ដោយ ម៉ៅ សុធានី
2021-05-23
លោក សម រង្ស៊ី (ឆ្វេង) និងលោក កឹម សុខា (កណ្ដាល) ជជែកជាមួយលោក ហ៊ុន សែន ក្រោយចេញពីជំនួបប្រជុំកំពូលកាលពីថ្ងៃទី២២ កក្កដា ២០១៤ នាវិមានព្រឹទ្ធសភា។
RFA/Tin Zakariya
ប្រជាពលរដ្ឋស្នើឱ្យអ្នកនយោបាយបក្សកាន់អំណាច និងប្រឆាំងដោះស្រាយវិបត្តិនយោបាយ ដោយបើកលំហរប្រជាធិបតេយ្យឡើងវិញ ដើម្បីធានានូវបរិយាកាសបោះឆ្នោតមួយដោយសរីភាព ត្រឹមត្រូវ យុត្តិធម៌ និងចូលរួមប្រកួតប្រជែងពីគ្រប់និន្នាការនយោបាយ។ ពួកគាត់សង្ឃឹមថាអ្នកនយោបាយនឹងយកសំណើពួកគាត់ទៅពិចារណាដោះស្រាយដើម្បីប្រយោជន៍ជាតិ។
ប្រជាពលរដ្ឋមើលឃើញគណបក្សនយោបាយធំៗមិនសូវអើពើអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ។ ជាពិសេសគណបក្សកាន់អំណាចបានបន្តប្រើប្រាស់គ្រប់វិធីបំបិទសិទ្ធិពួកគាត់ ស្របពេលក្រុមមេដឹកនាំបក្សសង្គ្រោះជាតិ មិនទាន់ធ្វើសកម្មភាពខ្លាំងក្លាដើម្បីផ្តល់ក្តីសង្ឃឹមដល់ម្ចាស់ឆ្នោតនៅឡើយទេ។
អាជីវករម្នាក់នៅខេត្តបាត់ដំបង កញ្ញា ពៅ ណា លើកឡើងថា កញ្ញាចង់ឃើញវត្តមានមេដឹកនាំគណបក្សសង្គ្រោះជាតិចូលការបោះឆ្នោតខាងមុខ ដើម្បីកុំឱ្យបក្សកាន់អំណាចដើរចេញពីគន្លងប្រជាធិបតេយ្យ ព្រោះកញ្ញាមិនពេញចិត្តការដឹកនាំរបស់គណបក្សកាន់អំណាច ដែលមិនគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះទេ។ អាជីវករវ័យ ២៧ឆ្នាំរូបនេះសង្កេតឃើញថា អ្នកនយោបាយបក្សកាន់អំណាចនិងបក្សប្រឆាំងមិនសូវខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋម្ចាស់ឆ្នោតដែលកំពុងរងទុក្ខវេទនានោះទេ៖ «ខ្ញុំសំណូមពរទាំងអស់តែម្តង ព្រោះខ្ញុំអត់មាននៅក្នុងបក្សណាចូលបក្សណាមួយទេ គឺខ្ញុំប្រជាជនធម្មតា ចង់ឱ្យអ្នកនយោបាយទាំងអស់គួរតែមើលឃើញប្រជាជនផង កុំឱ្យឃើញតែផលប្រយោជន៍ខ្លួនឯងពេក យល់ពីទុក្ខលំបាករបស់ប្រជាជនផង កុំឱ្យឃើញតែផលប្រយោជន៍ខ្លួនឯងធ្វើអ្វីក៏ដោយ ជិះជាន់តែប្រជាជនស្លូតត្រង់ យើងមើលឃើញហើយនៅក្នុងសង្គមយើងរាល់ថ្ងៃហ្នឹង»។
ស្រដៀងគ្នានេះដែរ កម្មកររោងចក្រ នៅរាជធានីភ្នំពេញ កញ្ញា ហេង បូរី ប្រាប់ថា កម្មកររោងចក្រក៏តាមដានស្ថានការណ៍នយោបាយផងដែរ ព្រោះពួកគាត់យល់ថាស្ថានភាពនយោបាយល្អ ទើបធានានូវបរិយាកាសគោរពសិទ្ធិការងារ រួមទាំងផលប្រយោជន៍របស់កម្មករផងដែរ ។ កញ្ញាជំរុញឱ្យមេដឹកនាំគណបក្សប្រឆាំងគួរបន្តរក្សាគោលជំហររឹងមាំ ទាមទារសិទ្ធិសេរីភាព ស្តារប្រជាធិបតេយ្យឡើងវិញ។ កញ្ញាយល់ថា អ្នកនយោបាយគួរក្រឡេកមើលពីទុក្ខលំបាករបស់កម្មករកំពុងជួបទុក្ខលំបាក ដែលអ្នកនយោបាយគួរដោះស្រាយវិបត្តិនយោបាយកំពុងជាប់គាំង មុនការបោះឆ្នោតមកដល់៖ «ខ្ញុំគិតថា ពួកគាត់មុននឹងសុំសិទ្ធិធ្វើនយោបាយ គួរតែក្រឡេកមកមើលកម្មករ ឬក៏ប្រជាពលរដ្ឋទូទៅឥឡូវកំពុងជួបប្រទះបញ្ហាលំបាកខ្លាំងជាងមុនសិន មុនសុំសិទ្ធធ្វើនយោបាយ ហើយខ្ញុំក៏ចង់ឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការចូលរួមការបោះឆ្នោតហ្នឹងដោយត្រឹមត្រូវ និងយុត្តិធម៌»។
ដូចគ្នានេះដែរអ្នករត់ម៉ូតូឌុប នៅក្រុងព្រះសីហនុ លោក សួន ណារ៉ា យល់ថា មកដល់ពេលនេះ អ្នកនយោបាយមិនទាន់ហ៊ានលះបង់ផ្ទាល់ខ្លួន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ ។ លោកចង់ឱ្យមេដឹកនាំបក្សប្រឆាំង បង្ហាញជំហររឹងមាំ គំរូល្អនិងរក្សាសាមគ្គីផ្ទៃក្នុង ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត៖ «ក្នុងនាមពលរដ្ឋខ្ញុំថា អ្នកនយោបាយ ធ្វើអីមិនហ៊ានលះបង់អ្វីមួយសម្រាប់សង្គមជាតិ សម្រាប់ប្រជាពលរដ្ឋខ្លួនទេ មិនបាច់ធ្វើនយោបាយទេ គ្រាន់តែផ្តាំផ្ញើទៅពួកគាត់ថា ធ្វើដើម្បីប្រជាពលរដ្ឋ ប្រជាពលរដ្ឋគាំទ្រ តែធ្វើសម្រាប់បុគ្គលសម្រាប់គ្រួសារគាត់គ្នាគាត់ទេ មិនបាច់ធ្វើនយោបាយទេ»។
ពលរដ្ឋបញ្ចេញមតិបែបនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ២៤នាក់ បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ ខណៈវិបត្តិនយោបាយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ ពួកគេមួយចំនួនបានបង្កើតគណបក្សថ្មីរួចហើយ ខណៈខ្លះទៀតកំពុងត្រៀមបង្កើតបក្សថ្មី ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតសភានៅឆ្នាំ២០២៣ ខាងមុខ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការលើកឡើងរបស់ប្រជាពលរដ្ឋនេះមិនតំណាងប្រជាពលរដ្ឋទូទាំងប្រទេសនោះទេ ដោយលោកចោទប្រកាន់ពលរដ្ឋទាំងនោះថា មាននិន្នាការនយោបាយ។ លោកអះអាងទៀតថា គណបក្សកាន់អំណាចមិនចចារ ជាមួយគណបក្សសង្គ្រោះជាតិឡើយ ព្រោះគណបក្សនេះត្រូវតុលាការកំពូលរំលាយរួចហើយ ៖ «និយាយពីការលំបាកដូចគាត់លើកឡើងហ្នឹងមិនគិតគូរជីវភាពរស់នៅ ឥឡូវនេះគឺថាដោយសារកូវីដ១៩ វារាតត្បាតទូទាំងពិភពលោក ឱ្យរកទៅដោះស្រាយយ៉ាងម៉េច យើងដោះស្រាយជាចំពោះមុខ គឺគិតគូររឿងជាតិ គិតគូររឿងប្រជាជន ហើយគិតគូររឿងទប់ស្កាត់អំពីការរីករាលដាលជំងឺកូវីដ»។
រីឯ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លោកគាំទ្រអ្នកសុំសិទ្ធិនយោបាយណា ដែលហ៊ានចេញមុខដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកមិនគាំទ្រអ្នកដែលមានសិទ្ធិធ្វើនយោបាយ ហើយនៅសំងំស្ងៀមនោះទេ។ លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែបន្តបេសកកម្មតស៊ូទាមទារ សិទ្ធិសេរីភាព និងស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញ៖ «បង្ហាញឱ្យឃើញថា ទ្រឹស្តីម្នាក់ៗគេនិយាយល្អ ប៉ុន្តែយើងចង់ឃើញទង្វើ ប្រសិនជាទង្វើរបស់គាត់ស្របជាមួយនឹងទ្រឹស្តីរបស់គាត់ខ្ញុំគាំទ្រ ព្រោះការតស៊ូនយោបាយ ការស៊ូដើម្បីស្តារប្រជាធិបតេយ្យមិនអាចពឹងផ្អែក តែលើពួកក្រុមយើងខ្ញុំនៅខាងក្រៅទេ យើងត្រូវតែផ្គុំគ្នាទាំងសង្គមស៊ីវិល ទាំងអ្នកស្នេហាជាតិផ្សេងទៀត ដែលយើងអាចធ្វើអីបានដើម្បីតស៊ូ»។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ និងប្រជាពលរដ្ឋ ចង់ឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិបង្កើនសកម្មភាពនយោបាយជាតិ និងអន្តរជាតិឱ្យបានច្រើនជាងនេះ ដើម្បីជំរុញឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ពួកគេទទូចឱ្យរបបនេះ ទម្លាក់ចោលការចោទប្រកាន់ និងផ្តល់សិទ្ធិសេរីភាពពេញលេញឱ្យមេដឹកនាំ និងសកម្មជនបក្សប្រឆាំង សកម្មជនសង្គម ដើម្បីធានានូវការប្រកួតប្រជែងការបោះឆ្នោតមួយតាមបែបបទប្រជាធិបតេយ្យ៕
2 comments:
Ah Yuon's slave Hun Sen is a crazy dog. This dog does not know what is wrong and what is right.
"Pul Roth" need to wake up and stop suggesting the crazy dog Hun Sen to reconcile.
Those chicken "Pul Roth" need to move their asses and take actions to force Ah Kwack Hun Shit to negotiate and reinstate the CNRP.
Ah Kwack and his master Yuon knew that dissolving the CNRP will have some consequences, such as political pressure from the EU and US, but these devils were determined to absorb such consequence. Only Cambodia will hurt, not the evil Vietnam. And Ah Kwack Hun Sen has never cared about Cambodia. There was recent speculation that Ah Hun Sen's motherfucker is Yuon. Maybe that's why he was never reluctant to destroy Khmer people and Cambodia.
The evil Yuon and Ah Kwack were willing to pay the price for the necessary actions they took to dissolve the CNRP.
Now, Khmer people and the CNRP must take decisive, courageous and unprecedent actions in order to bring the CNRP back to life. They need to wage a nationwide peaceful protest demanding for the release of Rong Chhun and the reinstatement of the CNRP. Nothing is free in this world. We must pay some price to get what we wanted.
If some of us make their ultimate sacrifice right now, Cambodia will have a good chance to survive the evil Yuon's future onslaught on Khmer people. The evil Yuon had done massive killings on Khmer people during the Pol Pot era.
The international community has been anxiously waiting for Khmer people to initiate their first move, but Khmer people seemed to be apathetic.
Help ourselves first before others help us. Khmer people need to move their asses if they really love Cambodia.
Kem Ley has sacrificed his life for Khmer people whereas Khmer people are reluctant to do anything to revive and perpetuate his ideal concepts.
How about making a peaceful protest urging the Yuon's slave government to find the real killers of Kem Ley ?
Som Teh Sok Kanduoy Meh Vear , Min Del Barn Sok Teh. Ngorp Chang Phot Pouch Heuy.
Just remember that Ah Hun Sen is a Yuon's machine, which is a thing that controls by the evil Yuon.
93 Years Old Woman
Post a Comment