Khmer Circle:
What still remains of this already small country is being pulled deeper and deeper into a state of eco-cide and, if this man behind this environmental crime couldn't care less about the impact of the destruction on this unprecedented scale and proportion then what qualms does he have over the state of the country's ‘territorial sovereignty’ or what is still left of it? We are referring to his secret or open secret deals with his benefactors in the East, in particular, because their continued backing is still crucial in his remaining in unaccounted power while their craving for Cambodian land is even more of an insatiable thirst and open secret than his own personal greed and appetite for money and power...
That's the real tragedy for the Khmer people today as they are going through these 'Killings Fields' of another kind, having gone through hell and back in the seventies.
🔺🔺🔺
ដោយ មួង ណារ៉េត
2021-04-19 rfa
រូបភាពបឹងតាមោក ដែលគេទប់ ដើម្បីជីកយកអាចម៍ដី និងធ្វើផ្លូវកាត់ កាលពីក្នុងអំឡុងខែកក្កដា ឆ្នាំ២០២០។
រូបភាព៖ ចលនាមាតាធម្មជាតិ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
អ្នកបរិស្ថាននិងមន្រ្តីសិទ្ធិមនុស្សនៅតែជំរុញទៅរដ្ឋាភិបាលបង្ហាញតម្លាភាពនិងផលប៉ះពាល់នៃការលុបបឹងតាមោកជាបន្តបន្ទាប់រាប់រយហិកតាបែបនេះ។
ពួកគេថា ការសម្រេចបែបនេះធ្វើឱ្យបឹងកាន់តែរួមតូចដែលបង្កឱ្យទឹកលិចក្រុងពេលមានភ្លៀងនិងប៉ះពាល់ដល់បរិស្ថាន ជីវៈចម្រុះ ក្នុងបឹងនិងពលរដ្ឋដែលអាស្រ័យផលលើបឹងនេះ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត សង្កេតឃើញថា រាល់ពេលរដ្ឋាភិបាលសម្រេចកាត់ដីបឹងម្ដងៗមិនដែលអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិលនិងពលរដ្ឋបានដឹងនោះទេ។ លោកស្នើទៅរដ្ឋាភិបាលសិក្សាបន្ថែមពីផលប៉ះពាល់នៃការលុបបឹងនេះដើម្បីជៀសវាងជួបគ្រោះធម្មជាតិ ឬ ទឹកលិចក្រុងដែលធ្វើឱ្យពលរដ្ឋរងគ្រោះ៖ «អ្នកជិតខាងយើងគេមើលឃើញថា ប៉ះពាល់ហើយកន្លែងហ្នឹងហីអញ្ចឹងបើយើងមិនស្តាប់គេទេផលប៉ះពាល់ដែលមានហ្នឹងគឺប៉ះពាល់មកលើខ្លួនយើងដដែលហ្នឹង»។
មន្រ្តីសង្គមស៊ីវិលលើកឡើងបែបនេះ ក្រោយពេលរដ្ឋាភិបាលលោក ហ៊ុន សែន ចេញអនុក្រឹត្យ ៣ ដាច់ដោយឡែកពីគ្នា សម្រេចកាត់ដីបឹងតាមោកចំនួន ១៧ ហិកតាបន្ថែមទៀត។
អនុក្រឹត្យដែលត្រូវបានចុះផ្សាយក្នុងបញ្ជីសៀវភៅរាជកិច្ចកាលពីសប្ដាហ៍មុនឱ្យដឹងថា ក្រសួងសុខាភិបាលបានដី ១០ ហិកតា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានដី ៣ ហិកតា និងក្រសួងមុខងារសាធារណៈបានដី ៤ ហិកតា។
ជុំវិញរឿងនេះ អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺបន្ថែមពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រំ សុខា អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងអ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានទេ នៅថ្ងៃទី១៨ ខែមេសា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ រីឯអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ឱ្យអាស៊ីសេរីដឹងថា លោកមិនបានដឹងលម្អិតអំពីរឿងនេះទេ ប៉ុន្តែលោកយល់ថា រដ្ឋកាត់ដីរដ្ឋផ្ដល់ឱ្យស្ថាប័នរបស់រដ្ឋដើម្បីប្រើប្រាស់មិនមែនជារឿងខុសទាស់អីទេ។ អ្នកនាំពាក្យដដែល ប្រាប់ថា តាមគោលការណ៍ មុនពេលរដ្ឋាភិបាលសម្រេចអ្វីមួយ គឺមានស្ថានប័នជំនាញពិនិត្យពីផលប៉ះពាល់ត្រឹមត្រូវ៖ «ជាទូទៅគេថា ការចាំបាច់របស់រដ្ឋាភិបាលទៅហើយហ្នឹង»។
រីឯស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) សង្ស័យថា ការលុបបឹងនេះជាប់ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនៃរដ្ឋាភិបាលោក ហ៊ុន សែន ព្រោះសង្កេតឃើញថា អ្នកទទួលបានប្រយោជន៍ គឺក្រុមមន្រ្តីរដ្ឋាភិបាល និងឈ្នួញដែលទំនាក់ទំនងនឹងលោក ហ៊ុន សែន។ លោកយល់ថា ការលុបបឹងនេះមិនមែនជាការចាំបាច់នោះទេ គឺរដ្ឋាភិបាលអាចទិញដីនៅជាយក្រុងប្រើប្រាស់ជាតម្រូវការចាំបាច់សម្រាប់ក្រសួងស្ថាប័ននានា៖ «ខ្ញុំថា អាចនឹងបង្ហាញលោក ហ៊ុន សែន នឹងគ្នាគាត់កំពុងតែពាក់ព័ន្ធក្នុងការលុបបឹងតាមមោក ឧទាហរណ៍ថា លុបបឹងមួយចំនួនដើម្បីចែកទៅគ្នាគាត់ដូចជាកូនលោក ជា សុផារ៉ា ជាដើម»។
មិនមែនជាលើកទី១ទេ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន សម្រេចកាត់ដីបឹងតាមោក ទោះជាកាលពី ៤ ឆ្នាំមុន លោកធ្លាប់ថ្លែងអះអាងថា មិនលុបបឹងនេះទេ ប៉ុន្តែនៅដើមឆ្នាំ២០២១ នេះ លោកបែរជាក្បត់សន្យាប្រែពាក្យសម្តីទៅវិញ។ លោកថែមទាំងអះអាងថា លោកនឹងបន្តលុបបឹងតាមោក ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានណាក៏ដោយ។
រដ្ឋាភិបាលកំណត់ផ្ទៃបឹងតាមោក ជាផ្លូវការចំនួន បីពាន់ហិកតារ (៣.២៣៩) ហើយចាប់ពីពេលនោះ តែងមានការកែសម្រួលផ្ទៃបឹង ឬកាត់ផ្ទៃបឹងជាបន្តបន្ទាប់យ៉ាងតិច ១៧ ដង។
អ្នកទទួលផលពីការកាត់ផ្ទៃបឹងនេះ គឺក្រសួងស្ថានប័នរបស់រដ្ឋ វិស័យឯកជន និងឈ្មួញដែលទំនាក់ទំនងនឹងរដ្ឋាភិបាល ក្នុងនោះ ដូចជាកូនស្រីលោក ជា សុផារ៉ា អ្នកស្រី ជា សុផាម៉ាដែន ទទួលបានដីជាង ១០ ហិកតា។ អ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ល្បីខាងរំលោភដីពលរដ្ឋដែលទើបនឹងទទួលមរណៈភាព ទទួលបានជិត ៤៥ ហិកតា និងមនុស្សសំខាន់ៗមួយចំនួនទៀត។ កាលពីសប្តាហ៍មុន ចលនាមាតាធម្មជាតិរកឃើញថា ផ្ទៃបឹងតាមោកជាង ៧៥០ ហិកតា ត្រូវបានលុប ក្នុងនោះផ្ទៃបឹងប្រមាណ ៣៣៦ ហិកតា ត្រូវបានប្រគល់ដល់ឯកជនជាអ្នកកាន់កាប់ពុះជាដីឡូត៍ ឬសាងសង់បុរីលក់ជាដើម៕
2 comments:
Slowly Cambodia is dying. This slow death is a trick to prevent Khmers from uprising. No shock to Khmers. Khmers won't realize their fate until it is too late. If Khmers don't unite and fight now, inch by inch nothing will be left. Khmers will lose everything including their precious homeland.
The worst Khmer traitor in history Hun Sen will destroy everything before he goes to hell. He wants to ensure that there will be no way that Khmer people can escape the evil Yuon's grip.
Why does he keep filling lakes, rivers, the beaches, and destroying the rocky mountains ?
Kanduoy Meh Vear Niss (Ah Hun Sen) used to steal chicken to live, then evil Yuon put him in power. That's why Cambodia is so turbulent.
And some assholes keep saying "Khmers always fight with Khmers". The root cause stemmed from the evil Yuon put a crazy person to control Khmer. This crazy person Hun Sen did whatever the evil Yuon told him to - detrimental to Cambodia.
Post a Comment