ដោយ ទីន ហ្សាការីយ៉ា
2022-01-04
លោក ហ៊ុន សែន ទទួលជួបរដ្ឋមន្ត្រីការបរទេសភូមាមុនពេលទៅទស្សនកិច្ចនៅប្រទេសភូមានៅថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SMP
ក្រុមអង្គការសង្គមស៊ីវិលជិត ២០០ ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៤ ខែមករា ម្សិលមិញ ថ្កោលទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគាំទ្រមេដឹកនាំរដ្ឋប្រហារយោធាភូមា ឬមីយ៉ានម៉ា (Myanmar)។
ក្រុមអង្គការសង្គមស៊ីវិលទំាងនេះ បានលើកឡើងថា លោក ហ៊ុន សែន គាំទ្ររបបសឹកមីយ៉ាន់ម៉ា ឬភូមា គឺជាការគំាទ្រអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម និងអំពើប្រល័យពូជសាសន៍ផងដែរ។ សេចក្ដីថ្លេងការណ៍បញ្ជាក់ថា របបសឹកភូមា ដែលដឹកនាំដោយលោក ម៊ីន អុងលាំង (Min Ungliang) បានធ្វើរដ្ឋប្រហាររដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អ៊ុង សានសូជី (Aung Sansukyi) វាមិនត្រឹមតែបង្កឲ្យមានការឈឺចាប់ដល់ប្រជាពលរដ្ឋភូមាប៉ុណ្ណោះទេ តែថែមទាំងបានបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ទាំងមូល។
ក្រុមអង្គការសង្គមស៊ីវិលជិត២០០ស្ថាប័ននោះ រួមមមាន អង្គការសហជីពស្រ្តីភូមា (Burmese Women’s Union) សមាគមមិត្តភាពមីយ៉ាន់ម៉ា (Burmese Friendship Association) អង្គការខារ៉ាតកម្ពុជា (CAHRAD) អង្គការ Zomi Community South Australia និងអង្គការ Burmese Rohingya Association in Japan ជាដើម។
សេចក្ដីថ្លែងការណ៍រួមថ្កោលទោស នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែន បានប្រកាសជាថ្មីថា លោកនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសម៊ីយ៉ាន់ម៉ា នៅថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមករានេះដដែល បើទោះបីមានការបំផ្ទុះគ្រាប់បែកនៅក្បែរស្ថានទូតខ្មែរនៅប្រទេសភូមាក៏ដោយ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ការគាំទ្ររបបយោធាគឺបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និង ជាការប្រមាថដល់ប្រជាជនមីយ៉ាន់ម៉ា និងកម្ពុជា ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់ភាពជឿជាក់លើអាស៊ានក្នុងអំឡុងពេលលោក ហ៊ុន សែន ធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២នេះ។ លើសពីនេះទៀត ការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលប្រព្រឹត្តដោយលោក ហ៊ុន សែន និង លោក ម៊ីន អុងលាំង Min Aung Hlaing ត្រូវតែបញ្ចាប់។ អាស៊ានត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ទាំងនៅកម្ពុជា និងមីយ៉ាន់ម៉ា។
គិតមកទល់ពេលនេះ របបសឹកមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១៣៩៨នាក់ហើយ រួមទាំងកុមារផង និង មនុស្សជិត១២០០នាក់ផ្សេងទៀត កំពុងជាប់ឃុំឃាំង។ របបសឹក បានធ្វើទារុណកម្មអ្នកជាប់ឃុំទាំងនោះ រួមមាន ការបង្អត់អាហារ ទឹក ការធ្វើឃាត ការចាប់រំលោភស្រ្តី រំលោភបូកទាំងក្នុងនិងក្រៅពន្ធនាគារជាដើម៕ការធ្វើឃាត ការចាប់រំលោភស្រ្តី រំលោភបូកទាំងក្នុងនិងក្រៅពន្ធនាគារជាដើម៕
2 comments:
Qui se ressemble, s'assemble.
It is natural that the Dick Tator help the Dick Tator.
Ah Lngi Lngeu Hun Sen helps Ah LeuKeu Min Ong Lang is normal.
Eh Ben, c'est exact 12:02 am. Merci. KC
Post a Comment