក ដូច្នេះពួកគេ មានសិទ្ធិដឹងថា លុយផាកពិន័យនោះ ចូលរដ្ឋដោយរបៀបណា ហើយរដ្ឋ បានចាត់ចែងយកលុយនោះ មកបម្រើប្រយោជន៍ពលរដ្ឋវិញ តាមរបៀបណា។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ លោក ឈឹម សំអឿន ចង់ឲ្យរដ្ឋាភិបាលបង្ហាញថវិកា ដែលបានមកពីការផាកពិន័យចរាចរណ៍ផ្លូវគោកថ្មី ដែលលោកយល់ថា ថវិកាទាំងនោះមានចំនួនច្រើន និងជាលុយបានពីញើសឈាមពលរដ្ឋ ខំប្រឹងធ្វើការ ដោយសុចរិត។ លោក សង្កេតឃើញថា នគរបាលបង្ហាញតែតួលេខបទល្មើស និងចំនួនយានយន្តល្មើសច្បាប់ តែមិនបានបង្ហាញ ប្រាក់ផាកពិន័យសរុបទេ ដូច្នេះលោកចង់ដឹងថា លុយផាកពិន័យពលរដ្ឋ នឹងត្រូវយកមកបម្រើជាប្រយោជន៍សង្គមវិញ តាមរបៀបណា៖ «ហើយយើងចង់ឲ្យពួកគាត់(នគរបាល) ចេញទិន្នន័យឲ្យវាច្បាស់លាស់ទៅថា បានប៉ុននេះៗ។ បើថវិកាគឺជាការត្បិតត្បៀត លាក់អត់បង្ហាញពីការផាកពិន័យទៅលើប្រជាពលរដ្ឋទេ។ ដល់អ៊ីចឹង ធ្វើដូចជាអាថ៌កំបាំងមួយដែរ អាហ្នឹង។ លុយមិនដឹងចូលទៅកន្លាតណាអស់ ឬចូលរដ្ឋ ឬយ៉ាងម្ដេចៗ អ៊ីចឹងណា។ អ៊ីចឹងទេ ដូចថា លុយចាប់ប្រជាពលរដ្ឋចូលរដ្ឋបាន១០លាន ក្នុងថ្ងៃទី១ ទី២ អ្វីអ៊ីចឹងទៅណា ហើយបានទៅលើមន្ត្រី ដែលអនុវត្តច្បាប់ហ្នឹង ៥លាន ប្រកាសអ៊ីចឹងទៅ យើងឧទាហរណ៍យើងប្រកាសជាសាធារណៈទៅណា»។
នគរបាលចរាចរណ៍ បានចាប់ផ្ដើមអនុវត្តអនុក្រឹត្យលេខ៣៩ ផាកពិន័យតឹងរ៉ឹង និងដំឡើងថ្លៃផាកពិន័យគុណពី ៣ ទៅ ៥ដង លើពលរដ្ឋល្មើសចរាចរណ៍ ចាប់ពីថ្ងៃទី១ ឧសភាមក ដើម្បីឲ្យពលរដ្ឋរាងចាល និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
រយៈពេល ៣ថ្ងៃដំបូងនៃការចាប់ផ្ដើមរឹតបន្តឹងនេះ ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ឧសភា នគរបាលបានបង្ហាញថា មានយានយន្តល្មើសច្បាប់ចរាចរណ៍ ១.៧៨២គ្រឿង។ ក្នុងនោះ ម៉ូតូ ចំនួន ១.៤៦១គ្រឿង។
របាយការណ៍ប៉ូលិស បង្ហាញថា ល្មើសចរាចរណ៍សម្រាប់អ្នកបើកបរម៉ូតូ គឺ អត់ពាក់មួកសុវត្ថិភាព អត់កញ្ចក់ អត់ស្លាកលេខ ល្មើសសញ្ញាចរាចរណ៍ និងនិយាយទូរស័ព្ទពេលបើកបរ។ ឯរថយន្តល្មើសច្បាប់ចរាចរណ៍វិញ គឺអត់ពាក់ខ្សែក្រវាត់ បើកបរបញ្ច្រាសទិស អត់ស្លាកលេខ និយាយទូរស័ព្ទ អត់ប័ណ្ណសំគាល់យាន ល្មើសសញ្ញាចរាចរ និងដឹកសំពីងសំពោងបើកបរហួសល្បឿន។
ករណីគ្រោះថ្នាក់ចរាចរណ៍វិញ រយៈពេល ៣ថ្ងៃដំបូង នៃចុះរឹតបន្តឹងការផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ឧសភា ចំនួនគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២០លើក បើធៀបនឹង ៣ថ្ងៃ ខែឧសភា ឆ្នាំ២០១៩ របាយការណ៍ប៉ូលិសបង្ហាញថា ថយចុះជាងសែសិប ៤២ករណី។ ចំនួន ១១នាក់ និងរងរបួស ២៤នាក់ ក៏ថយចុះជាងឆ្នាំមុនដែរ ៣ថ្ងៃ ខែឧសភា ឆ្នាំ២០១៩ ស្លាប់ ១៨នាក់, របួស ៤៨នាក់។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពី អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍ លោក ហ៊ឹម យ៉ាន និង អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ជុំវិញករណីការស្នើសុំឲ្យបង្ហាញថវិកាផាកពិន័យចរាចរណ៍ជាសាធារណៈនេះ បានទេ នៅថ្ងៃទី៤ ឧសភា ដោយសារ មន្ត្រីទាំងពីរមិនទទួលទូរស័ព្ទ។
តែយ៉ាងណា លោក ហ៊ឹម យ៉ាន ធ្លាប់បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ មេសា ថា ថវិកា បានមកពីការផាកពិន័យចរាចរណ៍ ត្រូវចាត់ទុកជាប្រាក់រង្វាន់របស់ប៉ូលិសគ្រប់ស្ថាប័ន ដោយបែងចែង មួយផ្នែកធំឲ្យប៉ូលិសចរាចរណ៍សល់ផ្នែកតូចប៉ូលិសនៅតាមអង្គភាពផ្សេងៗ ពីថ្នាក់ក្រោម ដល់ថ្នាក់លើ និង ៥ភាគរយចូលរដ្ឋ៖ «(អរគុណចំពោះ) សម្ដេចតេជោ ចំពោះសម្ដេចក្រឡាហោម លោកបានផ្ដល់ជាទឹកប្រាក់រង្វាន់ ដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនេះ គឺចាប់ពីឆ្នាំ២០១៥មក ក្រោយពេលដែលយើងអនុវត្តច្បាប់ចរាចរណ៍ ដែលធ្វើវិសោធនកម្មឆ្នាំ២០១៦ លោកបានផ្ដល់នូវប្រាក់រង្វាន់ដល់មន្ត្រីនគរបាលផ្លូវគោក គឺទឹកប្រាក់រង្វាន់ដែលបានមកពីការពិន័យនេះ ៧០ភាគរយ ហើយក្រៅពីនេះ ផ្ដល់ឲ្យអង្គភាព អង្គភាពតាំងពីថ្នាក់អធិការដ្ឋាន ស្នងការដ្ឋាន ការិយាល័យស្នងការដ្ឋាន នាយកដ្ឋាន គឺចំនួន ២៥ភាគរយទៀត ហើយនៅសល់៥ភាគរយទៀត គឺបង់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបង់ជាថវិការដ្ឋ ជាដើម ។ល។»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ យល់ថា ការបែងចែកប្រាក់ផាកពិន័យចរាចរណ៍ដល់ប៉ូលិសគ្រប់រូប ហាក់មិនមែនដើម្បីការអនុវត្តច្បាប់ តែជាជំនួញរកចំណូលពីពលរដ្ឋ ឲ្យប៉ូលិសគ្រប់អង្គភាព ដែលទទួលបានប្រាក់ខែពីរដ្ឋរួចហើយ។ លោក យល់ថា បើទោះការផ្ដល់ប្រាក់រង្វាន់ ដើម្បីលើកទឹកចិត្ត ឲ្យប៉ូលិសអនុវត្តច្បាប់ក៏ដោយ តែការធ្វើបែបនេះ បង្កើតភាពអយុត្តិធម៌ ដល់ពលរដ្ឋ ព្រោះពលរដ្ឋ ជារ៉ាប់រងបង់ពន្ធ និងប្រាក់ផាកពិន័យ តែមិនទទួលបានអត្ថប្រយោជន៍មកវិញ។ លោក បន្តថា រដ្ឋប្រមូលប្រាក់ផាកពិន័យចរាចរណ៍ទាំងអស់ ចូលរតនាជាតិ ហើយបង្វែរមកធ្វើផ្លូវថ្នល់ ឲ្យពលរដ្ឋវិញ៖ «វាជាថវិកាកញ្ចប់មួយ ដែលទទួលបានពីកម្លាំងញើសឈាមពីប្រជាពលរដ្ឋ។ មិនមែនយកទៅចែកគ្នា អ៊ីចឹងទេ វាអត់ត្រូវទេ។ អ៊ីចឹង គួរតែចូលរតនាគារជាតិ ដើម្បីទុកឲ្យលុយហ្នឹង ជាលុយរដ្ឋ សម្រាប់រដ្ឋកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាផ្លូវថ្នល់ផ្សេងៗ។ យកលុយទាំងអស់ហ្នឹង បម្រើប្រជាពលរដ្ឋវិញ។ មិនមែនយកលុយទៅឲ្យប៉ូលិសទាំងអស់ហ្នឹង មានប្រាក់ខែមួយជាន់ហើយ យកលុយឲ្យគាត់មួយជាន់ទៀត វាអត់យុត្តិធម៌សម្រាប់យើងជាពលរដ្ឋធ្វើការទាំងបែកញើសហូរញើស ហើយក្នុងស្ថានភាពកូវីដ១៩ សេដ្ឋកិច្ចធ្លាក់ចុះ ហើយគាត់(អាជ្ញាធរ)យកលុយទៅចែកគ្នា អ៊ីចឹង វាជារឿងមិនត្រឹមត្រូវទេ។»
អនុក្រឹត្យថ្មី លេខ៣៩ បង្ហាញថា តម្លៃផាកសម្រាប់ម៉ូតូ និងរថយន្តចាប់ពី ៦០.០០០រៀល ឬស្មើប្រមាណ ១៥ដុល្លារអាមេរិក ដល់ ៦២០.០០០រៀល ស្មើប្រមាណ ១៥០ដុល្លារ ក្នុងមួយបទល្មើសចរាចរណ៍។
មាត្រា ១៤ថ្មី នៃអនុក្រឹត្យនេះ បានចាប់បង្ខំឲ្យអ្នករងពិន័យ ត្រូវបង់ប្រាក់ពិន័យ ជាដាច់ខាត។ ក្នុងករណី ការបង់ប្រាក់ពិន័យ លើស ១៥ថ្ងៃ ចំនួនទឹកប្រាក់ផាកពិន័យ នឹងគុណទ្វេដង។ បើលើស ៣០ថ្ងៃ ចំនួនទឹកប្រាក់ត្រូវផាក នឹងគុណឡើង ៣ដង ហើយបើលើស ៦០ថ្ងៃ ប៉ូលិសនឹងរៀបចំកំណត់ហេតុបញ្ជូនអយ្យការអមតុលាការ៕
1 comment:
Presently it is hard for Ah Norouk Hun Sen to open his stinky mouth to beg for money from China, which has its own enormous problems.
The lack of revenues has prompted Ah Khmer traitor Hun Sen to deploy erratic measure to get some monies. Such measure will infuriate Khmer people and harm Ah Prett Hun Sen's grip to hold on to power.
Hun Sen has underestimated the impact of no EBA and its domino effects.
We will wait and see how this crazy dog Hun Sen fall apart.
Post a Comment