Khmer Circle:
This generation of Khmer youths falling victims to the Hun-Vietcong regime must be the second generation after the fall of the Pol Pot-Vietcong regime of the 1970's. Then - just like today - their grandparents would have been commonly charged with the crime of being a foreign agent of one abbreviated name or another or of being 'enemies of Angkar Leu' and the Party which all amount to having committed "treason" when caught with their unpardonable acts of "stealing" sweet potatoes in their own back yard.
We should invite those foreign scholars and specialists on the country to enlighten us and elaborate on this charge of "incitement" leveled against these peaceful protesters as well as identifying the sources behind their "agitation" or "incitement"?
Even the usually high-browsed journalists and ‘independent’ political columnists and observers on the country appear to have nothing to say or analyse whenever the regime clamps down on human and civil rights in this all far too familiar egregious, brutal fashion.
Not a glamorous topic to delve into, eh?
🔼🔼🔼
ដោយ សន ចាន់រដ្ឋា
2022-01-05
(ស្ត្រីពាក់ម៉ាសយួរថង់ខ្មៅ) កញ្ញា ឈឹម ស៊ីថរ ដើរចេញពីតុលាការនិងអាជ្ញាធររៀបចំបញ្ជូននាងទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរនៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
រូប៖ Tola Moeun
វិវាទការងារនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍(Naga World) ឈានដល់ការចោទប្រកាន់ មេដឹកនាំសហជីពនេះ គឺកញ្ញា ឈឹម ស៊ីថរ និងលោក សុខ ណារិទ្ធ ពីបទញុះញង់។ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យដោះស្រាយវិវាទការងារនេះដោយការចរចារវាងបុគ្គលិកនិងថៅកែ មិនមែនប្រើប្រព័ន្ធតុលាការដើម្បីចោទប្រកាន់មេដឹកនាំសហជីពនោះទេ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) និងតំណាងកូដករលោក សុខ ណារិទ្ធ ត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី៥ ខែមករានេះ ក្រោយតុលាការសម្រេចចោទប្រកាន់ពួកគេ។
អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការ សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ដែលតាមដានដំណើររឿងនេះឲ្យដឹងថា កញ្ញា ឈឹម ស៊ីថរ និងលោក លោក សុខ ណារិទ្ធ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកបន្តទៀតថា តុលាការបានដោះលែងលោក សុខ គង្គា ដោយដាក់ឲ្យស្ថិតក្នុងការឃ្លាំមើលរបស់តុលាការ៖ «ការអនុវត្តវិធានតឹងរ៉ឹងផ្នែកដោយយកទម្រង់ប្រព័ន្ធតុលាការការចោទប្រកាន់ការឃាត់ខ្លួននេះនៅក្នុងការដាក់សម្ពាធកម្មករនិយោជិត ខ្ញុំគិតថា មិនមែនជាជម្រើសល្អទេ វាជាការអនុវត្តវិធានច្បាប់មួយដែលមិនស្មើមុខគ្នាចំពោះមុខច្បាប់ដែលកូដករគាត់ធ្វើកូដកម្មដោយសន្តិវិធីអនុលោមទៅតាមច្បាប់ដោយឡែកគាត់ត្រូវដោយអយុត្តិធម៌»។
កញ្ញា ឈឹម ស៊ីថរ លោក សុខ គង្គា និងលោក សុខ ណារិទ្ធ ដែលជាតំណាងសហជីពណាហ្កាវើលដ៍ត្រូវបានកងកម្លាំងសមត្ថកិច្ចច្រើននាក់ឡោមព័ទ្ធចាប់ខ្លួនកាលពិថ្ងៃទី៤ ខែមករា នៅក្បែរស្ថានទូតអូស្ត្រាលី។ ភ្លាមៗនោះ អ្នកទាំង ៣នាក់ ត្រូវបានអាជ្ញាធរបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ។
មេធាវីការពារក្ដី កញ្ញា ឈឹម ស៊ីថរ និងមនុស្ស ៨ នាក់ផ្សេងទៀត គឺលោកមេធាវី សំ ចំរើន ដែលត្រូវអាជ្ញាធរចាប់ខ្លួនយល់ថា តុលាការហាក់ប្រើពេលវេលាប្រញ៉ាប់ពេកក្នុងការសាកសួរដោយធ្វើឡើងទាំងយប់៖ «ពួកគេមានការជាប់ដោយបុរេវិនិច្ឆ័យយ៉ាងធ្ងន់ធ្ងរ ហើយពេលវេលានៃការសាកសួរដូចប្រញ៉េបប្រញាប់សួរទាំងពេលយប់ពេលអីអញ្ចឹង»។
រីឯប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ដែលតាមដានឃ្លាំមើលនៅមុខតុលាការយល់ថា ករណីនេះជាវិវាទការងារគួរដោះស្រាយរវាងបុគ្គលិក និងថៅកែ ប៉ុន្តែបែរជាមានការចោទប្រកាន់លើតំណាងលើបុគ្គលិកបានប្រែក្លាយករណីនេះទៅជាបទល្មើសព្រហ្មទណ្ឌ។ លោកព្រួយបារម្ភថា ការចោទប្រកាន់បែបនេះនឹងធ្វើឲ្យប៉ះពាល់វិស័យការងារ។ មន្ត្រីសហជីពរូបនេះស្នើរដ្ឋាភិបាលអន្តរាគមន៍ឲ្យមានការផ្សះផ្សាការងាររវាងភាគីជម្លោះទាំងពីរ៖ «ឲ្យពួកគេជជែកក្នុងក្របខណ្ឌនិយោជកនិងកម្មករនិយោជិតដើម្បីបញ្ចប់រឿងក្នុងលក្ខខណ្ឌចូលធ្វើការវិញ ហើយបើនៅតែបែបនេះមានន័យថា វាបង្ករឿងកាន់តែធំ កម្មករកាន់តែឈឺចាប់អ្នកដែលគេចាប់បាន គ្នារងគ្រោះ ទីបំផុតទៅ ជាមានជម្លោះជាមួយអាជ្ញាធរលែងជាជម្លោះជាមួយក្រុមហ៊ុន»។
ជុំវិញរឿងនេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងតាមរយៈហ្វេសប៊ុករបស់ខ្លួនថា ស្ថានទូតលើកទឹកចិត្តឱ្យភាគីទាំងអស់ត្រឡប់ទៅរកការចរចាវិញ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងឆាប់រហ័ស។ ស្ថានទូតបានដឹងឮអំពីកូដកម្មដែលកំពុងកើតមាន ទាក់ទង នឹងកាស៊ីណូណាហ្គាវើលដ៍។
ស្ថានដដែលបន្តថា ប្រជាជនមានសិទ្ធិក្នុងការជួបជុំដោយសន្តិវិធី និងមានសេរីភាពក្នុងការបញ្ចេញមតិ។ ប្រតិកម្មរបស់ស្ថានទូតអូស្ត្រាលីបែបនេះ ក្រោយមួយពីទូតអាមេរិកថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ និងកូដករទៀត។
មេដឹកនាំសហជីពបុគ្គលិកណាហ្កាវើលដ៍ និងកូដករត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់ថា ក្រុមធ្វើចលនាខុសច្បាប់។ តែទោះមានការចាប់ខ្លួនតំណាងសហជីព និងបុគ្គលិក ប៉ុន្តែ បុគ្គលិកជិត ១,០០០ នាក់ (ជិតមួយពាន់) នៅតែបន្តធ្វើកូដកម្មនៅជិតកាស៊ីណូនេះដដែល ដើម្បីទាមទារឲ្យមានដំណោះស្រាយការងារ និងដោះលែងតំណាងរបស់ពួកគេឲ្យមានសេរីភាពឡើងវិញ។
បុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ម្នាក់កញ្ញា ស្រីអូន ដែលចូលរួមធ្វើកូដកម្មនេះ និយាយថា ការទាមទាររកដំណោះស្រាយការងារជិតម្ភៃថ្ងៃនេះ កូដករធ្វើតាមឆន្ទៈខ្លួន ព្រោះចង់បានដំណោះស្រាយមិនមែនធ្វើតាមការបញ្ជាពីអ្នកណាដូចការចោទប្រកាន់របស់អាជ្ញាធរឡើយ។ ស្ត្រីកូដកររូបនេះ ព្រមានថា បើគ្មានដំណោះស្រាយ នឹងគ្មានការដោះលែងតំណាងរបស់ពួកគេ អ្នកធ្វើកូដកម្មនោះមិនបញ្ឈប់នោះទេ៖ «រងនូវភាពអយុត្តិធម៌ពេកពួកខ្ញុំមិនអាចអង្គុយស្ងៀមបានទេ ព្រោះជាអយុត្តិធម៌ខ្លាំងណាស់ គ្រាន់តែសិទ្ធិសេរីភាពការងារ បែរជាលាបពណ៌ពួកខ្ញុំទៅបក្សនយោបាយវិញ។ រាស្ត្រធ្វើដើម្បីតែរស់ទេ មិនមែនផ្ដួលរំលំរាជរដ្ឋាភិបាលទេ គឺដើម្បីតែឆ្នាំងបាយខ្លួនឯងដាំឲ្យបានល្អប៉ុណ្ណោះ»។
ស្រដៀងគ្នានេះដែរ ក្រុមមន្រ្តីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះ បានបង្ហោះសារលើហ្វេសប៊ុកដោយលើកឡើងស្រដៀងៗគ្នាថា សហជីព គឺជានីតិបុគ្គលស្របច្បាប់ សិទ្ធិសេរីភាពក្នុងការធ្វើកូដកម្មដោយសន្តិវិធី គឺធានាដោយច្បាប់ មិនមែនជាបទល្មើសនោះទេ។ ពួកគេបន្តថា វិវាទការងារនៅណាហ្គាវើលដ៍គឺជាវិវាទរួម រវាងបុគ្គលិក និងថៅកែ មិនមែនជាវិវាទជាមួយអាជ្ញាធរនោះទេ។
ក្រៅពីនេះ ក៏មានគណបក្សនយោបាយមួយចំនួនបានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ថ្កោលទោស ចំពោះទង្វើអាជ្ញាធរ ដែលរារាំង និងប្រើកម្លាំងបង្ក្រាបការប្រមូលផ្ដុំ ទាក់ទងនឹងវិវាទការងារនេះ៕
1 comment:
Khmers have become lazy and stupid. They will lose everything. These foreign projects are suppose to bring in jobs? Is this what Khmers think? Khmers trading their land for jobs? Just plain stupid. Khmers now have lost land to Nagaworld and now will lose their jobs. Congratulations on being fooled out of your land.
Post a Comment