Khmer Circle:
What can one dictator possibly know that another doesn't?
Or is it a case of 'All dictators of the world unite. You have nothing to lose'?
🔼🔼🔼
ដោយ មាន ឫទ្ធិ
2022-01-03
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP
សកម្មជនគណបក្សប្រឆាំងរិះគន់គម្រោងទស្សនៈកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅប្រទេសភូមាថា ជាការធ្វើដើម្បីតែអំណាចផ្ទាល់ខ្លួន ដោយមិនគិតពីប្រយោជន៍រួមរបស់ជាតិ។ ប្រតិកម្មនេះធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានប្រកាសជាថ្មីថា លោកនឹងទៅភូមានៅចុងសប្ដាហ៍នេះ បើទោះបីមានការបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតខ្មែរនៅប្រទេសនេះក៏ដោយ។
សកម្មជនគណបក្សប្រឆាំងនិងអ្នកតាមដានស្ថានការណ៍សង្គមរិះគន់ថា ដំណើរទស្សនៈកិច្ចរបស់មេដឹកនាំរដ្ឋាភិបាលឯកបក្សនេះ នឹងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ ដោយសារទៅជួយទំនុកបម្រុងរបបសឹកយោធាភូមា ឬមីយ៉ាន់ម៉ា (Myanmar) ដែលបានសម្លាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ន ផល្លា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ ខែមករាថា លោកសោកស្ដាយដែលលោក ហ៊ុន សែន នៅតែបន្តគម្រោងទៅទស្សនៈកិច្ចនៅប្រទេសភូមា ដែលធ្វើឱ្យសមាគមអាស៊ានបែកបាក់គ្នា។ លោកបញ្ជាក់ថា ទង្វើបែបនេះជាការគាំទ្ររបបរដ្ឋប្រហារយោធាភូមា ដែលកំពុងតែរងសម្ពាធពីសហគមន៍អន្តរជាតិ ដូច្នេះនឹងមិនបានផលប្រយោជន៍អ្វីដល់កម្ពុជានោះទេ ក្រៅអំពីតែការអោបក្រសោបតាមបំណងរបស់ចិន ដើម្បីឱ្យជួយក្រុមគ្រួសារលោក ហ៊ុន សែន បានបន្តអំណាចផ្ដាច់ការទៅមុខទៀត។ បន្ថែមពីនេះលោក ជឿជាក់ថា ពលរដ្ឋភូមា ដែលមាននិន្នាការគាំទ្រប្រជាធិបតេយ្យនឹងផ្ទុះកំហឹងមកលើកម្ពុជាកាន់តែខ្លាំង៖ «វារឹតតែទទួលនូវភាពអាម៉ាស់ ហើយហ្នឹងការប្រមាថមើលងាយពីប្រជាជនរបស់ប្រទេសភូមា ក៏ដូចជាសមាជិកអាស៊ានទាំងមូលផង។ ជាពិសេសសមាជិកអាស៊ានដែលគេប្រកាន់នូវនិន្នាការប្រជាធិបតេយ្យ ហើយប្រទេសគេមានការគោរពសិទ្ធិមនុស្ស។ ដូច្នេះហើយមិនឆ្លុះបញ្ចាំងអំពីលទ្ធផលវិជ្ជមាននឹងទទួលបានផលប្រយោជន៍អ្វីទេ»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងនេះធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានប្រកាសជាថ្មីនៅក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែមករានេះថា លោកនឹងទៅប្រទេសភូមានៅថ្ងៃទី៨ និងទី៩ ខែមករានៅចុងសប្ដាហ៍នេះ ឱ្យខាងតែបាន បើទោះបីជារងការរិះគន់ពីសំឡេងអ្នកមាននិន្នាការផ្ទុយពីរដ្ឋាភិបាលក៏ដោយ៖ «ថ្ងៃទី៨ទី៩នេះខ្ញុំទៅប្រទេសមីយ៉ាន់ម៉ា។ ព្រឹកស្អែកខ្ញុំនឹងប្រជុំពិភាក្សាជាមួយប្រធានាធិបតី ឥណ្ឌូណេស៊ីតាមទូរស័ព្ទ រួចហើយខ្ញុំចេញទៅមីយ៉ាន់ម៉ា»។
កន្លងមកលោក ហ៊ុន សែន អះអាងថា លោកធ្វើដូច្នេះ ដើម្បីបើកផ្លូវឱ្យមានដំណោះស្រាយចំពោះវិបត្តិនៅភូមា។ ក៏ប៉ុន្តែលោកពុំដែលបង្ហាញពីចេតនាណាមួយចង់ជួបមេដឹកនាំស្របច្បាប់របស់ប្រទេសនេះ គឺអ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi) ដែលត្រូវបានមេដឹកនាំយោធាទម្លាក់ចេញពីអំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ និងចាប់ដាក់គុកនោះទេ។ លោក ហ៊ុន សែន ដែលជាអតីតមេដឹកនាំរដ្ឋប្រហារបង្ហូរឈាមកាលពីឆ្នាំ១៩៩៧ នៅក្នុងប្រទេសខ្លួនឯង ហើយត្រូវសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជាអ្នករម្លាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងនោះ ក៏ពុំដែលថ្លែងថ្កោលទោសជាសាធារណៈចំពោះអំពើរដ្ឋប្រហារយោធានៅភូមានោះដែរ ស្របពេលដែលមេដឹកនាំរដ្ឋប្រហារយោធានៅភូមាអាចប្រឈមនឹងបណ្តឹងពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅឯតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងអាឡេ (The Hague) ប្រទេសហូល្លង់ដ៏ (Netherlands)។
ជុំវិញរឿងនេះ អ្នកតាមដានស្ថានការណ៍សង្គមលោក រ៉ុង ឈុន យល់ថា គម្រោងទស្សនៈកិច្ចរបស់លោកហ៊ុន សែន នេះនឹងមិនអាចជួយដោះស្រាយវិបត្តិនយោបាយនៅប្រទេសភូមាបានទេ ស្របពេលដែលកម្ពុជាខ្លួនឯងកំពុងតែដើរចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យនិងញាំញីទៅដោយការរំលោភសិទ្ធិមនុស្សដូចសព្វថ្ងៃនោះ។ ជាងនេះទៅទៀត លោកថា ប្រសិនបើលោក ហ៊ុន សែន ជួបតែមេដឹកនាំរដ្ឋប្រហារយោធាលោក មីន អ៊ុងហ្លាំង (Min Aung Hlaing) ដោយមិនបានជួបមេដឹកនាំស្របច្បាប់គឺអ្នកស្រី អ៊ុង សាងស៊ូជី (Aung San Suu Kyi)ទេនោះ នឹងធ្វើឱ្យសហគមន៍អន្តរជាតិថ្កោលទោសដល់កម្ពុជាបន្ថែមទៀត៖ «ខ្ញុំមើលរូបភាពប្រទេសភូមាហើយរូបភាពកម្ពុជា វាប្រហាក់ប្រហែលគ្នាទេ ប៉ុនគ្រាន់តែមួយប្រើកម្លាំងយោធាធ្វើការបណ្ដេញចេញពីអំណាចតែម្ដង។ តែមួយគ្រាន់ប្រើប្រាស់យន្តការតុលាការ គឺមួយវិធីក្ដៅមួយវិធីត្រជាក់ ក្នុងន័យដូចតែគ្នាទេ។ កម្ទេចគណបក្សប្រឆាំងចេញពីតំណែងអាហ្នឹង យើងមើលឃើញវាទ្រង់ទ្រាយនៃកម្ពុជាហើយហ្នឹងភូមាហ្នឹងប្រហាក់ប្រហែលគ្នា គឺរំលាយបក្សដូចតែគ្នាទេ»។
កាលពីថ្ងៃទី៣១ ខែធ្នូ មានករណីផ្ទុះគ្រាប់បែកកែច្នៃចំនួន ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសភូមា ប៉ុន្តែពុំបង្កឱ្យខូចខាត ឬរបួសស្នាមដល់មន្ត្រីការទូតកម្ពុជានោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង អះអាងប្រាប់វិទ្យុអាស៊ីសេរី តាមបណ្តាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី៣ ខែមករាថា គម្រោងទស្សនកិច្ចនេះនៅរក្សាដដែលមិនមានអ្វីប្រែប្រួលទេ ព្រោះកម្ពុជាទុកចិត្តលើភាគីម្ចាស់ផ្ទះក្នុងការការពារសុវត្ថិភាពជូនភ្ញៀវ។ លោកពន្យល់ថា គោលបំណងចម្បងមួយក្នុងចំណោមគោលបំណងចម្បងដទៃទៀតនៃគម្រោងទស្សនកិច្ចនេះ គឺដើម្បី «ខិតខំរកដំណោះស្រាយ» ធ្វើឱ្យអាស៊ានមានរដ្ឋសមាជិកចំនួន ១០ មិនមែន ៩ ឬតិចជាងនេះទេ។ យ៉ាងណាលោក កុយ គួង មិនឆ្លើយតបចំពោះសំណួររបស់វិទ្យុអាស៊ីសេរី ថាតើកម្ពុជាព្រួយបារម្ភដែរឬទេ ប្រសិនបើរដ្ឋសមាជិកអាស៊ានមួយចំនួនសម្រេចចិត្តធ្វើពហិការកិច្ចប្រជុំកំពូលអាស៊ានដឹកនាំដោយកម្ពុជាក្នុងឆ្នាំ២០២២នេះ ដោយសារបញ្ហាភូមានេះ។
កន្លងទៅ រដ្ឋសមាជិកអាស៊ានមួយចំនួនមានដូចជា ប្រទេសឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) ហ្វីលីពីន (Philippines) និងសិង្ហបុរី (Singapore)តែងតែធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លាប្រឆាំងនឹងវត្តមានមេដឹកនាំយោធាភូមាមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានបាន។ ប្រទេសទាំងនេះនៅរក្សាភាពស្ងៀមស្ងាត់នៅឡើយជុំវិញចេតនាចុងក្រោយរបស់កម្ពុជានាពេលនេះ។ វិទ្យុអាស៊ីសេរី កំពុងព្យាយាមសុំជំហរជាក់លាក់ពីបណ្តាប្រទេសទាំងនេះ ថាតើពួកគេនឹងសម្រេចចិត្តបែបណាបើកម្ពុជាសម្រេចឱ្យមេដឹកនាំរដ្ឋប្រហារភូមាចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនោះ។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona State University) បណ្ឌិត អៀ សុផល ពន្យល់ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកកាលពីពេលថ្មីៗនេះថា ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ប្រទេសកម្ពុជាកំពុងតែដឹកនាំសមាគមនេះតាមលំនាំខុស ដោយធ្វើឱ្យសមាគមនេះបែកបាក់គ្នា និងខ្មាសគេ។ លោកព្រមានថា ប្រសិនបើអាស៊ានមិនអាចទប់ទល់នឹងមេដឹកនាំរដ្ឋប្រហារយោធាភូមាបានទេ នោះក្រុមមេដឹកនាំនៃរដ្ឋសមាជិកអាស៊ានមួយចំនួន អាចនឹងជ្រើសរើសមិនចូលរួមកិច្ចប្រជុំកំពូលអាស៊ានដឹកនាំដោយកម្ពុជា។
ចាប់តាំងពីលោក ហ៊ុន សែន មានគម្រោងទៅជួបមេដឹកនាំសឹកយោធាភូមាមក ពលរដ្ឋប្រទេសភូមាមួយចំនួនបានប្រតិកម្មថ្កោលទោស និងដុតរូបថតរបស់លោក ហ៊ុន សែន តាមទីសាធារណៈ និងនៅតាមបណ្ដាញសង្គម ហើយប្ដេជ្ញាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់មេដឹកនាំរដ្ឋាភិបាលឯកបក្ស។
សកម្មជនបក្សប្រឆាំងនិងអ្នកតាមដានស្ថានការណ៍សង្គម មើលឃើញថា ប្រតិកម្មរបស់ពលរដ្ឋភូមានេះ ដោយសារពួកគេខឹងសម្បារនឹងលោក ហ៊ុន សែនទៅគាំទ្ររបបសឹកយោធាភូមា ដែលបានសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ គិតត្រឹមចុងឆ្នាំ២០២១ យ៉ាងហោចណាស់ មានពលរដ្ឋភូមាជាង ១ពាន់៣រយនាក់ (១.៣០៥នាក់) ត្រូវបានសម្លាប់ ក្នុងនោះមានកុមារជាង ៧៥នាក់។ លើសពីនេះទៀត មនុស្សប្រមាណជាង ១ម៉ឺននាក់ (១០.៧៥៦នាក់) ត្រូវបានចាប់ខ្លួន ដោយសារពួកគេ តវ៉ាប្រឆាំងនឹងការដឹកនាំខុសច្បាប់របស់របបសឹកយោធានៅភូមា៕
2 comments:
This idiot Hun Sen was so stupid. He was under the control of Vietcong masters in Hanoi. Vietcong masters are still protecting him in order for him to stay in power and mislead Cambodia. He was advised by his secret and hidden Vietcong advisors in his Palace in Phnom Penh, Cambodia. His son Hun Manet was a son of Vietcong father who was a ex-husband of Hun Sen's wife. The world leaders should know about stupid and blind-eyed Hun Sen who was a production of Vietcong or he was made in Vietnam.
Ms. Theary Seng and Khmer Thaovarak members,
Thank You for your courage to fight for social justice. You are our Khmer heroes.
During this critical time in our history, you have emerged as the noble role models for Khmer people, especially for Khmer women.
Post a Comment