Tuesday 5 May 2020

ពលរដ្ឋ​ស្នើសុំ​បង្ហាញ​តម្លាភាព​ថវិកា បាន​មក​ពី​ការ​ផាក​ពិន័យ​ចរាចរណ៍



Editorial by Khmer Circle:


Corruption can work wonders for a regime as rotten to the core as this one. Think of how the food chain works where the crocodiles and the lions take - that's right - the lion's share and the other lesser predators down the chain line are forced to prey on the weakest and, often these lesser predatory creatures are just as ferocious and callous as their bosses who [we know] spent millions buying up luxurious overseas properties and coveted passports - just in case...

Everyone knows that in Cambodia traffic rules and regulations are not something motorists take too seriously: you spot a space - any minimal space enough to squeeze through - in front, to your left or right, you speed ahead. That simple! This mindset is born out of lax traffic law enforcement in general which is in turn linked to ill socio-economic conditions that is rooted in the said corruption in the first instance. Since the rules are so ignored by everyone [except when and during the hours Xamdaach and/ or his patrons need the entire length of the boulevard to commute to work or stopover in Phnom Penh for a stern lecture!], the driving license can easily be bought without having to learn to drive first and, given the worsening traffic congestion in the capital, imposing fines for traffic offense in most cases are unlikely to improve life for motorists and the downtrodden public any time soon.
Further, most Cambodians have long learned that traffic police tend to be invariably selective in their work: letting a minority of traffic offenders go due to their official status or privileges whilst targeting those - from motorbike taxi drivers to cyclo peddlers - whom they could safely intimidate and browbeat, for milking the fines!!


$$$


ដោយ សុជីវី
2020-05-04

នគរបាល​រាជធានី​ភ្នំពេញ​កំពុង​ផាកពិន័យ​អ្នក​បើកបរ​យានយន្ត​ដែល​ខុសច្បាប់​ចរាចរណ៍ នៅ​យប់ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០២០។
នគរបាល​រាជធានី​ភ្នំពេញ​កំពុង​ផាកពិន័យ​អ្នក​បើកបរ​យានយន្ត​ដែល​ខុសច្បាប់​ចរាចរណ៍ នៅ​យប់ថ្ងៃ​ទី៤ ខែ​ឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ




ពលរដ្ឋ​ស្នើសុំ​រដ្ឋាភិបាល បង្ហាញ​តម្លាភាព​​​ថវិកា​ បាន​មក​ពី​ការ​ផាក​ពិន័យ​បទ​ល្មើស​ចរាចរណ៍​ជា​សាធារណៈ។ ពលរដ្ឋ​ ថា​ ថវិកា​ទាំង​នោះ គឺ​ពួកគេ​បាន​មក​ពី​ការ​ប្រឹងប្រែង​ធ្វើការ ​រក​ស៊ី ដោយ​លំបាក ដូច្នេះ​ពួកគេ​​ មាន​សិទ្ធិ​ដឹង​ថា លុយ​ផាក​ពិន័យ​នោះ ចូល​រដ្ឋ​ដោយ​របៀប​ណា ហើយ​រដ្ឋ​ បាន​​​ចាត់​ចែង​​យក​លុយ​នោះ ​មក​​បម្រើ​ប្រយោជន៍​​ពលរដ្ឋ​វិញ តាម​របៀប​ណា។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក ឈឹម សំអឿន ចង់​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ថវិកា ដែល​បាន​មក​ពី​ការ​ផាក​ពិន័យ​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​លោក​យល់​ថា ថវិកា​ទាំង​នោះ​មាន​ចំនួន​ច្រើន និង​ជា​លុយ​បាន​ពី​ញើស​ឈាម​ពលរដ្ឋ ខំ​ប្រឹង​ធ្វើការ ដោយ​សុចរិត។ លោក សង្កេត​ឃើញ​ថា នគរបាល​បង្ហាញ​តែ​តួលេខ​បទ​ល្មើស និង​ចំនួន​យានយន្ត​ល្មើស​ច្បាប់ តែ​មិន​បាន​បង្ហាញ ប្រាក់​ផាក​ពិន័យ​សរុប​ទេ ដូច្នេះ​លោក​ចង់​ដឹង​ថា លុយ​ផាក​ពិន័យ​ពលរដ្ឋ នឹង​ត្រូវ​យក​មក​បម្រើ​ជា​ប្រយោជន៍​សង្គម​វិញ តាម​របៀប​ណា៖ «ហើយ​យើង​ចង់​ឲ្យ​ពួក​គាត់​(នគរបាល​) ចេញ​​ទិន្នន័យ​ឲ្យ​វា​ច្បាស់​លាស់​ទៅ​ថា បាន​ប៉ុន​នេះ​ៗ។ បើ​ថវិកា​គឺ​ជា​ការ​ត្បិតត្បៀត​​ លាក់​អត់​បង្ហាញ​ពី​ការ​ផាក​ពិន័យ​ទៅ​លើ​ប្រជាពលរដ្ឋ​ទេ។ ​ដល់​អ៊ីចឹង ធ្វើ​ដូច​ជា​អាថ៌កំបាំង​មួយ​ដែរ អា​ហ្នឹង។ លុយ​មិន​ដឹង​​ចូល​ទៅ​កន្លាត​ណា​អស់ ឬ​ចូល​រដ្ឋ ឬ​យ៉ាង​ម្ដេចៗ អ៊ីចឹង​ណា។ អ៊ីចឹង​ទេ ​ដូច​ថា លុយ​ចាប់​ប្រជាពលរដ្ឋ​ចូល​រដ្ឋ​បាន​១០​លាន ក្នុង​ថ្ងៃ​ទី១ ទី២ អ្វី​អ៊ីចឹង​ទៅ​ណា ហើយ​បាន​ទៅ​លើ​មន្ត្រី​ ដែល​អនុវត្ត​ច្បាប់​​ហ្នឹង ៥​លាន ប្រកាស​អ៊ីចឹង​ទៅ យើង​ឧទាហរណ៍​យើង​ប្រកាស​ជា​សាធារណៈ​ទៅ​ណា»។

នគរបាល​​ចរាចរណ៍ បាន​ចាប់ផ្ដើម​អនុវត្ត​អនុក្រឹត្យ​​លេខ​៣៩ ផាក​ពិន័យ​តឹងរ៉ឹង និង​​ដំឡើង​ថ្លៃ​ផាក​ពិន័យ​​គុណ​ពី ៣ ទៅ ៥ដង​​​ លើ​ពលរដ្ឋ​ល្មើស​ចរាចរណ៍​ ចាប់ពី​ថ្ងៃ​ទី១ ឧសភា​មក ដើម្បី​ឲ្យ​ពលរដ្ឋ​រាងចាល​ និង​​​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

រយៈ​ពេល ៣ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​រឹត​បន្តឹង​នេះ ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៣ ឧសភា នគរបាល​បាន​បង្ហាញ​ថា មាន​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍ ១.៧៨២​គ្រឿង។ ក្នុង​នោះ ម៉ូតូ ចំនួន ១.៤៦១​គ្រឿង។

របាយការណ៍​ប៉ូលិស​ បង្ហាញ​ថា​ ល្មើស​ចរាចរណ៍​សម្រាប់​អ្នក​បើក​បរ​ម៉ូតូ គឺ​ អត់​ពាក់​​មួក​សុវត្ថិភាព​ អត់​កញ្ចក់ អត់​ស្លាក​លេខ ល្មើស​សញ្ញា​ចរាចរណ៍ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ ឯ​រថយន្ត​​ល្មើស​ច្បាប់​ចរាចរណ៍​វិញ គឺ​​អត់​ពាក់​ខ្សែក្រវាត់​ បើកបរ​បញ្ច្រាស​ទិស អត់​ស្លាក​លេខ និយាយ​ទូរស័ព្ទ អត់​ប័ណ្ណ​សំគាល់​យាន ល្មើស​សញ្ញា​ចរាចរ និង​ដឹក​សំពីងសំពោង​បើកបរ​ហួស​ល្បឿន។​

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ រយៈ​ពេល ៣ថ្ងៃ​ដំបូង នៃ​ចុះ​រឹត​បន្តឹង​​ការ​ផាក​ពិន័យ​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក ចាប់​​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៣ ឧសភា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ២០លើក បើ​ធៀប​នឹង ៣ថ្ងៃ ខែ​ឧសភា ឆ្នាំ២០១៩ របាយការណ៍​ប៉ូលិស​បង្ហាញ​ថា ​ថយ​ចុះ​ជាង​​សែ​សិប ៤២​ករណី។ ​ចំនួន ១១នាក់ និង​​​រង​របួស ២៤នាក់ ក៏​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ដែរ ៣ថ្ងៃ ខែ​ឧសភា ឆ្នាំ២០១៩ ស្លាប់ ១៨នាក់, របួស ៤៨នាក់។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​​ពី​​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ ទទួលបន្ទុក​សណ្ដាប់​ធ្នាប់ និង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន និង​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ​ជុំវិញ​ករណី​ការ​ស្នើសុំ​ឲ្យ​បង្ហាញ​ថវិកា​ផាក​ពិន័យ​​​ចរាចរណ៍​ជា​សាធារណៈ​នេះ​​ បាន​ទេ​ នៅ​ថ្ងៃ​ទី៤ ឧសភា ដោយសារ​ ​​​មន្ត្រី​ទាំង​ពីរ​មិន​ទទួល​ទូរស័ព្ទ។

តែ​យ៉ាង​ណា លោក ហ៊ឹម យ៉ាន ​ធ្លាប់​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី៣០ មេសា ​​ថា ​​ថវិកា បាន​មក​ពី​ការ​​ផាក​ពិន័យ​ចរាចរណ៍ ត្រូវ​ចាត់​ទុក​ជា​ប្រាក់​រង្វាន់​​របស់​​ប៉ូលិស​គ្រប់​ស្ថាប័ន ដោយ​បែង​ចែង មួយ​ផ្នែក​ធំ​​​​​ឲ្យ​ប៉ូលិស​ចរាចរណ៍​សល់​​​ផ្នែក​តូច​ប៉ូលិស​​នៅ​តាម​អង្គ​ភាព​​ផ្សេងៗ ពី​ថ្នាក់​ក្រោម ដល់​ថ្នាក់​លើ​​​ និង ៥ភាគ​រយ​ចូល​រដ្ឋ៖ «(អរគុណ​ចំពោះ) សម្ដេច​តេជោ ចំពោះ​សម្ដេច​ក្រឡា​ហោម ​លោក​បាន​ផ្ដល់​ជា​ទឹក​ប្រាក់​រង្វាន់​ ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នេះ គឺ​ចាប់​ពី​ឆ្នាំ២០១៥​មក ក្រោយ​ពេល​ដែល​យើង​​អនុវត្ត​ច្បាប់​ចរាចរណ៍ ដែល​ធ្វើ​វិសោធនកម្ម​ឆ្នាំ២០១៦ លោក​បាន​ផ្ដល់​​នូវ​ប្រាក់​រង្វាន់​ដល់​មន្ត្រី​នគរបាល​ផ្លូវ​គោក គឺ​ទឹក​ប្រាក់​រង្វាន់​ដែល​បាន​មក​ពី​ការ​ពិន័យ​នេះ ៧០​ភាគ​រយ ហើយ​ក្រៅ​ពី​នេះ ផ្ដល់​ឲ្យ​អង្គភាព អង្គភាព​តាំង​ពី​ថ្នាក់​អធិការដ្ឋាន​​ ស្នងការដ្ឋាន ការិយាល័យ​ស្នងការដ្ឋាន នាយកដ្ឋាន​ គឺ​ចំនួន​ ២៥ភាគ​រយ​ទៀត ហើយ​នៅ​សល់​៥​ភាគរយ​ទៀត គឺ​បង់​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដើម្បី​បង់​ជា​ថវិកា​រដ្ឋ​ ជា​ដើម ។ល។»។

ប្រធាន​សមាគម​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក វ៉ន ពៅ​ យល់​ថា ការ​​​បែង​ចែក​ប្រាក់​ផាក​ពិន័យ​​ចរាចរណ៍​ដល់​ប៉ូលិស​គ្រប់​រូប ហាក់​​មិន​​មែន​ដើម្បី​ការ​អនុវត្ត​ច្បាប់ តែ​ជា​​ជំនួញ​​រក​ចំណូល​ពី​ពលរដ្ឋ​ ឲ្យ​ប៉ូលិស​គ្រប់​អង្គភាព ដែល​ទទួល​បាន​ប្រាក់​ខែ​ពី​រដ្ឋ​រួច​ហើយ។ លោក យល់​ថា បើ​ទោះ​ការ​ផ្ដល់​ប្រាក់​រង្វាន់ ដើម្បី​លើក​ទឹក​ចិត្ត ឲ្យ​ប៉ូលិស​អនុវត្ត​ច្បាប់​ក៏​ដោយ តែ​ការ​ធ្វើ​បែប​នេះ បង្កើត​ភាព​អយុត្តិធម៌ ដល់​ពលរដ្ឋ​ ព្រោះ​ពលរដ្ឋ​ ជា​រ៉ាប់រង​បង់​ពន្ធ និង​ប្រាក់​ផាក​ពិន័យ តែ​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​មក​វិញ។ លោក​ បន្ត​ថា រដ្ឋ​​ប្រមូល​​ប្រាក់​ផាក​ពិន័យ​ចរាចរណ៍​ទាំង​អស់ ​ចូល​រតនា​ជាតិ ហើយ​បង្វែរ​មក​ធ្វើ​ផ្លូវ​ថ្នល់ ឲ្យ​ពលរដ្ឋ​វិញ៖ «វា​ជា​ថវិកា​កញ្ចប់​មួយ ដែល​ទទួល​បាន​ពី​កម្លាំង​ញើស​ឈាម​​ពី​ប្រជាពលរដ្ឋ។ មិន​មែន​យក​ទៅ​ចែក​គ្នា អ៊ីចឹង​ទេ វា​អត់​ត្រូវ​ទេ។ អ៊ីចឹង​ គួរ​តែ​ចូល​រតនាគារ​ជាតិ ដើម្បី​ទុក​ឲ្យ​លុយ​ហ្នឹង ជា​លុយ​រដ្ឋ សម្រាប់​រដ្ឋ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដូច​ជា​ផ្លូវ​ថ្នល់​ផ្សេងៗ។ យក​លុយ​ទាំង​អស់​ហ្នឹង បម្រើ​ប្រជាពលរដ្ឋ​វិញ។ មិន​មែន​យក​លុយ​ទៅ​ឲ្យ​ប៉ូលិស​ទាំង​អស់​ហ្នឹង មាន​ប្រាក់​ខែ​មួយ​ជាន់​ហើយ យក​លុយ​ឲ្យ​គាត់​មួយ​ជាន់​ទៀត វា​អត់​យុត្តិធម៌​សម្រាប់​យើង​​ជា​ពលរដ្ឋ​​ធ្វើការ​ទាំង​បែក​ញើស​ហូរ​ញើស​ ហើយ​ក្នុង​ស្ថានភាព​កូវីដ​១៩ សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ហើយ​គាត់​(អាជ្ញាធរ)​យក​លុយ​ទៅ​ចែក​គ្នា​ អ៊ីចឹង វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។»​

អនុក្រឹត្យ​ថ្មី លេខ​៣៩ បង្ហាញ​ថា តម្លៃ​ផាក​សម្រាប់​ម៉ូតូ និង​រថយន្ត​ចាប់​ពី ៦០.០០០​រៀល ឬ​ស្មើ​ប្រមាណ ១៥​ដុល្លារ​អាមេរិក ដល់ ៦២០.០០០​រៀល ស្មើ​ប្រមាណ ១៥០​ដុល្លារ ក្នុង​មួយ​បទល្មើស​ចរាចរណ៍។

មាត្រា ១៤ថ្មី នៃ​អនុក្រឹត្យ​នេះ បាន​ចាប់​បង្ខំ​ឲ្យ​​​អ្នក​​រង​ពិន័យ ត្រូវ​បង់​ប្រាក់​ពិន័យ ​ជា​ដាច់​ខាត។ ក្នុង​ករណី ការ​បង់​ប្រាក់​ពិន័យ លើស ១៥ថ្ងៃ ចំនួន​ទឹក​ប្រាក់​ផាក​ពិន័យ​​ នឹង​គុណ​ទ្វេ​ដង។ បើ​លើស ៣០ថ្ងៃ ចំនួន​ទឹក​ប្រាក់​ត្រូវ​ផាក នឹង​គុណ​ឡើង ៣ដង ហើយ​បើ​​លើស ៦០ថ្ងៃ ប៉ូលិស​នឹង​​រៀបចំ​កំណត់​ហេតុ​បញ្ជូន​​​អយ្យការ​អម​តុលាការ៕

1 comment:

Anonymous said...

Presently it is hard for Ah Norouk Hun Sen to open his stinky mouth to beg for money from China, which has its own enormous problems.

The lack of revenues has prompted Ah Khmer traitor Hun Sen to deploy erratic measure to get some monies. Such measure will infuriate Khmer people and harm Ah Prett Hun Sen's grip to hold on to power.

Hun Sen has underestimated the impact of no EBA and its domino effects.

We will wait and see how this crazy dog Hun Sen fall apart.