Thursday, 6 January 2022

មេដឹកនាំ​សហជីព​​ណាហ្គាវើលដ៍​​កញ្ញា​ ឈឹម ស៊ីថរ​ និង​លោក សុខ ណារិទ្ធ​​ ត្រូវ​​បាន​​តុលាការ​​ចោទ​ប្រកាន់​​ពី​​បទ​​ញុះញង់


Khmer Circle

This generation of Khmer youths falling victims to the Hun-Vietcong regime must be the second generation after the fall of the Pol Pot-Vietcong regime of the 1970's. Then - just like today - their grandparents would have been commonly charged with the crime of being a foreign agent of one abbreviated name or another or of being 'enemies of Angkar Leu' and the Party which all amount to having committed "treason" when caught with their unpardonable acts of "stealing" sweet potatoes in their own back yard.

We should invite those foreign scholars and specialists on the country to enlighten us and elaborate on this charge of "incitement" leveled against these peaceful protesters as well as identifying the sources behind their "agitation" or "incitement"? 

Even the usually high-browsed journalists and ‘independent’ political columnists and observers on the country appear to have nothing to say or analyse whenever the regime clamps down on human and civil rights in this all far too familiar egregious, brutal fashion.

Not a glamorous topic to delve into, eh?

🔼🔼🔼 

ដោយ សន ចាន់រដ្ឋា
2022-01-05
មេដឹកនាំ​សហជីព​​ណាហ្គាវើលដ៍​​កញ្ញា​ ឈឹម ស៊ីថរ​ និង​លោក សុខ ណារិទ្ធ​​ ត្រូវ​​បាន​​តុលាការ​​ចោទ​ប្រកាន់​​ពី​​បទ​​ញុះញង់​​

(ស្ត្រីពាក់ម៉ាសយួរថង់ខ្មៅ) កញ្ញា ឈឹម ស៊ីថរ ដើរចេញ​ពី​តុលាការ​និងអាជ្ញាធររៀបចំ​​បញ្ជូននាង​​ទៅ​ឃុំខ្លួន​​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃសរ​នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
រូប៖ Tola Moeun


វិវាទ​​ការងារ​​​នៅ​​ក្រុមហ៊ុន​​បន​ល្បែង​​ណាហ្គាវើលដ៍(Naga World) ​ឈាន​​ដល់​​​ការ​​ចោទ​​ប្រកាន់​ មេដឹកនាំ​សហជីព​នេះ គឺ​កញ្ញា​ ឈឹម ស៊ីថរ​ និង​លោក សុខ ណារិទ្ធ​​​ ពី​បទ​​ញុះញង់។ មន្ត្រី​សង្គម​​ស៊ីវិល​ជំរុញ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​ការ​ចរចា​រវាង​បុគ្គលិក​និង​ថៅកែ​ មិនមែន​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​​ចោទប្រកាន់​មេដឹក​នាំ​​សហជីព​​នោះ​​ទេ។​

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ (Naga World) និង​តំណាង​​កូដករ​លោក​ សុខ ណារិទ្ធ​ ត្រូវ​សមត្ថកិច្ច​​បញ្ជូន​​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ព្រៃស​ នៅ​ល្ងាច​ថ្ងៃ​​ទី៥ ខែ​មករា​​នេះ​ ក្រោយ​តុលាការ​សម្រេច​ចោទ​​ប្រកាន់​​ពួកគេ​។​


អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ  ដែល​តាមដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ថា​ កញ្ញា ឈឹម ស៊ីថរ​ និង​លោក​ លោក សុខ ណារិទ្ធ​ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ តាម​មាត្រា​ ៤៩៤ និងមាត្រា ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​​។​ ​លោក​បន្តទៀតថា​ ​តុលាការ​បាន​ដោះលែង​លោក​ សុខ គង្គា​ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃ្លាំមើល​របស់តុលាការ​៖ «ការ​អនុវត្ត​វិធាន​តឹងរ៉ឹង​ផ្នែក​ដោយ​យក​ទម្រង់​ប្រព័ន្ធ​តុលាការ​​ការ​ចោទ​ប្រកាន់​ការ​ឃាត់ខ្លួន​នេះ​​នៅក្នុង​ការ​ដាក់​សម្ពាធ​កម្មករនិយោជិត​ ខ្ញុំ​គិត​ថា​ មិនមែន​ជា​ជម្រើស​ល្អ​ទេ ​​វា​ជា​ការ​អនុវត្ត​វិធាន​ច្បាប់​មួយ​​​ដែល​មិន​ស្មើ​មុខ​គ្នា​ចំពោះ​មុខ​ច្បាប់​​ដែល​កូដករ​គាត់​​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​អនុលោម​ទៅ​តាម​ច្បាប់​ដោយ​ឡែក​គាត់​ត្រូវ​​​ដោយ​អយុត្តិធម៌​»។

​កញ្ញា​ ឈឹម ស៊ីថរ​ លោក​ សុខ​ គង្គា និងលោក សុខ ណារិទ្ធ​ ដែល​ជាតំណាង​សហជីព​ណាហ្កាវើលដ៍​ត្រូវ​បាន​​កង​កម្លាំង​សមត្ថកិច្ចច្រើន​នាក់​ឡោម​ព័ទ្ធ​ចាប់​ខ្លួន​​កាល​ពិ​​ថ្ងៃ​ទី៤ ខែមករា នៅក្បែរ​ស្ថានទូត​អូស្ត្រាលី។ ភ្លាមៗ​នោះ​ អ្នក​ទាំង ៣នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ធ្វើការ​សាកសួរ​។​

មេធាវី​ការពារ​ក្ដី​ កញ្ញា​ ឈឹម ស៊ីថរ​ និង​មនុស្ស​ ៨ នាក់​ផ្សេង​ទៀត ​គឺ​លោក​មេធាវី សំ ចំរើន ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​យល់ថា​ ​តុលាការ​ហាក់​ប្រើ​ពេល​វេលា​ប្រ​ញ៉ាប់​ពេក​ក្នុង​ការ​សាកសួរ​ដោយ​ធ្វើ​ឡើង​ទាំង​យប់​៖ «​​ពួក​គេ​​​មាន​ការ​ជាប់​ដោយ​បុរេវិនិច្ឆ័យ​យ៉ាង​ធ្ងន់ធ្ងរ​​ ហើយ​​ពេលវេលា​​នៃការ​សាកសួរ​ដូច​ប្រញ៉េប​ប្រញាប់​សួរ​ទាំង​ពេល​យប់​ពេល​អី​អញ្ចឹង​»។

រីឯ​ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់  ដែល​តាមដាន​ឃ្លាំមើល​​នៅ​មុខ​តុលាការ​យល់​ថា​ ករណី​នេះ​ជា​វិវាទ​ការងារ​គួរ​ដោះស្រាយ​​រវាងបុគ្គលិក ​និង​ថៅកែ​ ប៉ុន្តែបែរជាមានការ​ចោទ​ប្រកាន់​លើ​តំណាង​លើ​​បុគ្គលិក​បាន​ប្រែក្លាយ​ករណី​នេះ​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ។​ លោក​ព្រួយបារម្ភ​ថា​ ​ការ​ចោទ​ប្រកាន់​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​ការងារ​។​ មន្ត្រី​​សហជីព​រូបនេះ​ស្នើ​រដ្ឋាភិបាល​​អន្តរាគមន៍​ឲ្យ​មាន​ការផ្សះផ្សា​ការងារ​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​៖ «ឲ្យ​ពួកគេ​​ជជែក​ក្នុង​ក្របខណ្ឌ​និយោជក​និង​កម្មករនិយោជិត​ដើម្បី​បញ្ចប់​រឿង​ក្នុង​លក្ខខណ្ឌ​ចូល​ធ្វើ​ការ​វិញ​ ហើយ​បើ​នៅ​តែ​បែបនេះ​មាន​ន័យ​ថា វា​បង្ក​​រឿង​កាន់​តែ​ធំ​ កម្មករ​កាន់តែ​ឈឺ​ចាប់​​អ្នក​ដែល​គេ​ចាប់​បាន​​ គ្នា​រងគ្រោះ​ ទីបំផុត​​ទៅ​ ជា​មាន​ជម្លោះ​ជាមួយ​អាជ្ញាធរ​លែង​ជា​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​​»។

​​ជុំវិញ​រឿង​នេះ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​លើកឡើង​តាមរយៈ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ស្ថានទូត​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំងអស់​ត្រឡប់​ទៅ​រក​ការចរចា​វិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ និង​ឆាប់រហ័ស។​​ ស្ថានទូត​បានដឹង​ឮអំពី​កូដកម្ម​ដែល​កំពុង​កើតមាន​ ទាក់ទង​ នឹង​កាស៊ីណូណាហ្គាវើលដ៍​។

ស្ថាន​ដដែល​បន្ត​ថា​ ប្រជាជន​មាន​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ដោយ​សន្តិវិធី​ និង​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។​​ ប្រតិកម្ម​របស់​ស្ថានទូត​អូស្ត្រាលី​បែប​នេះ​ ក្រោយ​មួយ​ពី​ទូត​អាមេរិក​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ករណី​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ និង​កូដករ​ទៀត​។​

មេ​ដឹក​នាំ​សហជីព​បុគ្គលិក​ណាហ្កាវើលដ៍ និង​កូដករ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ថា​ ក្រុមធ្វើចលនាខុសច្បាប់។ តែទោះ​មាន​ការ​ចាប់​ខ្លួន​តំណាង​សហជីព និង​បុគ្គលិក​ ប៉ុន្តែ​ បុគ្គលិក​ជិត​ ១,០០០ នាក់ ​(ជិតមួយពាន់)​​ នៅតែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ជិត​​កាស៊ីណូ​​នេះ​ដដែល​ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ការងារ​ និង​ដោះលែង​តំណាង​របស់​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​បុគ្គលិក​ក្រុមហ៊ុន​​ណាហ្កាវើលដ៍ ​ម្នាក់កញ្ញា ស្រីអូន ​​ដែល​ចូលរួម​ធ្វើ​កូដកម្ម​នេះ​ និយាយថា​ ការ​ទាមទារ​រក​ដំណោះស្រាយ​ការងារ​ជិត​ម្ភៃ​ថ្ងៃ​នេះ​ ​កូដករ​ធ្វើ​តាមឆន្ទៈ​ខ្លួន​ ព្រោះ​ចង់​បាន​ដំណោះស្រាយ​​មិនមែន​ធ្វើ​តាម​ការ​បញ្ជា​ពី​អ្នកណា​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ​។​ ​ស្ត្រី​កូដករ​រូបនេះ​ ព្រមាន​ថា​ បើ​គ្មាន​ដំណោះស្រាយ​ នឹង​គ្មាន​ការ​ដោះលែង​តំណាង​របស់​ពួក​គេ​ អ្នក​ធ្វើ​កូដកម្មនោះ​មិន​បញ្ឈប់​នោះ​ទេ​៖ «​​រង​នូវ​ភាព​អយុត្តិធម៌​ពេក​ពួក​ខ្ញុំ​​មិន​អាច​អង្គុយ​ស្ងៀម​បាន​ទេ​ ព្រោះ​ជា​អយុត្តិធម៌​ខ្លាំង​ណាស់​ ​គ្រាន់​តែ​សិទ្ធិ​សេរីភាព​ការងារ​ បែរ​ជា​លាប​ពណ៌​ពួក​ខ្ញុំ​ទៅ​បក្ស​នយោបាយ​វិញ​។​​ រាស្ត្រ​ធ្វើ​ដើម្បី​តែ​រស់​ទេ​​ មិនមែន​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​​ទេ​ គឺ​ដើម្បី​តែ​ឆ្នាំង​បាយ​ខ្លួន​ឯង​​ដាំ​ឲ្យ​បាន​​ល្អ​ប៉ុណ្ណោះ​»។

ស្រដៀង​គ្នា​នេះ​ដែរ​ ក្រុម​មន្រ្តី​សង្គម​ស៊ីវិល​​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​ បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​​​ដោយ​លើកឡើង​ស្រដៀងៗ​គ្នា​ថា ​សហជីព​ គឺ​ជានីតិបុគ្គល​ស្រប​ច្បាប់​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ គឺ​ធានា​ដោយ​ច្បាប់​ មិនមែន​ជា​បទល្មើស​នោះទេ​។ ពួកគេ​បន្ត​ថា​ វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​គឺ​ជា​វិវាទ​រួម រវាង​បុគ្គលិក​ និង​ថៅកែ មិនមែន​ជា​វិវាទ​ជាមួយ​អាជ្ញាធរ​នោះ​ទេ​។​

ក្រៅពី​នេះ ក៏​មាន​គណបក្ស​នយោបាយ​​មួយ​ចំនួន​​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់ថ្កោលទោស ចំពោះ​ទង្វើ​អាជ្ញាធរ ដែល​រារាំង និង​ប្រើ​កម្លាំង​បង្ក្រាប​ការ​ប្រមូលផ្ដុំ ទាក់ទង​នឹង​វិវាទ​ការងារ​នេះ៕

1 comment:

Anonymous said...

Khmers have become lazy and stupid. They will lose everything. These foreign projects are suppose to bring in jobs? Is this what Khmers think? Khmers trading their land for jobs? Just plain stupid. Khmers now have lost land to Nagaworld and now will lose their jobs. Congratulations on being fooled out of your land.