Tuesday, 20 April 2021

អ្នក​​បរិស្ថាន​​និង​​ម​ន្រ្តី​សិទ្ធិ​មនុស្ស​​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​​រដ្ឋាភិបាល​​អនុញ្ញាត​​ឱ្យ​មានការ​​លុប​បឹង​​តា​មោក​​ជា​បន្តបន្ទាប់​​


Khmer Circle

What still remains of this already small country is being pulled deeper and deeper into a state of eco-cide and, if this man behind this environmental crime couldn't care less about the impact of the destruction on this unprecedented scale and proportion then what qualms does he have over the state of the country's ‘territorial sovereignty’ or what is still left of it? We are referring to his secret or open secret deals with his benefactors in the East, in particular, because their continued backing is still crucial in his remaining in unaccounted power while their craving for Cambodian land is even more of an insatiable thirst and open secret than his own personal greed and appetite for money and power... 

That's the real tragedy for the Khmer people today as they are going through these 'Killings Fields' of another kind, having gone through hell and back in the seventies. 

🔺🔺🔺

 

ដោយ មួង ណារ៉េត
2021-04-19 rfa

អ្នក​​បរិស្ថាន​​និង​​ម​ន្រ្តី​សិទ្ធិ​មនុស្ស​​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​​រដ្ឋាភិបាល​​អនុញ្ញាត​​ឱ្យ​មានការ​​លុប​បឹង​​តា​មោក​​ជា​បន្តបន្ទាប់​​ 

​រូបភាពបឹងតាមោក ដែល​គេទប់ ដើម្បី​ជីកយក​អាចម៍​ដី និង​ធ្វើ​ផ្លូវ​កាត់ កាល​ពី​ក្នុង​អំឡុង​ខែ​កក្កដា ឆ្នាំ២០២០។
រូបភាព៖ ចលនា​មាតា​ធម្មជាតិ កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ២០២០។



អ្នក​បរិស្ថាន​​និង​​ម​ន្រ្តី​សិទ្ធិមនុស្ស​​នៅតែ​​ជំរុញ​​ទៅ​​រដ្ឋាភិបាល​​បង្ហាញ​​តម្លា​ភាព​​និង​ផល​ប៉ះពាល់​​នៃ​កា​រ​លុប​បឹង​តា​មោក​​ជាបន្តបន្ទាប់​​រាប់​​រយ​ហិកតា​បែប​នេះ​។

ពួកគេ​​ថា​ ​ការ​​សម្រេច​បែប​នេះ​​ធ្វើ​ឱ្យ​​បឹង​កាន់តែ​រួម​តូច​​ដែល​​បង្ក​ឱ្យ​ទឹកលិច​​ក្រុង​​ពេល​មាន​​ភ្លៀង​​និង​​ប៉ះពាល់​​ដល់​​បរិ​ស្ថាន​​ ជីវៈ​ចម្រុះ​ ក្នុង​បឹង​​និង​​ពលរដ្ឋ​​ដែល​​អាស្រ័យ​ផល​​លើ​បឹ​ង​នេះ​។​​

អ្នក​សម្របសម្រួល​​គម្រោង​​ធុរកិច្ច​​និង​​សិទ្ធិមនុស្ស​​របស់​​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា​​​លោក​ ​វណ្ណ​ ​សុផាត​ ​សង្កេតឃើញ​ថា​ ​រាល់​​ពេល​​រដ្ឋាភិបាល​​សម្រេច​​កាត់​​ដី​​បឹង​​ម្ដងៗ​​មិនដែល​​អនុញ្ញាត​​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​និង​​ពលរដ្ឋ​បាន​ដឹង​​នោះ​ទេ​។​ ​លោក​ស្នើ​ទៅ​​រដ្ឋាភិបាល​​សិក្សា​បន្ថែម​​ពី​​ផល​ប៉ះពាល់​​នៃ​​កា​រលុប​បឹង​​នេះ​​ដើម្បី​​ជៀស​វាង​​ជួប​​គ្រោះ​​ធម្មជាតិ​ ឬ​ ទឹកលិច​​ក្រុង​​ដែល​​ធ្វើ​ឱ្យ​​ពលរដ្ឋ​រង​គ្រោះ​៖​ «អ្នកជិតខាង​យើង​​គេ​មើលឃើញ​​ថា​ ​ប៉ះពាល់​ហើយ​​កន្លែង​​ហ្នឹង​​ហី​​អញ្ចឹង​​បើ​យើង​​មិន​​ស្តាប់​​គេ​​ទេ​ផល​ប៉ះពាល់​​ដែល​មាន​​ហ្នឹង​​គឺ​ប៉ះពាល់​​មក​​លើ​​ខ្លួន​​យើង​​ដដែល​​ហ្នឹង​»។


​ម​ន្រ្តី​សង្គម​​ស៊ីវិល​​លើកឡើង​​បែប​​នេះ​ ​ក្រោយ​ពេល​រដ្ឋាភិបាល​​លោក​ ​ហ៊ុន​ ​សែន​ ​ចេញ​​អនុក្រឹត្យ ​៣ ​ដាច់ដោយឡែក​ពី​គ្នា ​សម្រេច​កាត់​​ដី​បឹង​តា​មោក​​ចំនួន​ ១​៧ ​ហិកតា​​បន្ថែ​ម​​ទៀត​។​

​អនុក្រឹត្យ​ដែល​​ត្រូវ​​បាន​​ចុះផ្សាយ​​ក្នុង​​បញ្ជី​សៀវភៅ​រាជកិច្ច​​​កាលពី​​ស​ប្ដាហ៍​មុន​​ឱ្យ​ដឹង​ថា​ ​ក្រសួង​សុខាភិបាល​​បាន​ដី​ ​១​០ ​ហិកតា​ ​ស្នងការដ្ឋាន​​នគរបាល​​រាជធានី​​ភ្នំពេញ​​បាន​​ដី ​៣ ​ហិកតា ​និង​​ក្រសួង​មុខងារ​​សាធារណៈ​បាន​ដី​ ៤​ ហិកតា​។​

ជុំវិញ​រឿង​នេះ ​អាស៊ី​សេរី​ មិនទាន់​អាច​​សុំ​ការ​​បំភ្លឺ​បន្ថែម​​ពី​​រដ្ឋមន្ត្រី​ក្រសួង​​មុខងារ​សាធារណៈ​លោក​ ​ព្រំ​ ​សុខា​ ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​​អ្នកស្រី​វេជ្ជបណ្ឌិត​ ​ឱ​ ​វណ្ណ​ឌី​ន​ ​និង​​អ្នក​នាំពា​ក្យ​​នគរបាល​រាជធានី​​ភ្នំពេញ​​លោក​ ​សាន​ ​សុខ​សីហា​ ​បានទេ​ នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ដោយ​​ទូរស័ព្ទ​ចូល​​គ្មាន​​អ្នក​ទទួល​។​​ រីឯ​​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ឱ្យ​អាស៊ី​សេរី​ដឹង​ថា​​ ​លោក​មិនបាន​ដឹង​​លម្អិត​​អំពី​​រឿង​នេះ​ទេ ​ប៉ុន្តែ​​លោក​យល់ថា​ ​រដ្ឋ​កាត់​ដី​រដ្ឋ​ផ្ដល់​​ឱ្យ​ស្ថាប័ន​​របស់​រដ្ឋ​​ដើម្បី​​ប្រើប្រាស់​​មិន​មែន​​ជា​រឿង​ខុស​ទាស់អី​ទេ​។​ ​អ្នកនាំពាក្យ​ដដែល​ ​ប្រាប់​ថា តាម​គោលការណ៍​ មុន​ពេល​រដ្ឋាភិបាល​សម្រេច​អ្វីមួយ ​គឺ​មាន​ស្ថាន​ប័ន​ជំនាញ​ពិនិត្យ​ពី​ផល​ប៉ះពាល់​ត្រឹមត្រូវ​៖ «ជាទូទៅ​គេ​ថា​ ការចាំបាច់​របស់​រដ្ឋាភិបាល​ទៅ​ហើយ​ហ្នឹង​»។

​រីឯ​ស្ថាបនិក​​ចលនា​មាតា​​ធម្មជាតិ​​លោក​ ​អា​ឡិច​ហាន់​ដ្រូ ហ្គន់ហ្សា​ឡេ​ស​ ដេវិ​ត​សឹ​ន ​(​Ale​j​and​ro ​Go​n​z​ale​z​ - ​D​avid​son​) ​សង្ស័យ​ថា​ ​កា​រលុប​បឹង​នេះ​ជាប់​ទាក់​ទង​នឹង​​ការ​ប្រព្រឹត្ត​អំពើពុករលួយ​​ជា​​ប្រព័ន្ធ​នៃ​​រដ្ឋា​ភិ​បា​លោក​ ​ហ៊ុន​ ​សែន​ ​ព្រោះ​សង្កេតឃើញ​ថា​ ​អ្នកទទួល​បាន​ប្រយោជន៍​ គឺ​ក្រុម​ម​ន្រ្តី​រដ្ឋាភិបាល​ ​និង​ឈ្នួ​ញ​ដែល​ទំនាក់ទំនង​​នឹង​​លោក​ ​ហ៊ុន​ ​សែន​។​ ​លោក​យល់ថា​ ​កា​រលុប​បឹង​នេះ​មិនមែន​ជា​ការចាំបាច់​នោះ​ទេ​ គឺ​រដ្ឋាភិបាល​អាច​ទិញ​ដី​នៅ​ជាយក្រុង​ប្រើប្រាស់​ជា​តម្រូវ​ការចាំបាច់​សម្រាប់​ក្រសួង​ស្ថាប័ន​នានា​៖ «ខ្ញុំ​ថា​ ​អាច​នឹង​បង្ហាញ​លោក​ ​ហ៊ុន​ ​សែន​ ​នឹងគ្នា​គាត់​កំពុងតែ​ពាក់ព័ន្ធ​ក្នុង​កា​រលុប​បឹង​តា​មមោក​ ​ឧទាហរណ៍​ថា​ ​លុប​បឹង​មួយ​ចំនួន​ដើម្បី​ចែក​ទៅ​គ្នា​គាត់​ដូចជា​កូនលោក​ ​ជា​ ​សុផា​រ៉ា​ ​ជាដើម​»។

​មិនមែន​ជា​លើក​ទី​១​ទេ ​ដែល​រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​សម្រេច​​កាត់​ដី​​បឹង​តា​មោក​ ​ទោះ​ជា​កាលពី ​៤ ​ឆ្នាំមុន​ លោក​ធ្លាប់​ថ្លែង​អះអាង​ថា​ មិន​លុប​បឹង​នេះ​​ទេ​​ ​ប៉ុន្តែ​​នៅដើម​ឆ្នាំ​២​០​២​១ ​នេះ ​លោក​បែរ​ជាក្បត់​សន្យា​ប្រែពាក្យ​សម្តី​ទៅវិញ​។​ ​លោក​​ថែមទាំង​អះអាង​ថា​ ​លោក​នឹង​បន្ត​លុប​បឹង​តា​មោក ​ដើម្បី​អភិវឌ្ឍន៍​​បន្ថែម​​ទៀត​​ទោះបីជា​​មាន​ការ​រិះគន់​​ពី​​ប្រជាពលរដ្ឋ​ ​ឬ​មជ្ឈដ្ឋាន​​ណា​​ក៏ដោយ​។​

រដ្ឋាភិបាល​​កំណត់​ផ្ទៃ​បឹង​តា​មោក ​ជា​ផ្លូវការ​ចំនួន​ បី​ពាន់​ហិកតារ​ (​៣​.​២​៣​៩​) ​ហើយ​ចាប់ពី​ពេល​នោះ​ តែង​មានការ​កែ​សម្រួល​ផ្ទៃ​បឹង ​ឬកាត់​ផ្ទៃ​បឹង​​ជា​បន្ត​បន្ទាប់​​យ៉ាងតិច​ ​១​៧ ​ដង​។

​អ្នកទទួល​​ផល​ពី​ការ​​កាត់​ផ្ទៃ​បឹង​នេះ​ គឺ​​ក្រសួង​​ស្ថាន​ប័ន​​របស់​​រដ្ឋ​ វិ​ស័​យ​ឯកជន​​ ​និង​​ឈ្មួញ​ដែល​ទំនាក់ទំនង​នឹង​​រដ្ឋាភិបាល​ ​ក្នុង​នោះ​ ដូចជា​​កូនស្រី​​លោក​ ​ជា​ ​សុផា​រ៉ា​ ​អ្នកស្រី​ ​ជា​ ​សុផា​ម៉ា​ដែន​ ​ទទួល​បាន​ដី​ជាង​ ១​០ ​ហិកតា​។​ ​អ្នកស្រី​ ស៊ុ​យ​ ​សុផា​ន​ ​ម្ចាស់ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិ​ច​ (​P​h​an​ ​I​me​x) ​ល្បី​ខាង​រំលោភ​ដី​ពលរដ្ឋ​ដែល​​ទើប​នឹង​​ទទួល​​ម​រណៈ​ភាព​ ​ទទួល​​បាន​​ជិត​ ​៤​៥ ​ហិកតា​ ​និង​​មនុស្ស​សំខាន់​ៗ​មួយ​ចំនួន​​ទៀត​។​ ​កាលពី​​ស​ប្តាហ៍​មុន​ ​ចលនា​មាតា​ធម្មជាតិ​​រក​​ឃើញ​​ថា​ ​ផ្ទៃ​បឹង​តា​មោក​​ជាង ​៧​៥​០ ​ហិកតា ត្រូវ​បាន​​លុប​ ​ក្នុង​នោះ​ផ្ទៃ​បឹង​​ប្រមាណ​ ៣​៣​៦ ​ហិកតា ​ត្រូវ​បាន​​ប្រគល់​​ដល់​ឯកជន​​ជា​​អ្នកកាន់កាប់​​ពុះ​ជា​​ដី​ឡូត៍​ ​ឬ​សាងសង់​បុរី​លក់​ជាដើម៕

2 comments:

Anonymous said...

Slowly Cambodia is dying. This slow death is a trick to prevent Khmers from uprising. No shock to Khmers. Khmers won't realize their fate until it is too late. If Khmers don't unite and fight now, inch by inch nothing will be left. Khmers will lose everything including their precious homeland.

Anonymous said...

The worst Khmer traitor in history Hun Sen will destroy everything before he goes to hell. He wants to ensure that there will be no way that Khmer people can escape the evil Yuon's grip.

Why does he keep filling lakes, rivers, the beaches, and destroying the rocky mountains ?
Kanduoy Meh Vear Niss (Ah Hun Sen) used to steal chicken to live, then evil Yuon put him in power. That's why Cambodia is so turbulent.

And some assholes keep saying "Khmers always fight with Khmers". The root cause stemmed from the evil Yuon put a crazy person to control Khmer. This crazy person Hun Sen did whatever the evil Yuon told him to - detrimental to Cambodia.