Friday, 28 May 2021

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​៣១ស្ថាប័ន​ បាន​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ស៊ើបអង្កេត​ករណី​រត់ពន្ធ​ឈើ​ពី​កម្ពុជា ​ទៅ​ក្រុង​ហុងកុង

Khmer Circle

What about all the timber that has been smuggled across the border to Vietnam as transit point and middleman in the whole sale exploitation and decimation of Cambodia's forests and other natural assets to begin with?

Another "sensitive" issue to be swept under the carpet? Khmer people are unlikely to see public ‘stupas’ and monuments commemorating this kind of lootings and destruction on their own soil…

🔺🔺🔺
 

ដោយ មាន ឫទ្ធិ
2021-05-28 rfa
ក្រុម​អង្គការ​សង្គម​ស៊ីវិល ​៣១ស្ថាប័ន​ បាន​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ស៊ើបអង្កេត​ករណី​រត់ពន្ធ​ឈើ​ពី​កម្ពុជា ​ទៅ​ក្រុង​ហុងកុង 

ឈើកម្រប្រមាណជា ២១១​ តោនដែលអាជ្ញាធរទីក្រុងហុងកុងបង្ក្រាបបានចំនួន ៧ កុងតឺន័រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។
រូប៖ នាយកដ្ឋានគយហុងកុង


ក្រុម​អង្គការ​ស៊ីវិល ​៣១ ​ស្ថាប័ន​ រួម​ទាំង​ក្រុម​យុវជន ​និង​ អ្នក​ស្រឡាញ់​បរិស្ថាន​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ភាព​ច្បាស់លាស់​ស៊ើបអង្កេត​ជា​សាធារណៈ​ ករណី​អាជ្ញាធរ​ហុងកុង (Hong Kong) ឃាត់​ចាប់​ឈើ​ប្រណិត​រាប់​រយ​តោន​ ដែល​នាំ​ចេញ​ពី​កម្ពុជា​ដោយ​ខុសច្បាប់​។ ​ពួកគេ​ជឿ​ថា ​ប្រសិន​បើ​ករណី​នេះ ​ពុំ​មាន​ភ្លើង​ខៀវ​ពី​ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ និង​បុគ្គល​មាន​អំណាច​ទេ​ គំនរ​ឈើ​ប្រណិត​ទាំងនេះ ​នឹង​មិន​អាច​រំកិល​ដល់​ទី​ក្រុង​ហុង​កុង​បាន​ឡើយ។

សកម្មជន​ការពារ​ព្រៃឈើ  និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ភាគច្រើន​ ធ្វើការ​ពាក់ព័ន្ធ​ នឹង​កិច្ច​គាំពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន ​ព្រួយ​បារម្ភ​ថា​ ប្រសិន​បើ​ករណី​នេះ ​ស្ងប់ស្ងាត់​ ឬ​គ្មាន​ចំណាត់​ការ​ច្បាស់លាស់ ​ពី​រដ្ឋាភិបាល​ទេ ​ អ្នក​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​អាច​នឹង​រួចខ្លួន​ ហើយ​បាតុភាព​នេះ ​នឹង​នៅតែ​បន្ត​កើតមាន​ដដែល ​ធ្វើ​ឱ្យ​ព្រៃឈើ​កាត់​តែ​បាត់បង់​។

ក្រុម​អង្គការ​​សង្គម​ស៊ីវិល​ដែល​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមមាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បណ្ដាញ​អ្នក​ការពារ​បរិស្ថាន​អាស៊ី​ប៉ាស៊ីហ្វិក (APNED)​ មជ្ឈមណ្ឌល​សម្រាប់​ក្តី​កង្វល់​បរិស្ថាន - ហ្វីលីពីន ​និង ​អង្គការ​​លី​កា​ដូ ជាដើម។


ក្រុម​អង្គការ​ទាំង​មាន​កង្វល់​ជា​ខ្លាំង ​ក្រោយ​ទទួល​ព័ត៌មាន​ថា​ នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​នៃ​រដ្ឋាភិបាល​ក្រុង​ហុងកុង ឱ្យ​ដឹង​ថា សមត្ថកិច្ច​កុង​ហុង ​បាន​រឹបអូស​កំណាត់​ឈើ ​កម្រ​ជិត​ផុត​ពូជ​​ ២១១​តោន មាន​តម្លៃ ១៤ម៉ឺន​ដុល្លារ (១៤០.០០០)។ ឈើ​ទាំង​នេះ​មន្ត្រី​គយ​ហុងកុង​ បាន​រក​ឃើញ​ពី​ក្នុង​ទូ​កុងតឺន័រ ៧ទូ ក្រោយពី​បាន​ទម្លាក់ ក្នុង​បរិវេណ​ការិយាល័យ​គយ​ ស្វៃ ជុង (Kwai Chung) និង ស៊ីង យ៉ី (Tsing Yi ) កាល​ពី​ចុង​ខែ​មេសា ដល់​ដើម​ខែ​ឧសភា ​កន្លង​ទៅ​នេះ។ ឈើ​ទាំងនេះ ​ជា​រុក្ខជាតិ​កម្រ ​និង​មាន​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ ក្នុង​រយៈ​ពេល ៥ឆ្នាំ​ចុង​ក្រោយ​នេះ។

​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​តស៊ូ​មតិ​​ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក សាន់ ម៉ាឡា ស្នើ​ឱ្យ​រដ្ឋាភិបាល ​បង្ហាញ​គោល​ជំហរ​ច្បាស់លាស់ អនុវត្ត​ច្បាប់​លើ​អ្នក​ពាក់ព័ន្ធ ​ដើម្បី​ធានា​ថា ​ឧក្រិដ្ឋកម្ម​ឈើ​ឆ្លងដែន ​នឹង​មិន​កើត​មាន​ជា​ថ្មី​ទៀត។ លោក​ថា ការ​អូស​បន្លាយ​ពេល មិន​វែក​មុខ​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួលខុស​ត្រូវ​រឿង​នេះ ​ឆ្លុះ​បញ្ចាំង​ថា ​អាជ្ញាធរ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​នេះ៖ «រត់​ពន្ធ​ឈើ​ឆ្លងដែន​ពី​កម្ពុជា​ទៅ​ក្រៅ​ប្រទេស​នេះ ​បញ្ជាក់​ឱ្យ​ឃើញ​ថា​ រដ្ឋាភិបាល​កម្ពុជា ​ពុំ​មាន​សមត្ថភាព​គ្រាប់​គ្រាន់ ​ក្នុង​ការ​គ្រប់គ្រង​នឹង​ថែរក្សា​ ធនធាន​ធម្មជាតិ​ដ៏​មាន​តម្លៃ ​របស់​ប្រទេស​កម្ពុជា​របស់​យើង​ទេ។ ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​រដ្ឋាភិបាល ​កែ​ទម្រង់​ហ្នឹង​ដាក់​ចេញ​នូវ​ ផែនការ​សកម្មភាព ​ឬ​ក៏​យុទ្ធសាស្ត្រ​ជាក់លាក់ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ធ្វើ​យ៉ាងណា​អាច​បិទ​បញ្ចប់​រឿង​អាស្រូវ​ទាំង​អស់​នេះ»។

អាស៊ី​សេរី​​មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ លោក ​វេង សាខុន ​និង​ អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​លោក ស្រី វុឌ្ឍី ដើម្បី​​សុំ​ការ​​ឆ្លើយ​តប​ចំពោះ​​សេចក្ដី​ថ្លែង​ការណ៍​​របស់​​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​នេះ​ទេ​​​ នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា។

រីឯ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ​ប៉ាន សូរស័ក្តិ បដិសេធ​ផ្តល់​បទ​សម្ភាស​ឱ្យ​អាស៊ី​សេរី ព្រោះ​លោក​កំពុង​រវល់​ប្រជុំ ​ហើយ​លោក​រុញ​ឱ្យ​សួរ ​អ្នក​នាំ​ពាក្យ​វិញ៖ «ខ្ញុំ​នៅ​ជាប់​ប្រជុំ​ សូម​អធ្យាស្រ័យ​ប្អូន»។

ប៉ុន្តែ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​លោក ស៊ាង ​ថៃ​ បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ទោះ​បី​ជា​យ៉ាងណា​ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ផ្សាយ​​កាល​ពី​ដើម​ខែ​ឧសភា​ថា​​រយៈពេល​ ៥ឆ្នាំ​មក​ហើយ​ដែល​ក្រសួង​ពុំ​បាន​រៀបចំ​ឯកសារ​ឱ្យ​ក្រុមហ៊ុន​ណា​មួយ​នាំ​ចេញ​ឈើ​ទៅ​កាន់​ទីក្រុង​ហុងកុង ឬ​ក្រៅ​ប្រទេស​នោះ​ឡើយ។ ក្រសួង​បញ្ជាក់​ថា ប្រសិនបើ​កើត​មាន​ករណី​រត់ពន្ធ​ឈើ​ឆ្លង​ដែន គឺ​ជា​ជំនួញ​ឈើ​ខុស​ច្បាប់ ហើយ​អាជ្ញាធរ​ត្រូវ​​ស៊ើប​អង្កេត និង​កំណត់​មុខ​សញ្ញា​អ្នក​ពាក់ព័ន្ធ​ឱ្យ​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

ជុំវិញ​រឿង​នេះ ​ក្រុម​យុវជន​ចូលរួម​គាំទ្រ​សេចក្ដី​ថ្លែង​ការណ៍​នេះ ​គឺ​កញ្ញា បាញ ចិន្តា ថ្លែង​ថា ពួក​គេ​នឹង​មិន​ស្ងប់​អារម្មណ៍​ឡើយ ​ដរាប​ណា ​អាជ្ញាធរ​រដ្ឋាភិបាល ​មិន​ទាន់​វែក​មុខ​ឧក្រិដ្ឋជន​ និង​អ្នក​ពាក់ព័ន្ធ ​ផ្ដន្ទាទោស​តាម​ច្បាប់។ កញ្ញា​ថា ឈើ​ទាំងនោះ ​ជា​សម្បត្តិ​របស់​ជាតិ​ ពុំ​មែន​ជា​កម្ម​សិទ្ធិ​របស់​បុគ្គល​ណា​មួយ​ឡើយ ​ហេតុនេះ​រដ្ឋាភិបាល​មាន​ករណី​កិច្ច ​ទទួលខុសត្រូវ​ និង​បំបែក​សំណុំ​រឿង​នេះ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត៖ «ព្រោះ​យើង​មើល​ឃើញ​ថា ​ឈើ​រាប់​តោន​ យើង​ស្រ័យ​ឃើញ​រូបភាព​មិនមែន​តិច​ទេ ​ច្រើន​មែន​ទែន​ ហើយ​ដើមឈើ​ទាំងអស់​ហ្នឹង​ វា​ប្រើ​រយៈ​ពេល​ច្រើន​ឆ្នាំ ​ដើម្បី​ឱ្យ​វា​បាន ​ធំ​ប៉ុណ្ណឹង។ ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ តើ​វា​មក​ពី​ណា? ​ហើយ​អ្នក​ណា​ខ្លះ​មាន​ការ​ចូលរួម​នាំ​ឈើ​ចេញ​ទៅ ព្រោះ​វា​ជា​ព្រៃ​របស់​យើង​ទាំង​អស់​គ្នា​ វា​ជា​ធនធាន​រួម ​មិនមែន​ជា​ធនធាន​របស់​អ្នក​មាន​អំណាច »។

​ក្រុម​យុវជន​ម្នាក់​ទៀត​ ដែល​ចុះ​ឈ្មោះ​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​នេះ​ដែរ​ គឺ​លោក ពុធ កុលកា សង្កេត​ឃើញ​ថា ​អាជ្ញាធរ​រដ្ឋាភិបាល ​ហាក់​មាន​ចេតនា​លាក់បាំង​រឿង​នេះ ​ដែល​ដើមចម​ នាំ​ឱ្យ​ព្រៃ​ឈើ​កាន់​តែ​ថយ​ចុះ ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​សង្ស័យ​ថា​ អាជ្ញាធរ​រដ្ឋ​មាន​ចេតនា​ បណ្ដែត​បណ្ដោយ​ឱ្យ​កើត​មាន​ករណី​នេះ ព្រោះ​ការ​នាំ​ឈើ​ទ្រង់ទ្រាយ​ធំ​បែបនេះ​ នៅ​ចំពោះ​មុខ​មន្ត្រី​គយ ​និង​សមត្ថកិច្ច​កម្ពុជា៖ «បញ្ហា​ព្រៃឈើ​វា​អត់​ពិបាក​ដូច​គ្រឿងញៀន​ទេ ព្រោះ​គ្រឿងញៀន​ថ្នាំ​វា តូចៗ ងាយ​ស្រួល​ជន​ល្មើស​នាំ​ទៅ ប៉ុន្តែ​រឿង​ឈើ​នេះ ​វា​មាន​ទំហំ​ធំ​ ហើយ​ការ​ដឹក​ចេញ​នេះ ​តើ​វា​ឆ្លងកាត់​ពី​ភ្នែក​របស់​គយ ​ឆ្លង​កាត់​ពី​ភ្នែក​របស់​អាជ្ញាធរ​ដែល​ ពាក់ព័ន្ធ​ការ​ត្រួត​ពិនិត្យ​កុង​ត្រូល​ហ្នឹង ​បាន​ដោយ​យ៉ាង​ដូច​ម្ដេច? បណ្ដោយ​ឱ្យ​រឿង​ហ្នឹង​កើត​ឡើង​ ចូល​រួម​បច្ច័យ​អាក្រក់​កាប់​ឈើ ​និង​ជន​ខិលខូច​ក្នុង​ការ​កាប់​ឈើ​ផ្សេងៗ​ទៀត ​កាន់តែ​បន្ត​សកម្មភាព​របស់​ខ្លួន ​ខ្លាំង​ក្លា​ជាង​នេះ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ការ​នាំ​ចេញ​កំណាត់​ឈើ​មាន​តម្លៃ​ដែល​នាំ​ចេញ​ពី​កម្ពុជា​នេះ​ ស្រប​ពេល​ប្រទេស​កម្ពុជា បាន​បាត់បង់​គម្រប​ព្រៃឈើ​ប្រមាណ​កន្លះ​លាន​ហិកតារ (៥៥៧.០០០) ​ដែល​ស្មើ​នឹង​ប្រមាណ ១១,៧% នៃ​តំបន់​ការ​ពារ​ធម្មជាតិ​របស់​កម្ពុជា​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០០១ ​ដល់​ឆ្នាំ២០១៨៕

No comments: