ដោយ ខែ សុណង
2020-08-16
អ្នកនាង ឈឿន ដារ៉ាវី សកម្មជនសង្គមនៃក្រុមយុវជនខ្មែរថាវរៈ ក្នុងពេលតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសិហា ឆ្នាំ២០២០។
រូបពីហ្វេសប៊ុក Ma Chettra
សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សប្រតិកម្មចំពោះប្រតិបត្តិការរបស់អាជ្ញាធរមានសមត្ថកិច្ចដែលប្រព្រឹត្តទៅលើក្រុមយុវជនជាអ្នកទាមទារដោះលែងលោក រ៉ុង ឈុន មុនពេលចាប់ខ្លួនយុវជនទាំងនោះ ថា ធ្វើឡើងដោយខុសច្បាប់។ ការលើកឡើងនេះ បន្ទាប់ពីអ្នកនាង ឈឿន ដារ៉ាវី ជាសកម្មជនសង្គមនៃក្រុមយុវជនខ្មែរថាវរៈ បានចោទថា សន្តិសុខខណ្ឌ៧មករា ស្លៀកពាក់ស៊ីវិលឆក់យកកាបូបស្ពាយរបស់នាង ក្នុងគ្រាដែលសន្តិសុខខណ្ឌ និងប្រជាការពារព្យាយាមបំបែកការជួបជុំតវ៉ារបស់ពួកគាត់ រួចហើយបន្តសកម្មភាពចាប់ខ្លួនពួកគេជាក្រោយ។ មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បដិសេធ ការចោទប្រកាន់នេះ និងអះអាងថា សមត្ថកិច្ចបានអនុវត្តតាមច្បាប់ ហើយនឹងពិនិត្យមើលទ្រព្យសម្បត្តិនេះទៅតាមសំណុំរឿងចាប់ខ្លួន។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ឃើញថា ការដែលអាជ្ញាធរមានសមត្ថកិច្ចដកហូតទ្រព្យសម្បត្តិនិងសម្ភារៈរបស់ជនណាម្នាក់ គួរតែត្រូវបានធ្វើកំណត់ហេតុ និងមានសាក្សីច្បាស់លាស់ ស្របពេលដែលមានការឃាត់ខ្លួនមនុស្ស។
ថ្លែងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃសុក្រ ទី១៤ សីហា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ទង្វើដែលអាជ្ញាធរមានសមត្ថកិច្ចដកហូត ឬយកសម្ភារៈ ទ្រព្យសម្បត្តិរបស់ជនណាម្នាក់ទៅមុន អស់ជាច្រើនម៉ោង រួចឃាត់ខ្លួនជាក្រោយ ដោយមិនធ្វើរបាយការណ៍ពីសម្បត្តិនិងសម្ភារៈនោះគឺជាការអនុវត្តខុសនីតិវិធីច្បាប់។ លោកចោទជាចម្ងល់ថា អ្នកអនុវត្តច្បាប់បានយកកាបូបដោយគ្មានការអនុញ្ញាត ដោយគ្មានកំណត់ហេតុ និងទាំងមិនទាន់បានឃាត់ខ្លួនមនុស្សផង សួរថាតើនេះជាករណីដកហូតយកសម្ភារៈដែលទាក់ទងនឹងបទល្មើសឬយ៉ាងណា? លោកបញ្ជាក់ថា ការអនុវត្តត្រឹមត្រូវ គឺអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យណាម្នាក់ ព្រមជាមួយសម្ភារៈដែលមាន និងធ្វើកំណត់ហេតុនូវវត្ថុតាងណាដែលទាក់ទងនឹងបទល្មើស៖ «បើសុខៗមកឆក់យកទៅ អាហ្នឹងជាបទល្មើសឬក៏ស្អី? ត្រូវពិនិត្យពិចារណាដែរ មិនមែនសុខៗទៅឆក់យករបស់គេបាត់ហើយ ស្រាប់តែក្រោយមកថា ការចាប់ខ្លួនហ្នឹងថាការដកហូត មិនមែនទេបើការដកហូតមានន័យថា បើចាប់ទៅមានសម្ភារអីនៅហ្នឹងខ្លួនគឺដកហូតធ្វើកំណត់ហេតុ មិនមែនឈរសុខៗឆក់យកទៅអាហ្នឹងខុសច្បាប់ហើយ»។
កាលពីថ្ងៃទី១៣ សីហា អាជ្ញាធរខណ្ឌ៧មករា បានប្រើអំពើហិង្សាបំបែកក្រុមយុវជនខ្មែរថាវរៈ និងប្រជាពលរដ្ឋ ដែលជួបជុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈដែលចៅក្រមបន្តនីតិវិធីសួរនាំ លោក រ៉ុង ឈុន ពីបទញុះញង់បញ្ហាព្រំដែន។ គ្រាដែលសន្តិសុខខណ្ឌ៧មករា ចុះបង្ក្រាបទៅលើអ្នកតវ៉ា ដោយប៉ះពាក្យសំដី ឈ្លោះប្រកែកជាមួយអ្នកតវ៉ា និងបានឈានដល់ប្រើហិង្សារុញច្រាន ប្រវាយប្រតប់ទៅលើក្រុមយុវជនដែលភាគច្រើនជាស្ត្រី។ បន្ទាប់ពីព្យាយាមបំបែកមិនឲ្យជួបជុំអស់មួយព្រឹក កងកម្លាំងដែលលាយឡំស្លៀកពាក់ស៊ីវិលបានបន្តបណ្ដេញយុវជនមិនជួបជុំ និងដេញចាប់ គំរាមដកហូតទូរស័ព្ទរបស់ពួកគេ ហើយចុងក្រោយបានឆក់យកកាបូបស្ពាយរបស់អ្នកនាង ឈឿន ដារ៉ាវី ជាសមាជិកយុវជនខ្មែរថាវរៈ។
យុវជនខ្មែរថាវរៈចោទថា ក្រោយធ្វើសកម្មភាពឆក់កាបូបរួច ក្រុមសន្តិសុខនៅតែបន្តប្រើហិង្សាលើក្រុមអ្នកតវ៉ា ដោយនាំគ្នារុញច្រាន ក្រុមអ្នកតវ៉ាឲ្យដួល ហើយឆ្លៀតឱកាសជាន់ទាត់ ធាក់ បណ្ដាលឲ្យអ្នកតវ៉ា របួសជាង១០នាក់ ឯម្នាក់គឺយុវតី ជា គន្ធីន អាយុ១៨ឆ្នាំ រងរបួសធ្ងន់ ត្រូវនាំទៅព្យាបាលនៅមន្ទីរពេទ្យ។
មុនពេលចាប់ខ្លួន អ្នកនាង ឈឿន ដារ៉ាវី ថតLive វីដេអូនៅលើហ្វ៊េសប៊ុករបស់ខ្លួន ដោយពួកគេបានព្យាយាមអង្គុយរង់ចាំ និងទៅសួរនាំសុំយកកាបូបនោះមកវិញ ប៉ុន្តែសន្តិសុខខណ្ឌមិនទទួលខុសត្រូវចំពោះអំពើឆក់នោះទេ។ នាងអះអាងថា ក្នុងកាបូបនោះ មានឯកសារ និងលុយកាក់ចំនួនច្រើន៖ «យើងមានភស្តុតាងមានវីដេអូ ហើយដែលបញ្ជា និងអ្នកដែលចាប់កាបូបខ្ញុំ។ ខ្ញុំមកសួរស្រួលបួលខ្ញុំបាត់របស់ខ្ញុំមានភស្តុតាងគឺឆក់ លួចនៅមុខតុលាការ។ ឥឡូវបាត់បុគ្គលហ្នឹងហើយ អត់ឃើញនៅទេ។ លុយខ្ញុំរាប់ពាន់ដុល្លារនៅក្នុងកាបូប ខ្ញុំត្រូវបង់ធនាគារ បង់ដី បង់ផ្ទះខ្ញុំ លុយជនរួមជាតិដែលជួយមកបងប្អូនដែលរងគ្រោះបែរជាលួចឆក់ប្លន់ពួកយើង បែរជាអត់មានរកដំណោះស្រាយ រកយុត្តិធម៌ឲ្យពួកខ្ញុំដែលអំពើហ្នឹងកើតឡើងនៅមុខតុលាការ»។
ក្រោយពួកគេអង្គុយរង់ចាំរហូតដល់ម៉ោងប្រមាណ ៤ល្ងាច ក្រុមបុរសស្លៀកពាក់ស៊ីវិលមួយក្រុមបាននាំគ្នាមកប្រើហិង្សាម្ដងទៀត ចុះចាប់អ្នកនាង ឈឿន ដារ៉ាវី បោចសក់ រុញញាត់បញ្ចូលក្នុងឡាន និងដឹកយកចេញទៅបាត់ ដោយមិនបង្ហាញដីកា ឬប្រាប់ពីមូលហេតុនៃការចាប់ខ្លួននោះឡើយ។
ក្រោយចាប់ខ្លួនប៉ុន្មានម៉ោង ទើបសមត្ថកិច្ចចោទថា នាងពាក់ព័ន្ធនឹងបទល្មើស បង្កភាពវឹកវរនិងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងចាប់យុវជន៥នាក់ផ្សេងទៀត។
ត្រង់ចំណុចនេះ លោក អំ សំអាត ថា ការដកយកសម្ភារៈទ្រព្យសម្បត្តិជនសង្ស័យមុនឃាត់ខ្លួន រួចចាប់ខ្លួនចោទប្រកាន់ជាក្រោយគឺជារឿងមិនសមទំនង និងខុសនីតិវិធី។ លោកស្នើឲ្យមន្ត្រីយុត្តិធម៌គួរពិចារណា និងពិនិត្យរឿងនេះឲ្យបានច្បាស់លាស់មុន និងអនុវត្ត៖ «ចុះឧទាហរណ៍ថា សាមីខ្លួនគេថា មាន១ម៉ឺនហើយអ្នកយកទៅមិនដឹងនរណាទេ ស្រាប់តែក្រោយមកគេថាលុយហ្នឹងមាន១ពាន់ នរណាអ្នកទទួលខុសត្រូវ និងធ្វើកំណត់ហេតុក្នុងការដឹកនាំធ្វើកំណត់ហេតុទាំងអស់។ ទាក់ទងនិងសម្ភារៈដែរ បើសិនជាមានដីកាចូលឆែកឆេរផ្ទះ គេមានសាក្សីគេដកហូតអ្វីគឺគេមានកំណត់ហេតុនេះជានីតិវិធី មិនមែនថា សុខៗដកហូតយករបស់គេទៅបាត់មិនដឹងយកទៅណា អ្នកយកមិនដឹងនរណាទៅទៀត ហ្នឹងមិនមែនស្របតាមផ្លូវច្បាប់ទេ»។
ទោះជាមានការអះអាងយ៉ាងនេះក្ដី អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានបដិសេធ។ លោកថា សមត្ថកិច្ចបានធ្វើការត្រឹមត្រូវតាមច្បាប់ និងធានាបាននូវសុវត្ថិភាពសន្តិសុខរបស់ប្រទេសជាតិ រីឯសម្ភារៈដែលបានដកហូត នឹងប្រគល់ជូនគ្រួសារវិញ ប្រសិនបើរកមិនឃើញបទល្មើសពាក់ព័ន្ធណាមួយ៖ «លឺតែគេថា លឺតែគេនិយាយវាអាក្រក់ស្ដាប់ណាស់ សមត្ថកិច្ចយើងវាអាក្រក់ស្ដាប់ណាស់ គ្មានរបៀបគ្មានរបបទេ ដើរនិយាយអ៊ីចឹង។ តាមពិតយើងធ្វើការមានរបៀបមានរបបមាននីតិវិធីត្រឹមត្រូវបើសិនជា សម្ភារៈទាំងអស់នោះ វាអត់ពាក់ព័ន្ធនឹងអំពើល្មើស គេនឹងប្រគល់ជូនវិញហើយគេមិនលេបយកទេ»។
នាយិកានៃអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា ឬហៅកាត់ថា ហ្គេតស៊ី (GADC) អ្នកស្រី រស់ សុភាព សោកស្ដាយដែលមន្ត្រីអនុវត្តច្បាប់ប្រព្រឹត្តបែបនេះ។ អ្នកស្រីយល់ថា ការដែលអាជ្ញាធរដកហូតសម្ភារៈពីជនសង្ស័យហើយមិនបានបញ្ជាក់ប្រាប់ពីមូលហេតុ និងធ្វើកំណត់ហេតុឬរបាយការណ៍ចំពោះមុខជនសង្ស័យ ឬសាក្សី នោះហើយដែលនាំឲ្យ អ្នកនាង ឈឿន ដារ៉ាវី មិនអស់ចិត្ត ធ្វើឲ្យនាងស្រែកទ្រហោនៅទីសាធារណៈ ដែលនេះជាការបង្កើតឲ្យមានភាពអសន្តិសុខទៅវិញទេ៖ «វិធានការហ្នឹងហាក់ដូចជាមិនទាន់មានលក្ខណៈត្រឹមត្រូវ ឬផ្អែកទៅលើសីលធម៌រស់នៅក្នុងសង្គមរបស់យើងទេ។ ខ្ញុំមើលទៅមានលក្ខណៈសោកសង្រេងដែរ»។
រហូតដល់ពេលនេះ របបក្រុងភ្នំពេញបានបញ្ជូនខ្លួនអ្នកនាង ឈឿន ដារ៉ាវី និងលោក ហ៊ុន វណ្ណៈ ជាយុវជនខ្មែរថាវរៈទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសរ ចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម ឯលោក ហ៊ុន វណ្ណៈ ចោទបទពីបទរារាំងសមត្ថកិច្ចឆែកឆេរផ្ទះ។ ទោសកំហុសនេះគឺបន្ទាប់ពីពួកគេ ជួបជុំតាំងពីថ្ងៃទី១ សីហា មកដើម្បីទាមទារដោះលែងលោក រ៉ុង ឈុន មេដឹកនាំសហជីពដ៏មានប្រជាប្រិយភាព ដែលរបបក្រុងភ្នំពេញបានចាប់ខ្លួនលោកទាំងយប់ កាលពីថ្ងៃទី៣១ កក្កដា កន្លងទៅ ពីបទញុះញង់បញ្ហាព្រំដែន៕
1 comment:
For centuries the evil Yuon wanted to swallow Cambodia.
In 1979, Yuon accomplished its goal of swallowing Cambodia by putting a crazy animal named Hun Sen to implement the Vietnamization of Cambodia policy and control Khmer people so that Vietnam could absorb Cambodia slowly but surely.
One of Yuon's tactics to control Khmer people was ordering Ah Chker Chkuot Hun Sen to create Law of Kdor Ah Hun Sen.
If Khmer people want to survive, they must fight to abolish the existing law of Kdor Ah Hun Sen and stop any new law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people by using this newly created law.
1st step: STOP THE LAW OF KDOR AH HUN SEN.
2rd step: Whenever Ah Runteas Banh Hun Sen tries to create a new law aiming at oppressing Khmer people and political parties, make a nationwide peaceful protest against him to prevent his crazy ideas and Yuon's ambitious ideas to become LAW OF KDOR AH HUN SEN.
3nd step: we must work hard to bring the CNRP back in the electoral process so that we could have a chance to stop Yuon's ambition from swallowing Cambodia.
Notice that we have made progresses in the electoral process to a point that Ah Kwack and Yuon could not control the NEC and the outcome of the election any longer, which prompted them to dissolve the CNRP to avoid defeat in the 2018 election.
We must persevere in our noble struggle to free Cambodia from the evil Yuon that use its slave Hun Sen to facilitate its goal of making Cambodia a second Champa.
Post a Comment