Thursday, 18 March 2021

សភាឯកបក្សតប​ទៅសភាអឺរ៉ុប​ថា​លទ្ធិប្រជាធិបតេយ្យ​​កម្ពុជា​កំពុង​​ដើរ​ទៅមុខ​


Khmer Circle: 100% of the seats in parliament. No elected opposition parties. Perfect democracy!

🔺🔺🔺

ដោយ អាស៊ីសេរី
2021-03-18
សភាឯកបក្សតប​ទៅសភាអឺរ៉ុប​ថា​លទ្ធិប្រជាធិបតេយ្យ​​កម្ពុជា​កំពុង​​ដើរ​ទៅមុខ​ 

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។
រូប៖ ហ្វេសប៊ុកព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា
ស្ដាប់ ឬទាញ​យក​សំឡេង


រដ្ឋ​សភាគណបក្ស​ប្រជាជន​កម្ពុជា អះអាងថា ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅកម្ពុជា​កំពុង​រីក​ចម្រើន​ទៅមុខ​ជា​លំដាប់ ដោយ​​មាន​គណបក្ស​នយោបាយដែល​មាន​និន្នាការ និង​គោល​ដៅផ្សេងៗ​គ្នា សង្គម​ស៊ីវិល​រីក​ចម្រើន សហជីពការងារ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ។ រដ្ឋសភាឯកបក្សចេញសេចក្តីថ្លែងការណ៍​នេះនៅថ្ងៃទី១៧ ខែមីនា ​ជាការ​ឆ្លើយតប​ទៅនឹង​​សភាអឺរ៉ុបដែល​បាន​អនុម័តសេចក្តីសម្រេច​ចំនួន ​២៥ចំណុច​ ថ្កោល​ទោស​​ទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា។

ដោយឡែកព្រឹទ្ធសភាវិញ ស្ថាប័ន​នេះក៏បាន​ចេញសេចក្តីថ្លែងការណ៍​ឆ្លើយតប​នឹងសភាអឺរ៉ុប​ដែរ នៅថ្ងៃដដែលនេះ។ ព្រឹទ្ធសភាគណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​សេចក្តីសម្រេច​របស់​សភាអឺរ៉ុប​ថា ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋានច្បាប់​ មាន​ចរិតលម្អៀង និង​ក្រោម​ហេតុផល​នយោបាយ។


ទាំងរដ្ឋសភា និងព្រឹទ្ធសភានៃរបបឯកបក្ស ​​បកស្រាយ​ដូចគ្នាថា ការ​ជំនុំ​ជម្រះ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ ៩ វិច្ឆិកា គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ដែល​ជារដ្ឋ​ឯករាជ្យ និង​អធិបតេយ្យ ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ពង្រឹង​នីតិរដ្ឋ។ រដ្ឋ​សភាឯកបក្សថ្លែង​ទៀតថា សហភាពអឺរ៉ុបគួរ​តែ​ប្រឹង​ប្រែង​ជួយ​ដល់កម្ពុជា​ឱ្យ​មាន​សុខ​សន្តិភាព លទ្ធិប្រជាធិបតេយ្យ​ វឌ្ឍនភាពសង្គម​ និង​វិបុល​ភាព​សេដ្ឋកិច្ច​បន្ថែម​ទៀត ដូចអ្វី​ដែល​សហភាពអឺរ៉ុប​ធ្លាប់បាន​ធ្វើ។

សភាអឺរ៉ុប​កាល​ពី​ថ្ងៃទី១១ ខែមីនា បាន​ទាម​ទារ​ឱ្យ​​​អាជ្ញាធរ​​កម្ពុជា ​​លុបចោល​​​សាលក្រម​ផ្តន្ទាទោស​​មន្ត្រី​​ជាន់ខ្ពស់​​បក្ស​ប្រឆាំង​​ ​ដោះលែង​​ និង​​ទម្លាក់ចោល​​បទចោទ​​ប្រឆាំង​នឹង​​សកម្មជន​​គណបក្ស​​សង្គ្រោះជាតិ​​ជាបន្ទាន់​​ និង​​ដោយ​​ឥត​លក្ខខណ្ឌ​ ព្រមទាំង​​ទាមទារ​​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ​​រស់​​ឡើង​វិញ។ ជាមួយ​គ្នានេះ សភាអឺរ៉ុប​បាន​ជំរុ​ញ​ឱ្យ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​នយោបាយ និង​កង​កម្លាំង​ប្រដាប់​អាវុធនៃ​របបក្រុង​ភ្នំពេញ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរនៅកម្ពុជា។

សភាអឺរ៉ុប​អនុម័ត​សេចក្តីសម្រេច​ថ្មីចុងក្រោយនេះ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្តន្ទាទោស​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​០៩ នាក់ ក្នុង​នោះក៏​រួម​ទាំងលោក សម រង្ស៊ី ផង ឱ្យ​ជាប់​ពន្ធនាគារ​ពី២០ ឆ្នាំដល់២៥ ឆ្នាំ ពីបទឧបឃាត។ ក្រុម​អ្នក​តាម​ដាន​ស្ថាន​ការណ៍​កម្ពុជា​វាយ​តម្លៃថា សាលក្រម​នេះ​ធ្វើ​ឡើងក្នុង​ទិសដៅ​បិទផ្លូវ​ក្រុម​មេដឹកនាំបក្ស​ប្រឆាំងដែល​កំពុង​និរទេស​នៅក្រៅប្រទេស មិនឱ្យ​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​នៅកម្ពុជា​វិញ៕​

1 comment:

Anonymous said...

Yes the democracy in Cambodia is going forward to hell.