Monday, 24 May 2021

ពលរដ្ឋ​ស្នើ​ឱ្យ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដោះស្រាយ​វិបត្តិ​នយោបាយ​មុន​ការ​បោះឆ្នោត


ដោយ ម៉ៅ សុធានី
2021-05-23
ពលរដ្ឋ​ស្នើ​ឱ្យ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ដោះស្រាយ​វិបត្តិ​នយោបាយ​មុន​ការ​បោះឆ្នោត 

លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya


ប្រជា​ពលរដ្ឋ​ស្នើឱ្យ​អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​ប្រឆាំង​ដោះស្រាយ​វិបត្តិ​នយោបាយ ដោយ​បើក​លំហរ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ធានា​នូវ​បរិយាកាស​បោះឆ្នោត​មួយ​ដោយ​សរី​ភាព ត្រឹមត្រូវ យុត្តិធម៌ និង​ចូលរួម​ប្រកួតប្រជែង​ពី​គ្រប់​និន្នាការ​នយោបាយ​។ ពួកគាត់​សង្ឃឹមថា​អ្នក​នយោបាយ​នឹង​យក​សំណើ​ពួកគាត់​ទៅ​ពិចារណា​ដោះស្រាយ​ដើម្បី​ប្រយោជន៍​ជាតិ។

ប្រជា​ពលរដ្ឋ​មើលឃើញ​គណបក្ស​នយោបាយ​ធំៗ​មិន​សូវ​អើពើ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។ ជាពិសេស​គណបក្ស​កាន់អំណាច​បាន​បន្ត​ប្រើប្រាស់​គ្រប់​វិធី​បំបិទ​សិទ្ធិ​ពួកគាត់ ស្រប​ពេល​ក្រុម​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ដល់​ម្ចាស់ឆ្នោត​នៅ​ឡើយ​ទេ។

អាជីវករ​ម្នា​ក់នៅ​ខេត្ត​បាត់ដំបង កញ្ញា ពៅ ណា លើកឡើង​ថា កញ្ញា​ចង់​ឃើញ​វត្តមាន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ការ​បោះឆ្នោត​ខាងមុខ ដើម្បី​កុំឱ្យ​បក្ស​កាន់អំណាច​ដើរ​ចេញពី​គន្លង​ប្រជាធិបតេយ្យ ព្រោះ​កញ្ញា​មិន​ពេញចិត្ត​ការ​ដឹក​នាំ​របស់​គណបក្សកាន់អំណាច ដែល​មិន​គោរព​សិទ្ធិសេរីភាព​របស់​ពលរដ្ឋ​នោះទេ​។ អាជីវក​រវ័យ ២៧​ឆ្នាំ​រូបនេះ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​មិន​សូវ​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​កំពុង​រងទុក្ខ​វេទនា​នោះ​ទេ៖ «ខ្ញុំ​សំណូមពរ​ទាំងអស់​តែម្តង ព្រោះ​ខ្ញុំ​អត់​មាននៅ​ក្នុង​បក្ស​ណា​ចូល​បក្ស​ណាមួយ​ទេ គឺ​ខ្ញុំ​ប្រជាជន​ធម្មតា ចង់​ឱ្យ​អ្នក​នយោបាយ​ទាំងអស់​គួរតែ​មើល​ឃើញ​ប្រជាជន​ផង កុំ​ឱ្យ​ឃើញ​តែ​ផល​ប្រយោជន៍​ខ្លួន​ឯង​ពេក យល់​ពី​ទុក្ខលំបាក​របស់​ប្រជាជន​ផង កុំ​ឱ្យ​ឃើញ​តែ​ផលប្រយោជន៍​ខ្លួនឯង​ធ្វើ​អ្វី​ក៏​ដោយ ជិះ​ជាន់​តែ​ប្រជាជន​ស្លូតត្រង់ យើង​មើល​ឃើញ​ហើយ​នៅ​ក្នុង​សង្គម​យើង​រាល់ថ្ងៃ​ហ្នឹង»។


ស្រដៀង​គ្នា​នេះដែរ កម្មករ​រោងចក្រ នៅ​រាជធានី​ភ្នំពេញ កញ្ញា ហេង បូរី ប្រាប់​ថា កម្មករ​រោងចក្រ​ក៏​តាមដាន​ស្ថានការណ៍​នយោបាយ​ផងដែរ ព្រោះ​ពួកគាត់​យល់ថា​ស្ថានភាព​នយោបាយ​ល្អ ទើប​ធានា​នូវ​បរិយាកាស​គោរព​សិទ្ធិ​ការងារ រួមទាំង​ផលប្រយោជន៍​របស់​កម្ម​ករ​ផងដែរ ។ កញ្ញា​ជំរុញ​ឱ្យ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គួរ​បន្ត​រក្សា​គោល​ជំហរ​រឹងមាំ ទាមទារ​សិទ្ធិសេរីភាព ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ។ កញ្ញា​យល់​ថា អ្នក​នយោបាយ​គួរ​ក្រឡេក​មើល​ពី​ទុក្ខលំបាក​របស់​កម្មករ​កំពុង​ជួប​ទុក្ខលំបាក ដែល​អ្នក​នយោបាយ​គួរ​ដោះស្រាយ​វិបត្តិ​នយោបាយ​កំពុង​ជាប់​គាំង មុន​ការ​បោះឆ្នោត​មក​ដល់៖ «ខ្ញុំ​គិត​ថា ពួកគាត់​មុននឹង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ គួរតែ​ក្រឡេក​មក​មើល​កម្មករ ឬក៏​ប្រជាពលរដ្ឋ​ទូទៅ​ឥឡូវ​កំពុង​ជួបប្រទះ​បញ្ហាលំបាក​ខ្លាំង​ជាង​មុន​សិន មុន​សុំ​សិទ្ធ​ធ្វើ​នយោបាយ ហើយ​ខ្ញុំ​ក៏​ចង់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដំណើរ​ការ​ចូលរួម​ការ​បោះឆ្នោត​ហ្នឹង​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌»។

ដូចគ្នានេះដែរ​អ្នករត់ម៉ូតូឌុប នៅ​ក្រុងព្រះសីហនុ លោក សួន ណារ៉ា យល់​ថា មក​ដល់​ពេល​នេះ អ្នក​នយោបាយ​មិនទាន់​ហ៊ាន​លះបង់​ផ្ទាល់ខ្លួន ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះ​ទេ ។ លោក​ចង់ឱ្យ​មេ​ដឹក​នាំ​បក្សប្រឆាំង បង្ហាញ​ជំហរ​រឹងមាំ គំរូ​ល្អ​និង​រក្សា​សាមគ្គី​ផ្ទៃក្នុង ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត៖ «ក្នុងនាម​ពលរដ្ឋ​ខ្ញុំ​ថា អ្នកនយោបាយ ធ្វើ​អី​មិន​ហ៊ាន​លះបង់​អ្វីមួយ​សម្រាប់​សង្គម​ជាតិ សម្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ទេ មិនបាច់​ធ្វើ​នយោបាយ​ទេ គ្រាន់តែ​ផ្តាំផ្ញើ​ទៅ​ពួកគាត់​ថា ធ្វើ​ដើម្បី​ប្រជា​ពលរដ្ឋ ប្រជា​ពលរដ្ឋ​គាំទ្រ តែ​ធ្វើ​សម្រាប់​បុគ្គល​សម្រាប់​គ្រួសារ​គាត់​គ្នា​គាត់​ទេ មិន​បាច់​ធ្វើ​នយោបាយ​ទេ»។

ពលរដ្ឋ​បញ្ចេញមតិ​បែប​នេះ បន្ទាប់​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៤​នាក់ បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ជា​បន្តបន្ទាប់ ខណៈ​វិបត្តិ​នយោបាយ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ​។ ពួកគេ​មួយ​ចំនួន​បាន​បង្កើត​គណបក្ស​ថ្មី​រួច​ហើយ ខណៈ​ខ្លះទៀត​កំពុង​ត្រៀម​បង្កើត​បក្ស​ថ្មី ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​សភា​នៅ​ឆ្នាំ​២០២៣ ខាងមុខ។

ជុំវិញ​រឿងនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នេះ​មិន​តំណាង​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​នោះ​ទេ ដោយ​លោក​ចោទប្រកាន់​ពលរដ្ឋ​ទាំង​នោះ​ថា មាន​និន្នាការ​នយោបាយ។ លោក​អះអាង​ទៀត​ថា គណបក្ស​កាន់​អំណាច​មិន​ចចារ ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ឡើយ ព្រោះ​គណបក្ស​នេះ​ត្រូវ​តុលាការ​កំពូល​រំលាយ​រួច​ហើយ ៖ «​និយាយ​ពី​ការលំបាក​ដូច​គាត់​លើកឡើង​ហ្នឹង​មិន​គិតគូរ​ជីវភាព​រស់នៅ ឥឡូវ​នេះ​គឺថា​ដោយសារ​កូវីដ​១៩ វា​រាតត្បាត​ទូទាំង​ពិភពលោក ឱ្យ​រក​ទៅ​ដោះស្រាយ​យ៉ាង​ម៉េច យើង​ដោះស្រាយ​ជា​ចំពោះ​មុខ គឺ​គិតគូរ​រឿង​ជាតិ គិត​គូរ​រឿង​ប្រជាជន ហើយ​គិតគូរ​រឿង​ទប់ស្កាត់​អំពី​ការរីក​រាលដាល​ជំងឺ​កូវីដ»។

រីឯ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លោក​គាំទ្រ​អ្នក​សុំ​សិទ្ធិ​នយោបាយ​ណា ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ទុក្ខលំបាក​របស់​ប្រជា​ពលរដ្ឋ ប៉ុន្តែ​លោក​មិន​គាំទ្រ​អ្នក​ដែល​មាន​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​នៅ​សំងំ​ស្ងៀម​នោះ​ទេ​។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​បេសកកម្ម​តស៊ូ​ទាមទារ សិទ្ធិ​សេរីភាព និង​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើង​វិញ៖ «បង្ហាញ​ឱ្យ​ឃើញ​ថា ទ្រឹស្តី​ម្នាក់ៗ​គេ​និយាយ​ល្អ ប៉ុន្តែ​យើង​ចង់ឃើញ​ទង្វើ ប្រសិនជា​ទង្វើ​របស់​គាត់​ស្រប​ជាមួយ​នឹង​ទ្រឹស្តី​របស់គាត់​ខ្ញុំ​គាំទ្រ ព្រោះ​ការ​តស៊ូ​នយោបាយ ការ​ស៊ូ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​មិន​អាច​ពឹងផ្អែក តែ​លើ​ពួកក្រុម​យើងខ្ញុំ​នៅ​ខាងក្រៅ​ទេ យើង​ត្រូវតែ​ផ្គុំ​គ្នា​ទាំង​សង្គម​ស៊ីវិល ទាំង​អ្នក​ស្នេហាជាតិ​ផ្សេង​ទៀត ដែល​យើង​អាចធ្វើ​អី​បាន​ដើម្បី​តស៊ូ»។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង​ប្រជា​ពលរដ្ឋ ចង់ឱ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើន​សកម្មភាព​នយោបាយ​ជាតិ និង​អន្តរជាតិ​ឱ្យ​បាន​ច្រើនជាង​នេះ ដើម្បី​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ ពួកគេ​ទទូច​ឱ្យ​របប​នេះ ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ឱ្យ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម ដើម្បី​ធានា​នូវ​ការប្រកួតប្រជែង​ការបោះឆ្នោត​មួយ​តាម​បែបបទ​ប្រជាធិបតេយ្យ៕

2 comments:

Anonymous said...

Ah Yuon's slave Hun Sen is a crazy dog. This dog does not know what is wrong and what is right.

"Pul Roth" need to wake up and stop suggesting the crazy dog Hun Sen to reconcile.

Those chicken "Pul Roth" need to move their asses and take actions to force Ah Kwack Hun Shit to negotiate and reinstate the CNRP.

Anonymous said...

Ah Kwack and his master Yuon knew that dissolving the CNRP will have some consequences, such as political pressure from the EU and US, but these devils were determined to absorb such consequence. Only Cambodia will hurt, not the evil Vietnam. And Ah Kwack Hun Sen has never cared about Cambodia. There was recent speculation that Ah Hun Sen's motherfucker is Yuon. Maybe that's why he was never reluctant to destroy Khmer people and Cambodia.
The evil Yuon and Ah Kwack were willing to pay the price for the necessary actions they took to dissolve the CNRP.

Now, Khmer people and the CNRP must take decisive, courageous and unprecedent actions in order to bring the CNRP back to life. They need to wage a nationwide peaceful protest demanding for the release of Rong Chhun and the reinstatement of the CNRP. Nothing is free in this world. We must pay some price to get what we wanted.

If some of us make their ultimate sacrifice right now, Cambodia will have a good chance to survive the evil Yuon's future onslaught on Khmer people. The evil Yuon had done massive killings on Khmer people during the Pol Pot era.

The international community has been anxiously waiting for Khmer people to initiate their first move, but Khmer people seemed to be apathetic.

Help ourselves first before others help us. Khmer people need to move their asses if they really love Cambodia.

Kem Ley has sacrificed his life for Khmer people whereas Khmer people are reluctant to do anything to revive and perpetuate his ideal concepts.

How about making a peaceful protest urging the Yuon's slave government to find the real killers of Kem Ley ?

Som Teh Sok Kanduoy Meh Vear , Min Del Barn Sok Teh. Ngorp Chang Phot Pouch Heuy.

Just remember that Ah Hun Sen is a Yuon's machine, which is a thing that controls by the evil Yuon.

93 Years Old Woman