Sunday, 19 December 2021

ចិន​អះអាង​ថា នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យោធា​យ៉ាង​រឹងមាំ​ជាមួយ​កម្ពុជា

Khmer Circle:

In a parallel universe a pro-Beijing administration in Phnom Penh - not aligned to or indebted to Hanoi - has been able to nuclearize Cambodia's military defence courtesy of China's co-operation. In the same universe those zig zag border lines that intrude into Cambodian territory and constructed illegal posts on Cambodian soil would be inconceivable...

In the real universe, however, China is dragging Cambodia down the same slippery slope towards calamity as she had done in the seventies with Pol Pot hijacking a Hanoi-created rebel movement - the Khmer Rouge - away from the Vietnamese only to let them in by the backdoor to pick up the prize a few years later. 

The odds against the Khmer people and Cambodia are twice as bad and ominous as it was in the seventies as Hun Sen leading the same Hanoi-created movement - now called the CPP - puts his nation firmly on the altar of sacrifice to both Hanoi and Beijing as a price for being allowed to cling on to power.

Hun Sen's 'Peace' spells a slow death for Cambodia - a literal peace of the grave yard indeed...

🔺🔺🔺

ដោយ សេក បណ្ឌិត
2021-12-18


ចិន​អះអាង​ថា នៅ​តែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យោធា​យ៉ាង​រឹងមាំ​ជាមួយ​កម្ពុជា  
ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) (ឆ្វេង) និងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)
 Photo of CPP courtesy

ឯកអគ្គរដ្ឋទូត​ចិន​អះអាង​ថា ចិន​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​កម្ពុជា​បើ​ទោះ​ជា​សហរដ្ឋអាមេរិក​កំពុង​ដាក់​ទណ្ឌកម្ម​លើ​ផ្នែក​យោធា​បន្ថែម​លើ​ទណ្ឌកម្ម​មាន​ស្រាប់​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ជុំវិញ​បញ្ហា​នេះ អ្នកវិភាគ​ព្រួយបារម្ភ​ថា បញ្ហា​យោធា​នេះ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​កម្ពុជា និង​រាលដាល​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ថែម​ទៀត​ផង។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នៅតែ​ចាត់ទុក​កម្ពុជា ថា ជា​មិត្ត​ដែកថែប និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​ចិន​បន្ត​កិច្ច​សហប្រតិបត្តិ​យោធា​យ៉ាង​រឹងមាំ​ជាមួយ​កម្ពុជា​។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ការ​លើកឡើង​ជាថ្មី​បែបនេះ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​និង​ទីលាន​បាញ់​គ្រាប់​ពិត ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន កាលពី​ថ្ងៃទី​១៧ ខែធ្នូ​។ លោក​លើកឡើង​បែបនេះ​លោក លោក វ៉ាង វិនធាន ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​ទាក់ទង​សង្គម​ហ្វេសប៊ុក (Facebook) នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា។

លោក វ៉ាង វិនធាន យល់​ថា ជំនួយ​ផ្នែក​យោធា​នេះ គឺជា​វេទិកា​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​បង្កើន​ចំណងមិត្តភាព និង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ​ជាមួយ​កងទ័ព​ក្នុង​ប្រទេស​អាស៊ាន។

 

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា រូប​នេះ​ក៏​ឆ្លៀត​ឆ្លើយឆ្លង​ចំពោះ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​ដាក់​លើ​រដ្ឋាភិបាល​កម្ពុជា​ថា ជា​នយោបាយ​អំណាច​កៀបសង្កត់ និង​គំនិត​លម្អៀង និង​គ្មាន​អនាគត​។ លោក​បន្ត​ទៀត​ថា នេះ​ជា​ការ​លាប​ពណ៌​បង្ខូចឈ្មោះ​នៃ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន​។ លោក​ចោទ​ប្រកាន់​ថា ទណ្ឌកម្ម​នេះ ធ្វើ​យុត្តាធិការ​ហួស​ដែន​កំណត់​”​ផ្ដេសផ្ដាស និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

នេះ​មិនមែន​ជា​លើក​ទី​១​ដែរ ប្រទេស​រដ្ឋាភិបាល ឬ​អគ្គរដ្ឋទូត​ចិន បញ្ចេញ​ប្រតិកម្ម​បែបនេះ​ខណៈ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហើយ​ចុង​ក្រោយ​នេះ​គឺ​ការ​រឹតត្បិត​ការ​លក់​អាវុធ និង​សម្ភារៈ​យោធា​ឱ្យ​កម្ពុជា។

ចំណែក​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បញ្ចា​ឲ្យ​ប្រមូល​អាវុធ និង​សម្ភារៈ​យោធា​របស់​អាមេរិក​ដែល​មាន​នៅ​កម្ពុជា​ដុត​កម្ទេច​ចោល។

ជុំវិញ​ដំណើរ​វិវឌ្ឍន៍​នៃ​បញ្ជា​លោក ហ៊ុន សែន បែបនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែង ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​និង​ទីលាន​បាញ់​គ្រាប់​ពិត កាលពី​ថ្ងៃទី​១៧ ធ្នូ និយាយ​ថា ក្រសួង​គ្រោង​នឹង​ដុត​កម្ទេច​ចោល តែ​អាវុធ​និង​សម្ភារៈ​យោធា​អាមេរិក​ដែល​ប្រើប្រាស់​លែង​កើត ប៉ុន្តែ​របស់​ដែល​ប្រើ​បាន​គឺ​ត្រូវ​រក្សាទុក​ក្នុង​ឃ្លាំង និង​សារមន្ទីរ​។ លោក​ឲ្យ​ដឹង​ទៀត​ថា អាវុធ និង​សម្ភារ​ទាំងនោះ​ត្រូវ​បាន​ប្រមូល​ជា​បណ្ដើរៗ​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​ឲ្យ​ដឹង​ថា អាច​នឹង​ត្រូវ​ដុត​ពេលណា​នោះ​ទេ​។ លោក ទៀ បាញ់ ឲ្យ​ដឹង​ទៀត កម្ពុជា មិនដែល​បាន​ទិញ​អាវុធ​ពី​ចិន​នោះ​ទេ ហើយ​អាវុធ​ដែល​មាន​សព្វថ្ងៃ គឺជា​អាវុធ​សេសសល់​ពី​សង្គ្រាម៖ «យើង​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​នៅពេល​អនាគត​ចំនួន​ហ្នឹង​យ៉ាងម៉េច​អ្វី​ដែល​យើង​គួរ​រក្សាទុក​អ្វី​ដែល​យើង​ឃើញថា ដល់​កម្រិត​មួយ​ត្រូវ​បំផ្លាញ​ចោល ឬ​យ៉ាងណា​ព្រោះ​រឿង​អាវុធ​និង​គ្រឿង​បំពាក់​នេះ​បើ​ដល់​អាយុកាល​របស់​វា​បើ​ចាស់​ពេក ខូចខាត​ធ្ងន់ធ្ងរ​ពេក​យើង​ទុក​ក៏​វា​អន្តរាយ​ដែរ»

ទាក់ទង​រឿង​នេះ​អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី យល់​ថា ពេល​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា ប៉ុន្តែ ចិន​ចេញ​មុខ​មក​ការពារ នឹង​រុញ​ឲ្យ​កម្ពុជា​ក្លាយ​ជាស​ម្ព័ន​មិត្ត​នឹង​ចិន​កាន់តែ​ស៊ីជម្រៅ​។ ទោះ​យ៉ាងណា​លោក​ថា បញ្ហា​នេះ បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា និង​ឈាន​ដល់​ការ​បែកបាក់​នៅក្នុង​តំបន់​អាស៊ាន​ថែម​ទៀត​ផង៖ «នៅ​ពេល​អាមេរិក​ដាក់ទណ្ឌកម្ម​ប្រទេស​ណាមួយ​ចិន​ចេញមុខ​មក​ការពារ​ចិន​កាន់តែ​ធ្វើ​ឲ្យ​ស្និទ្ធស្នាល​យល់ចិត្ត​កាន់តែ​ខ្លាំង​អ៊ីចឹង​ធ្វើ​ឲ្យ​មាន​ភាព​បែកបាក់​ក្នុង​តំបន់​កាន់តែ​ធ្ងន់ធ្ងរ​យើង​ឃើញ​ថា នៅ​ក្នុង​តំបន់​អាស៊ាន​នេះ​ក៏​មិន​តិច​ប្រទេស​ដែរ​ដែល​កំពុង​មាន​និន្នាការ​ទៅ​ចិន​អ៊ីចឹង​បញ្ហា​ដែល​អាច​កើត​កម្ពុជា​និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​កាន់​តែ​ឆ្ងាយ»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី រំលឹក​ថា ប្រវត្តិសាស្ត្រា​កម្ពុជា នៅ​ពេល​កម្ពុជា​ងាក​ទៅ​ចិន​ខ្លាំងពេក​បាន​ធ្វើ​ឲ្យ​កម្ពុជា​ផុងខ្លួន​នឹង​សង្គ្រាម​។ លោក​បន្ត​ទៀត​ថា ស្ថានការណ៍​ពេលនេះ​កម្ពុជា​ប្រឈម​នឹង​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ចាស់៖ «នៅក្នុង​ស្ថានភាព​បែប​ហ្នឹង​បើសិនណា​ជា​រឿង​នេះ​កើតមានឡើង​ក្នុង​ប្រទេស​នៅក្នុង​តំបន់​យើង​វិញ​ភស្តុតាង​ដែល​គេ​សិក្សា​មក​ហ្នឹង​ពេល​វិបត្តិ​ពិភពលោក​ចូល​ដល់​ធ្ងន់ធ្ងរ​ឧទាហរណ៍​ថា ប្រឈម​គ្នា​ផ្នែក​អាវុធ​ផ្សេងៗ​ប្រទេស​តូចៗ​មិន​មាន​ឥទ្ធិពល​អ្វី​ក្នុង​ទប់ទល់​ជាមួយ​គេ​ទេ​ក្រៅពី​រឿង​ត្រូវ​អនុវត្ត​ទៅតាម​អ្វី​ដែល​មហាអំណាច​គេ​ឲ្យ​ចង់​ធ្វើ​នេះ​ជា​ទិដ្ឋភាព​ដែល​យើង​មើលឃើញ​ពីមុន​និង​ឥឡូវ»

កន្លងទៅ​សហរដ្ឋអាមេរិក​តែង​រំលឹក​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន ពី​បញ្ហា​នៃ​ព័ត៌មាន​នៃ​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ចិន​នៅក្នុង​ក្នុង​មូលដ្ឋាន​ទ័ពជើងទឹក​រាម ខេត្ត​ព្រះសីហនុ តែ​ទោះ​យ៉ាង​ភាគី​កម្ពុជា​តែង​បដិសេធ។

ទោះ​បែប​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​ចោទ​ប្រកាន់​ថា បាន​លួច​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ប្រទេស​ចិន​កុម្មុយនីស្ត ដើម្បី​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​បោះទីតាំង​ឈរជើង​នៅ​លើ​ទឹកដី​ខ្មែរ​។ សារព័ត៌មាន​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក The Wall Street Journal បាន​រាយការណ៍​កាលពី​ខែកក្កដា ឆ្នាំ​២០១៩​ថា កិច្ចព្រមព្រៀងសម្ងាត់​នោះ​បាន​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​គ្រប់គ្រង​កំពង់ផែ​ទ័ពជើងទឹក​រាម​ផ្ដាច់មុខ​រហូត​ដល់​ទៅ ៣០​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​បាន​រៀងរាល់ ១០​ឆ្នាំ​ម្ដង៕

 

No comments: